Trending now

“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ

17:24 | 02/08/2021 យោងតាមវិឡុសំលេងវៀតណាម

តាមទស្សនៈរបស់យុវជនម្នាក់នៃទីក្រុងហូជីមិញ ដែលមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះរដ្ឋធានី វិចិត្រករលោក Hoang Phong ទើបតែ “បង្ហាញ” នូវផ្ទាំងគំនូរគូរពីពណ៌ទឹកគួរឱ្យចាប់អារម្មណ៍អំពីទីក្រុងហាណូយ ដែលមានឈ្មោះថា “ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង”។

ភាពរុងរឿងនៃ “ទឹកដីប្រទេសវៀតណាម” ភាពរុងរឿងនៃ “ទឹកដីប្រទេសវៀតណាម”
ហាណូយ - ទីក្រុងដើម្បីសន្តិភាព ហាណូយ - ទីក្រុងដើម្បីសន្តិភាព
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ព្រះវិហារធំ

ស្នាដៃនេះមានរូបគំនូរចំនួន ២៨ ផ្ទាំង អំពីជ្រុងនីមួយៗនៃដងផ្លូវនៅហាណូយ ដែលបានធ្វើឡើងតាំងពីចុងឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ន។ លោក Hoang Phong បានចែករំលែកថា “នៅចុងឆ្នាំ ២០១៧ ខ្ញុំមានឱកាសទៅលេងទីក្រុងហាណូយ។ ចាប់តាំងពីពេលនោះមក ហាណូយបានទាក់ទាញអារម្មណ៍ខ្ញុំខ្លាំងណាស់។ ខ្ញុំចូលចិត្តពេលព្រឹកព្រលឹមស្រាងៗ ឬម៉ោងក្រោយ ១០យប់ នៅពេលដែល ផ្លូវហាណូយមានភាពស្ងប់ស្ងាត់និងសុខសាន្តត្រាន”។

“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ជ្រុងមួយនៃវីឡាចាស់របស់បារាំង
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
សាកលវិទ្យាល័យសង្គមសាស្ត្រ មនុស្សសាស្ត្រហាណូយ

លោកហាក់ដូចជាជក់ចិត្តនឹងហាណូយនៅគ្រប់ជ្រុងផ្លូវ វិថីដែលជិតស្និទ្ធិការរស់នៅជាមួយមនុស្សសាមញ្ញនៅទីនេះ។ លើសពីនេះ ចំពោះលោក ទីក្រុងហាណូយក៏បង្កប់នូវនិមិត្តរូបនៃសម័យអាណានិគមបារាំង ដែលឆ្លុះបញ្ចាំងពីលក្ខណៈស្ថាបត្យកម្មនៃសាលារៀន វីឡាឯកជន រហូតដល់សារមន្ទីរនិងទីភ្នាក់ងាររដ្ឋ។

“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ហាណូយនាដើមរដូវស្លឹកឈើជ្រុះ

កើតនិងធំឡើងនៅទីក្រុងហូជីមិញ, Quang Phong (កើតនៅឆ្នាំ ១៩៨៧) បានធ្វើជាវិចិត្រករគំនូរសេរីជាង ១០ ឆ្នាំហើយ។ ក្នុងនាមជាសមាជិកនៃសមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញនិងជាសមាជិកសមាគមពណ៌ទឹកអន្តរជាតិ (IWS) លោកតែងតែជឿជាក់ថា បទពិសោធន៍ជីវិតគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ការងារនេះ។

“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ផ្លូវនិទាឃរដូវ
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
សាលា Trung Vuong

ដូច្នេះ សម្រាំងគំនូរគឺជាអារម្មណ៍ផ្ទាល់ខ្លួនរបស់លោក ដែលលោកបានបញ្ចូលក្នុងគំនូរហាណូយរបស់ខ្លួន។ គាត់មានភាពម៉ត់ចត់ក្នុងរបៀបដែលលោកបង្កើតប្លង់ពណ៌ចម្រុះស្មារតីនៃទីក្រុងហាណូយដែលលោកចង់បង្ហាញ។

“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ព្រះវិហារ Cua Bac
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ទីក្រុងបុរាណហាណូយ
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
វិថី O Quan Chuong នានិទាឃរដូវ

បើនិយាយអំពីឈ្មោះ “ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” វិចិត្រករ Phong Hoang បានចែករំលែក ថា៖ លក្ខណៈគួរជាទីចាប់អារម្មណ៍នៅត្រង់ថា ខ្ញុំបានប្រើអារម្មណ៍របស់កូនប្រុសខាងត្បូងដើម្បីគូសឡើងវិញ ដោយរក្សាសេចក្តីស្រឡាញ់នៅជ្រុងផ្លូវនីមួយៗហើយរួមបញ្ចូលរាល់សេចក្តីស្រឡាញ់ដែលបានផ្ញើម រដ្ឋធានី៖ “ចំពេលដែលជំងឺរាតត្បាតមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ខ្ញុំសង្ឃឹមថា សម្រាំងគំនូរនឹងជួយផ្សព្វផ្សាយថាមពលវិជ្ជមានបន្តិចបន្តួចដល់មនុស្សគ្រប់គ្នា ក៏ដូចជាសង្ឃឹមថា ជំងឺរាតត្បាតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យរូបភាពដែលធ្លាប់ស្គាល់ទាំងនេះអាចត្រឡប់មកដើមឡើងវិញ។ ខ្ញុំសង្ឃឹមថាប្រទេសទាំងមូលពីខាងជើងទៅខាងត្បូងរួបរួមគ្នាដើម្បីយកឈ្នះជំងឺរាតត្បាត!”។

និយាយអំពីផែនការនាពេលខាងមុខ បន្ទាប់ពីជំងឺកូវីដ ១៩ ត្រូវរុញថយក្រោយ លោក Hoang Phong សង្ឃឹមថា លោកអាចរៀបចំការតាំងពិពណ៌គំនូរឯកជនអំពីហាណូយនៅលើទឹកដីនេះ។

“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
ផ្ទះលេខ ៥១ Tran Hung Dao
“ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” - គំនូរដ៏ស្រស់ស្អាតអំពីហាណូយ
វីឡាបារាំងចាស់

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី