Trending now

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap

11:03 | 23/08/2021

នាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាអ្នកជំនាញឈានមុខគេអំពីគោលមាគ៌ាសង្គ្រាមប្រជាជននៃចលនារំដោះជាតិនៅក្នុងប្រទេសនិងនៅលើពិភពលោក ដែលទទួលបានការកោតសរសើរនិងការគោរពពីប្រមុខរដ្ឋនិងអ្នកនយោបាយជាច្រើន អ្នកប្រាជ្ញ អ្នកប្រវត្តិសាស្ត្រ អ្នកកាសែត អ្នកនិពន្ធនិងប្រជាជនច្រើនគគុកនៅជុំវិញពិភពលោក។

បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន” បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន”
ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen” ការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅតំបន់សុវត្ថិភាព (ATK) Thai Nguyen”
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap។​ (រូបថត៖ SGGP)
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap។​ (រូបថត៖ SGGP)

នាព្រឹកថ្ងៃទី ២២ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម ទៅអុជធូបនិងដាក់ផ្កាដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅគេហដ្ឋានគ្រួសារនាយឧត្តមសេនីយ៍នៅទីហាណូយ ក្នុងឱកាសខួបលើកទី ១១០ នៃទិវាកំណើតរបស់នាយឧត្តមសេនីយ៍ (២៥ សីហា ១៩១១ - ២៥ សីហា ២០២១)។ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាមបានសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខ័ន្ធរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap - រៀមច្បងរបស់កងទ័ពប្រជាជន វៀតណាម ដែលជានាយឧត្តមសេនីយ៍រឿងពេ្រងនិទានរបស់ប្រជាជាតិវៀតណាម និងសម្តែងនូវការតបស្នងសង់គុណចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់នាយឧត្តមសេនីយ៍ដែលបានលះបង់អស់ជីវិតរបស់ខ្លួនចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជនវៀតណាម។

នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលមានឈ្មោះកំណើតថា Vo Giap ឈ្មោះហៅក្រៅ Van កើតនៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ១៩១១ នៅភូមិ An Xa ឃុំ Loc Thuy ស្រុក Le Thuy ខេត្ត Quang Binh ក្នុងគ្រួសារអ្នកក្រស្នេហាជាតិ។ ពេញមួយជីវិតរបស់ខ្លួន នាយឧត្តមសេនីយ៍ត្រូវបានផ្សាភ្ជាប់ជាមួយបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិវៀតណាម។

ជាមួយកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអគ្គមេបញ្ជាការបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងកងទ័ពដ៏ខ្លាំងក្លា រួមចំណែកក្នុងការផ្តួលរំលំអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ នាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាអ្នកជំនាញ ឈានមុខគេអំពីគោលមាគ៌ាសង្គ្រាមប្រជាជននៃចលនារំដោះជាតិនៅក្នុងប្រទេសនិងនៅលើពិភពលោក ដែលទទួលបានការកោតសរសើរនិងការគោរពពីប្រមុខរដ្ឋនិងអ្នកនយោបាយជាច្រើន អ្នកប្រាជ្ញ អ្នកប្រវត្តិសាស្ត្រ អ្នកកាសែត អ្នកនិពន្ធនិងប្រជាជនច្រើនគគុកនៅជុំវិញពិភពលោក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី