Trending now

ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តចិនដែលបានពលី នៅស្រុក Lang Giang (ខេត្ត Bac Giang)

10:00 | 28/07/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា គណៈប្រតិភូនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត Bac Giang, សមាគមមិត្តភាពវៀតណាម - ចិននៃខេត្ត Bac Giang, គណៈកម្មាធិការប្រជាជននៃស្រុក Lang Giang ក្រុមហ៊ុន LUXSHARE -ITC Van Trung Viet Yen, Bac Giang; គណៈកម្មការបក្ស ក្រុមប្រឹក្សាប្រជាជនឃុំ គណៈកម្មការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិនិងសាខានៃសមាគមមិត្តភាព​វៀតណាម​- ចិន​នៃឃុំ Dao My ស្រុក Lang Giang ខេត្ត Bac Giang បានអញ្ជើញមកដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនចិនដែល​បានពលី នៅទីបញ្ចុះសពយុទ្ធជនចិនដែលបានពលី នៅឃុំ Dao My ស្រុក Lang Giang ខេត្ត Bac Giang ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ឆ្នាំនៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ ដល់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២១) ។

យុវជននៅខេត្ត Bac Giang ចូលរួមលុបបំបាត់ Covid-19 យុវជននៅខេត្ត Bac Giang ចូលរួមលុបបំបាត់ Covid-19
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែន ខេត្ត Bac Giang ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែន ខេត្ត Bac Giang
ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តចិនដែលបានពលី នៅស្រុក Lang Giang  (ខេត្ត Bac Giang)
គណៈប្រតិភូបានមកដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធទីបញ្ចុះសពយុទ្ធជនស្ម័គ្រចិត្តចិនដែល​បាន​ពលី នៅឃុំ Dao My ស្រុក Lang Giang។
ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តចិនដែលបានពលី នៅស្រុក Lang Giang  (ខេត្ត Bac Giang)
ប្រតិភូបានអុជធូបនៅលើផ្នូរយុទ្ធជនចិនពលី។

បច្ចុប្បន្ននេះនៅខេត្ត Bac Giang មានទីបញ្ចុះសពយុទ្ធជនចិនពលី ចំនួន ២ កន្លែង ស្ថិតនៅក្នុងឃុំ Long Son ស្រុក Son Dong ដែលមានផ្នូរចំនួន ២០ និងឃុំ Dao My ស្រុក Lang Giang មានផ្នូរចំនួន ២១៦ ។ នេះគឺជាទីបញ្ចុះសពរបស់យុទ្ធជនស្ម័គ្រចិនដែល​បានពលី ក្នុង​ការជួយវៀតណាមអំឡុងពេលសង្គ្រាមតស៊ូ ដើម្បីសង្គ្រោះប្រទេស។

ពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តចិនដែលបានពលី នៅស្រុក Lang Giang  (ខេត្ត Bac Giang)
គណៈប្រតិភូបានមកដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធទីបញ្ចុះសពយុទ្ធជនស្ម័គ្រចិត្តចិនដែល​បាន​ពលី នៅឃុំ Dao My ស្រុក Lang Giang។

ក្នុងឱកាសនេះដែរ សម្ព័ន្ធអង្គការមិត្តភាព សមាគមមិត្តភាពវៀតណាម - ចិននៃខេត្ត Bac Giang និងតំណាងក្រុមហ៊ុន Luxshare - ICT បានប្រគល់អំណោយដល់លោក Duong Quang Kien ដែលជាអ្នក​ស្ម័គ្រចិត្តមើលថែទីបញ្ចុះសពយុទ្ធជនពលីចិន អស់រយៈពេលជាច្រើនឆ្នាំ៕

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា