សមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវ (នៃប្រទេសចិន) ទើបតែបានបរិច្ចាគថវិកាមានតំលៃជាង ២៣៩ លានដុង (តាមរយៈការផ្ទេរតាមធនាគារ) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសវៀតណាម។
|
សមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវ (ចិន) បានបរិច្ចាគទឹកប្រាក់ចំនួន ១៣១.៧០០.០០០ ដុងដល់គណៈកម្មាធិាករមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជាលើកដំបូង នៅខែមិថុនាឆ្នាំ ២០២១ ។ |
អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Truong Thi Ngoc Anh បានផ្ញើរលិខិតថ្លែងអំណរគុណចំពោះសមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវ (ចិន) ។ នៅក្នុងលិខិតនោះលោកស្រី Truong Thi Ngoc Anh បានសរសេរថា៖“ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទទួលស្គាល់និងដឹងគុណដោយកាយវិការនិងមនោសញ្ចេតនាដ៏ថ្លៃារបស់សមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវ (ចិន) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅទូទាំងប្រទេសវៀតណាម ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមមានក្តីសង្ឃឹមថា សមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវ (ចិន) នឹងរាលដាលមនោសញ្ចេតនានិងការចែករំលែករបស់ខ្លួនដល់ស្ថាប័ន អង្គការ អង្គការអាជីវកម្មនិងបុគ្គលក្នុងនិងក្រៅប្រទេស គាំទ្រក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃ Covid-19 ។
លោកប្រធានសហគមន៍ជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវ Duong Trung Duc បានមានប្រសាសន៍ថា ដោយប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 នៅស្រុកកំណើត គណៈកម្មការប្រតិបត្តិសមាគម គណៈសប្បុរសធម៌ តំណាងខេត្តនានា សមាជិកទាំងអស់ក៏ដូចជាសប្បុរសជននៅក្នុងសហគមន៍ជនរួមជាតិវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅក្នុងតំបន់ពិសេសម៉ាកាវ បានរួបរួមគ្នា បរិច្ចាគនិងជួយគាំទ្រប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងរីករាលដាលជំងឺ Covid-19 ជាលើកទីពីរ។
“ ថ្វីត្បិតតែជីវភាពរបស់ជនរួមជាតិវៀតណាមនៅម៉ាកាវនៅតែជួបការលំបាកជាច្រើន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតក៍ដោយ ប៉ុន្តែប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងដែលមាតុភូមិកំពុងជួបប្រទះនោះ ជនជាតិវៀតណាម ដែលរស់នៅនិងធ្វើការ នៅម៉ាកាវមានបំណងថា រួមចំណែកមួយផ្នែកតិចតួចរបស់ខ្លួន សំដៅជួយប្រទេសជាតិយកឈ្នះជំងឺរាតត្បាត” ។
កាលពីដើមខែមិថុនា ឆ្នាំ ២០២១ សមាគមជនរួមជាតិវៀតណាមនៅឯបរទេសនៅម៉ាកាវ (ចិន) បានបរិច្ចាគទឹកប្រាក់ចំនួន ១៣១.៧០០.០០០ ដុងដល់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមក្នុងការការពារការរីករាលដាលនៃជំងឺ Covid-19 ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន