Trending now

សមាគមអាណិកជនចិននៅក្រៅប្រទេសនៅតំបន់ Wenshan Zhuang (ចិន) ជួយឧបត្ថម្ភគាំទ្រខេត្តហាយ៉ាង Ha Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

21:41 | 26/08/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ២៤ ខែសីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Thanh Thuy តំណាងនៃខេត្តហាយ៉ាងបានទទួលអំណោយវេជ្ជសាស្ត្រ ដែលប្រតល់ដោយសមាគមអាណិកជនចិននៅក្រៅប្រទេស Wenshan Zhuang ខេត្តយូណាន (ចិន) ។

ហាយ៉ាង (Ha Giang) នឹងអភិវឌ្ឍន៍ទេសចរណ៍ផ្សងព្រេងនៅអន្លង់ទូសាន (Tu San) ទន្លេញ៉រហ្គេ (Nho Que) ហាយ៉ាង (Ha Giang) នឹងអភិវឌ្ឍន៍ទេសចរណ៍ផ្សងព្រេងនៅអន្លង់ទូសាន (Tu San) ទន្លេញ៉រហ្គេ (Nho Que)
ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តចិនដែលបានពលី នៅស្រុក Lang Giang  (ខេត្ត Bac Giang) ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តចិនដែលបានពលី នៅស្រុក Lang Giang (ខេត្ត Bac Giang)
សមាគមអាណិកជនចិននៅក្រៅប្រទេសនៅតំបន់ Wenshan Zhuang (ចិន) ជួយឧបត្ថម្ភគាំទ្រខេត្តហាយ៉ាង Ha Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សមាគមអាណិកជនចិននៅតំបន់ Wenshan Zhuang (ចិន) គាំទ្រខេត្តហាយ៉ាង (Ha Giang) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

តាមលោក Mao Quoc Toan - អនុប្រធាននាយកដ្ឋានកិច្ចការបរទេសហាយ៉ាង បានឲ្យដឹងថាដើម្បីរួមចំណែកក្នុងការចែករំលែកនិងចូលរួមការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ -១៩ នៅខេត្តហាយ៉ាង សមាគមអាណិកជនចិននៅតំបន់ Wenshan Zhuang បានបរិច្ចាគម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន៥០គ្រឿងនិងម៉ាស់វេជ្ជសាស្ត្រចំនួន ១០,០០០ ដើម្បីជួយដល់ខេត្តហាយ៉ាង។ ហេតុនេះហើយបានរួមចំណែករឹតចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងខេត្តហាយ៉ាងនិងតំបន់ Wenshan Zhuang។

នៅក្នុងពិធីទទួលលោក Mao Quoc Toan បានពាំនាំនូវការសួរសុខទុកនិងថ្លែងអំណរគុណជូនចំពោះប្រធានសមាគមអាណិកជនចិននៅតំបន់ Wenshan Zhuang ហើយមានបំណងថានាពេលខាងមុខនេះកម្លាំងកិច្ចការបរទេសនៃភាគីទាំងពីរនឹងបន្តចែករំលែកនិងជួយគ្នាទៅវិញទៅមក ក្នុងសកម្មភាពវិជ្ជាជីវៈនិងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ភ្លាមៗបន្ទាប់ពីទទួលបានសម្ភារៈបរិក្ខារពេទ្យទាំងអស់មន្ទីរកិច្ចការបរទេសបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តហាយ៉ាងដើម្បីចែកចាយដល់កងកម្លាំងដែលទទួលបន្ទុកការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម