Trending now

គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 និងធានាសុវត្ថិភាពដល់ទីក្រុងហាណូយ

17:11 | 15/08/2021

នាព្រឹកថ្ងៃទី ១៣ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងប្រជាជននៅតំបន់មួយចំនួនក្នុងទីក្រុងហាណូយដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 ។

ទីក្រុងហាណូយអនុវត្តយ៉ាងមមាញឹកនូវការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងរយៈពេល ៧ ថ្ងៃ ទីក្រុងហាណូយអនុវត្តយ៉ាងមមាញឹកនូវការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងរយៈពេល ៧ ថ្ងៃ
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ “ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខវេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងកម្មាភិបាលយុទ្ធជនរបស់មន្ទីរពហុព្យាបាល Ha Dong ដែលកំពុងព្យាបាលអ្នកជំងឺ Covid-19 នៅអន្ដេវាសិកដ្ឋាន Phap Van - Tu Hiep សង្កាត់ Hoang Liet ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ។

គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 និងធានាសុវត្ថិភាពដល់ទីក្រុងហាណូយ
លោកប្រធានរដ្ឋ Nguyen Xuan Phuc លើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជនធ្វើការនៅកន្លែងព្យាបាលអ្នកជំងឺ Covid-19 (រូបថត៖ vnanet.vn)

បន្ទាប់មក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទៅសួរសុខទុក្ខប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ Mai Dong ខ័ណ្ឌ Hoang Mai និងផ្តល់អំណោយដល់កងកម្លាំងដែលកំពុងបំពេញការងារនៅប៉ុស្ដិ៍ត្រួតពិនិត្យ Covid-19 និងកន្លែងចាក់វ៉ាក់សាំង Covid-19 នៅសង្កាត់ Bach Dang ខ័ណ្ឌ Hai Ba Trung។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាល និងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា គោលដៅដែលបានកំណត់នាពេលនេះគឺ៖ “មិនទុកឲ្យអ្នកជំងឺធ្ងន់កើនឡើងយ៉ាងឆាប់រហ័ស, កាត់បន្ថយអត្រាមរណភាព។ យើងត្រូវតែការពារអាយុជីវិតប្រជាជនជាចំបង”៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា