Trending now

នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍ដ៏ចំណានមួយរូប ដែលត្រូវបានពិភពលោកកោតសរសើរ

20:11 | 25/08/2021 យោងតាមវិឡុសំលេងវៀតណាម

លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មិនត្រឹមតែជាឧត្តមសេនីយ៍ដែលមានទេពកោសល្យដ៏ចំណានមួយរូប ក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឧត្តមសេនីយ៍នៃរឿងព្រេងនិទាន ដែលត្រូវបានពិភពលោកទទួលស្គាល់ទៀតផង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap
បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន” បើកការតាំងពិព័រណ៍ “នាយឧត្តមសេនីយ៍រឿងព្រេងនិទាន”
រូបថតឯកសារ
រូបថតឯកសារ

ឬទ្ធានុភាពនយោបាយ និងឧត្តមគតិដ៏ឧត្តុង្គឧត្តមរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានអូសទាញសហគមន៍អន្តរជាតិគោរពកោតសរសើរ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចប៉ុណ្ណោះទេ ថែមទាំងប្រទេសដែលធ្លាប់ជាសត្រូវរបស់វៀតណាមក៏ត្រូវ “ដោះមួក ឱនកាយគោរព” ចំពោះយុទ្ធជ័យ ដែលត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រយោធាពិភពលោករបស់លោកផងដែរ។ សូមអញ្ជើញប្រយិយមិត្តក្រឡែកមើលឡើងវិញរាល់ការកោតសរសើររបស់សហគមន៍អន្តរជាតិចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងឱកាសរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោក (២៥ សីហា ១៩១១-២៥ សីហា ២០២១) ។

លោកនាយឧត្តមសេនីយ៍ Marcel Bigeard អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ឧត្តមសេនីយ៍ដ៏ល្បីឈ្មោះម្នាក់ដែលធ្លាប់ចូលរួមបញ្ជាកងទ័ពបារាំងក្នុងសមរភូមិ Dien Bien Phu បានធ្វើអត្ថាធិប្បាយថា៖“ ជាមួយនឹងជ័យជំនះ Dien Bien Phu លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានបញ្ជាកងទ័ពរបស់លោកប្រកបដោយជោគជ័យអស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅ។ ប្រការនេះបានបង្កើតឡើងកម្លាំងពលំដែលមិនធ្លាប់មានពីមុនមក ... "។ តទល់ខជាមួយលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅលើរណសិរ្ស Dien Bien Phu ប៉ុន្តែអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោក Marcel Bigeard នៅតែត្រូវទទួលស្គាល់ថា៖“ នាគ្រានោះ ប្រសិនបើខ្ញុំជាជនជាតិវៀតណាមមួយរូប ខ្ញុំក៏នឹងក្លាយទៅជាវៀតមិញផងដែរ” ។ ប្រការនេះបានសរឲ្យឃើញ ពីសមត្ថភាពបញ្ចុះបញ្ចូលរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះមនុស្សគ្រប់គ្នា ថែមទាំងសត្រូវទៀតផង។ លោក Bigeard បានបន្ថែមថា“ មិនថាឥឡូវនេះទេ ពោលគឺជារៀងរហូត ខ្ញុំមានជំនឿជាក់ថា ជីវិតនិងបុព្វហេតុនៃរឿងព្រេងនិទានរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជានិច្ចកាលជាគំរូ និងជាមោទនភាពរបស់ជនជាតិវៀតណាមគ្រប់រូប” ។

នៅអាមេរិក លោកនាយឧត្តមសេនីយ៍ Westmoreland មេបញ្ជាកាកងទ័ពប្រយុទ្ធនៅបរទេសរបស់សហរដ្ឋអាមេរិក នៅសមរភូមិឥណ្ឌូចិន ហើយលោកក៏ជាអ្នកធ្លាប់បានតទល់នឹងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងកំឡុងឆ្នាំតស៊ូប្រឆាំងអាមេរិករបស់វៀតណាមបានធ្វើការអត្ថាធិប្បាយថា“ គុណធម៌ទាំងអស់បាន ក្លាយទៅជាអគ្គមេបញ្ជាការយោធាដ៏អស្ចារ្យ ដូចជាការប្តេជ្ញាចិត្ត កម្លាំងស្មារតី សមត្ថភាពបញ្ញា សកម្មភាព ភាពវៃឆ្លាត។ ប្រការទាំងនេះគឺបានស្ថិតក្នុងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap - អគ្គមេបញ្ជាការដ៏អស្ចារ្យមួយរូប” ។

រូបថតឯកសារ
រូបថតឯកសារ

នៅលើពិភពលោកក៏មានសៀវភៅប្រវត្តិសាស្ត្រ ខ្សែភាពយន្ដឯកសារជាច្រើន អំពីជីវិត បុព្វហេតុ និងទេពកោសល្យយោធាដ៏កម្ររបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ក្នុងសៀវភៅ " Giap an assessment "លោកនាឧត្តមសេនីយ៍អង់គ្លេស Peter Macdonald ដែលជាអ្នកវិភាគយុទ្ធសាស្ត្របានសរសេរថា " លោក Vo Nguyen Giap បានធ្វើជាអគ្គមេបញ្ជាការកងទ័ពអស់រយៈពេល ៣០ ឆ្នាំ និងចូលរួមការត្រេះរិះនយោបាយនៅកម្រិតខ្ពស់បំផុតអស់រយៈពេលប្រមាណ ៥០ ឆ្នាំ នោះ គឺ ជាព្រឹត្តិការណ៍ពីរដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ លើសពីនេះទៅទៀត វាពិបាកក្នុងការប្រៀបធៀបលោកជាមួយឧត្តមសេនីយ៍ដទៃទៀតណាស់ ព្រោះនេះជាការរួមបញ្ចូលគ្នារវាងសង្គ្រាមវាយឈ្លប និងសង្គ្រាមតាមរបៀបរាបរយនៅកម្រិតដូច្នេះ គឺមិនធ្លាប់មានតាំងពីមុនមក។ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានសរឲ្យឃើញនូវគុណសម្បត្តិយុទ្ធសាស្ត្រនៅគ្រប់វិស័យសំខាន់ៗនៃសង្គ្រាម”។ លោកប្រវត្តិវិទូ Stanley Karnow បានរៀបចំណាត់ថ្នាក់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ស្មើនឹងមេដឹកនាំយោធាល្បីឈ្មោះនៅលើពិភពលោក៖ “លោកមានភាពស្មើគ្នាជាមួយមេដឹកនាំយោធាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជា Grant, Lee, Rommel និង MacArthur”។ និយាយអំពីលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ “ សព្វវចនាធិប្បាយយោធា” នៃក្រសួងការពារជាតិអាមេរិក ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ១៩៩៣ បានសរសេរថា៖ “ទេពកោសល្យរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អំពីយុទ្ធសាស្ត្រ យុទ្ធវិធី និងភស្តុភារ ត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អប្រសើរជាមួយនយោបាយនិងការទូត។ កម្លាំងលើសលប់អំពីសេដ្ឋកិច្ច ភាពជឿនលឿនអំពីបច្ចេកវិទ្យា រួមជាមួយអំណាចយោធាដ៏ខ្លាំងក្លារបស់បណ្ដាប្រទេសលោកខាងលិច គឺត្រូវចុះញ៉មចំពោះទេពកោសល្យរបស់លោកនាយឧត្តមសេនីយ៍មួយរូប ដែលធ្លាប់ជាគ្រូបង្រៀនប្រវត្តិសាស្ត្រផងដែរ“។ សៀវភៅនាយឧត្តមសេនីយ៍ល្បី ៗ” ដែលបានបោះពុម្ភផ្សាយនៅទីក្រុងឡុងដ៍ បានសរសេរថា“ លោក Vo Nguyen Giap គឺជាមេទ័ពល្បីឈ្មោះមួយរូប ក្នុងចំណោមមេទ័ពល្បីឈ្មោះទាំង ២១ រូប របស់ពិភពលោក ក្នុងសតវត្សរ៍កន្លងទៅ…ដែលជាឥស្សរជនមានយុទ្ធជ័យបង្កើតរបត់នៃសិល្បៈសង្គ្រាម”។

នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍ដ៏ចំណានមួយរូប ដែលត្រូវបានពិភពលោកកោតសរសើរ
នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍ដ៏ចំណានមួយរូប ដែលត្រូវបានពិភពលោកកោតសរសើរ។

ទីភ្នាក់ងារសារព័ត៌មានឈានមុខនៅលើពិភពលោកសុទ្ធតែបានកោតសរសើរលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅពេលសរសេរអំពីលោក។ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានចាត់ទុកថាលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជា“ អ្នកយុទ្ធសាស្ត្រយោធាដ៏មហិមាបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ” ហើយជាស្ថាបត្យករនៃជ័យជំនះប្រឆាំងពួកអាណានិគមបារាំង និងប្រឆាំងចក្រពត្តិអាមេរិក។ ភ្នាក់ងារសារព័ត៌មាន Reuters (ចក្រភពអង់គ្លេស) បានវាយតម្លៃថា លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាឧត្ដមសេនីយ៍មួយរូបក្នុងចំណោមឧត្តមសេនីយ៍ដ៏មហិមាបំផុតទាំង ១០ នៅគ្រប់យុគសម័យ។

ចំណេះដឹងនិងទេពកោសល្យផ្នែកយោធារបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap សុទ្ធតែត្រូវបានលោកសិក្សាដោយខ្លួនឯង ពីប្រវត្តិសាស្ត្រប្រឆាំងនឹងសត្រូវបរទេសឈ្លានពាន របស់ប្រជាជាតិវៀតណាម និងប្រវត្តិសាស្ត្រយោធាពិភពលោក រួមជាមួយការហាត់ពត់លត់ដំខ្លួន និងការដក់បទពិសោធន៍តាមរយៈការប្រយុទ្ធជាក់ស្ដែងរបស់កងទ័ពប្រជាជនវៀតណាម ។ ប្រការនេះបានបង្តើតភាពខុសប្លែករបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលធ្វើឱ្យពិភពលោកកោតសរសើរ និងលើកតម្កើងជាឧត្តមសេនីយ៍ដ៏ល្បីឈ្មោះមួយរូប ដែលជាឧត្តមសេនីយ៍ឆ្នើមបំផុតមួយរូប ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជា ជាឥស្សរជនមួយរូប ក្នុងចំណោមឥស្សរជនតិចតូច ដែលមានលទ្ធភាពផ្លាស់ប្តូរដំណើរប្រវត្តិសាស្ត្រផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក