យុគសម័យ - ផ្អែកលើមូលដ្ឋាននៃការធ្វើអាជីវកម្មលើភូមិសាស្រ្តលំបាកនៅក្នុងតំបន់អន្លង់ទួលសាននិងទន្លេញ៉ូវហ្គេ ខេត្តហាយ៉ាងបានតម្រង់ទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍កីឡាផ្សងព្រេងដូចជាការជិះ Zipline - លោត Bungee លោតឆ័ត្រយោង ជិះទូកផ្សងព្រេង។
![]() |
![]() |
![]() |
ហាយ៉ាង (Ha Giang) នឹងអភិវឌ្ឍន៍ទេសចរណ៍ផ្សងព្រេងនៅអន្លង់ទូសាន (Tu San) ទន្លេញ៉រហ្គេ (Nho Que) |
មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ ខេត្ត Ha Giang ទើបតែបានរាយការណ៍អំពីស្ថានភាពនៃផលិតផលទេសចរណ៍ផ្សងព្រេងនៅក្នុងខេត្តនេះ។
យោងតាមផែនការមេសម្រាប់ការអភិវឌ្ឈន៍តំបន់ទេសចរណ៍ជាតិខ្ពង់រាបថ្មភ្នំ ដុងវ៉ាន (Dong Van) ខេត្តហាយ៉ាងរហូតដល់ឆ្នាំ ២០២៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៣០ តំបន់អន្លង់ទូសាន និងម៉ាភីឡេង (Ma Pi Leng) នឹងក្លាយទៅជាតំបន់កីឡាកីឡាផ្សងព្រេងដែលមានទំហំ ២០ ហិកតា។ សេវាកម្មដូចជា ការជិះ Zipline - លោត Bungee លោតឆ័ត្រយោង ជិះទូកផ្សងព្រេងជាដើម នឹងត្រូវបានរៀបចំឡើងនៅផ្លូវ ទួសាន និងទន្លេញ៉រហ្គេ។
ការរៀបចំផែនការផ្នែកវប្បធម៌កីឡានិងទេសចរណ៍ខេត្តហាយ៉ាងសម្រាប់ឆ្នាំ ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ តម្រង់ទិសដៅអភិវឌ្ឃន៍ប្រភេទទេសចរណ៍ផ្សងព្រេងមួយចំនួនដូចជាឆ័ត្រយោង (Yen Minh – Xin Man) កីឡាប្រណាំងរថយន្តទោចក្រយានយន្តនិងម៉ូតូភ្នំ ជិះកង់ (Yen Ninh – Xi Man) កីឡាឡើងភ្នំអាជីពស្វែងយល់ពីអន្លង់រូងភ្នំ San To (Meo Vac) ...។
គួរបញ្ជាក់ថាខេត្តហាយ៉ាងបានទាក់ទាញអាជីវកម្មមួយចំនួនដើម្បីវិនិយោគក្នុងការអភិវឌ្ឃន៍វិស័យទេសចរណ៍ផ្សងព្រេង ដូចជាគម្រោងលោតឆ័ត្រ យោងនៅស្រុក Hoang Su Phi ដោយមានចំណុចចាប់ផ្តើមហេដ្ឋារចនាសម្ព័ន្ធ កន្លែងចំណតកន្លែងស្នាក់នៅ និងសេវាកម្មហូបចុក ឬគម្រោងកម្សាន្តយោលទោងលើលំហខ្ពស់(Zipline) នៅស្រុកបាក់មេ (Bac Me) ដែលស្ថិតនៅ គម្រោងវិនិយោគនៃតំបន់ទេសចរណ៍ធម្មជាតិ Pa’Piu។ ទោះយ៉ាងណាគម្រោងខាងលើនេះកំពុងស្ថិតក្នុងដំណើរការបំពេញបែបបទនៅឡើយ៕
VOV
មតិពីមិត្តអ្នកអាន