Trending now

«ក្រុមវប្បធម៌» វៀតណាមទទួលបាន «មេដាយ» ពិសេសពីទស្សនិកជននៅការប្រកួតកីឡាយោធាអន្ដរជាតិ

11:31 | 01/09/2021

នៅព្រឹកព្រលឹមថ្ងៃទី ៣១ ខែសីហា ការបោះឆ្នោតតាមអុីនធឺណិត “ក្រុមវប្បធម៌” នៅការប្រកួតកីឡាយោធាអន្តរជាតិ (Army Games ) ឆ្នាំ ២០២១ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ីបានបញ្ចប់ទៅហើយ។

ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមទទួលបានមេដាយប្រាក់ក្នុងការប្រកួតពានសមុទ្រ ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមទទួលបានមេដាយប្រាក់ក្នុងការប្រកួតពានសមុទ្រ
ក្រុមកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី ៨ ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ ក្រុមកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី ៨ ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ
កម្មវិធីសំដែងសិល្បៈរបស់ក្រុមវប្បធម៌នៃកងទ័ពប្រជាជនវៀតណាម
កម្មវិធីសំដែងសិល្បៈរបស់ក្រុមវប្បធម៌នៃកងទ័ពប្រជាជនវៀតណាម

ប្រព័ន្ធបោះឆ្នោតបានបិទជាមួយលទ្ធផល៖ ក្រុមវប្បធម៌វៀតណាមនាំមុខគេដោយទទួលបាន ៣.៥៥ ពិន្ទុ; ឈរលំដាប់ទី ២ គឺប្រទេសឡាវបាន ៣.០៦ ពិន្ទុ; ទីបីគឺរុស្ស៊ីបាន ៣.០៤ ពិន្ទុ; ទី ៤ គឺមីយ៉ាន់ម៉ាបាន ៣.០៣ ពិន្ទុ; បន្ទាប់មកគឺស៊ែប៊ី (២.៩៤ ពិន្ទុ); អាមេនី (២.៤២ ពិន្ទុ); អាស៊ែបៃហ្សង់ (២.៤១ ពិន្ទុ); ស្រីលង្កា (២.៣៨ ពិន្ទុ); កាហ្សាក់ស្ថាន (២.២៥ ពិន្ទុ); ប្រទេសចិន (២.២៣ ពិន្ទុ)។

សូមជម្រាវជូនថា ការប្រកួត “ក្រុមវប្បធម៌” គឺជាខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារនៃការប្រកួត Army Games ដែលរួមចំណែកលើកកម្ពស់រូបភាពទឹកដី កងទ័ព និងវប្បធម៌ និងមនុស្សនៃបណ្ដាប្រទេស។ ឆ្នាំនេះជាឆ្នាំដំបូងដែលគណៈកម្មការរៀបចំបានដាក់បញ្ចូលខ្លឹមសារប្រកួត “ក្រុមវប្បធម៌” ទៅជាទម្រង់ប្រកួតជាផ្លូវការ ហើយបានទាក់ទាញការចូលរួមពីក្រុមមកពី ១៩ ប្រទេស។

ការបោះឆ្នោតដែលរៀបចំឡើងដោយកាសែតប្រជាជនអនឡាញបានទាក់ទាញការចូលរួមយ៉ាងសកម្មពីមិត្ដអ្នកអាននៅទូទាំងប្រទេស​។ ក្នុងរយៈពេលខ្លីមួយគឺចាប់ពីថ្ងៃដំបូងមក គណៈកម្មការរៀបចំទទួលបានការធ្វើអត្ថាធិប្បាយនិងការបោះឆ្នោតរបស់មនុស្សរាប់លាននាក់ ។

ក្នុងកំឡុងពេលប្រកួត “ក្រុមវប្បធម៌” នៃកងទ័ពប្រជាជនវៀតណាមបានបង្ហាញភាពច្នៃប្រឌិតក្នុងការសំដែងសិល្បៈដែលពោរពេញ​ទៅដោយលក្ខណៈប្រជាប្រិយនិងអត្ដសញ្ញាណវប្បធម៌របស់ប្រជាជាតិ។ ក្រុមវប្បធម៌នៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់ភារកិច្ចផ្សព្វផ្សាយ លើកតម្កើងរូបភាពនិងកិត្យានុភាពប្រទេសជាតិ វប្បធម៌ ទឹកដីមនុស្ស និងកងទ័ពប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ។

លោកឧត្តមសេនីយ៍ត្រី Anatoly Georgievich Kontsevoi (ខាងឆ្វេង) ទទួលជួបសំដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Phung Si Tan
លោកឧត្តមសេនីយ៍ត្រី Anatoly Georgievich Kontsevoi (ខាងឆ្វេង) ទទួលជួបសំដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Phung Si Tan

មុននេះ នាព្រឹកថ្ងៃទី ៣០ ខែសីហា លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការ ប្រធានគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី បានទៅកាន់ទីលានហ្វឹកហាត់ Seltsy ខេត្ត Ryazan មានចម្ងាយ ១៨០ គីឡូម៉ែត្រពីទីក្រុងមូស្គូ ដើម្បីលើកទឹកចិត្ត និងតាមដានការប្រកួតរបស់ក្រុមខ្មាន់កាំភ្លើងយុទ្ធវិធីកងទ័ពប្រជាជនវៀតណាម។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Anatoly Georgievich Kontsevoi មេបញ្ជាការរងប្រភេទកងទ័ពជើងអាកាស កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី និងជាអាជ្ញាកណ្តាលនៃការប្រកួត បានទទួលជួបសំដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Phung Si Tan និងជម្រាបជូនអំពីខ្លឹមសារ និងវឌ្ឍនភាពនៃការប្រកួត។

លោកឧត្តមសេនីយ៍ត្រី Kontsevoi បានសង្កត់ធ្ងន់ថា លោកមានចំណាប់អារម្មណ៍ល្អចំពោះសមាជិកទាំងឡាយនៃក្រុមខ្មាន់កាំភ្លើងយុទ្ធវិធីកងទ័ពប្រជាជនវៀតណាម ដោយសារពួកគេមានភាពស្ទាត់ជំនាញហើយត្រូវបានហ្វឹកហាត់យ៉ាងល្អ និងមានវិន័យខ្ពស់។ ជាពិសេស លោកឧត្តមសេនីយ៍ត្រី Kontsevoi បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងយុទ្ធវិធីកងទ័ពប្រជាជនវៀតណាមប្រកួតយ៉ាងល្អ និងអាចចូលទៅក្នុងចំណោយ​ក្រុមទាំង​ ៨ ដែលប្រកួតក្នុងជុំដណ្តើមពានរង្វាន់ នៅថ្ងៃទី ៣១ ខែសីហា។

លោកវរសេនីយ៍ឯបំរុង Dinh Tat Thang ប្រធានក្រុមខ្មាន់កាំភ្លើងយុទ្ធវិធីកងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែសីហា ស្នាដៃដែលក្រុមនេះសម្រេចបានគឺគួរឲ្យចាប់អារម្មណ៍ណាស់ ដោយមានកីឡាករពីរនាក់ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ១៧ និងកីឡាករម្នាក់ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម ១៧៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី