Trending now

វិចិត្រការិនីជាអាណិកជនវៀតណាមម្នាក់ នៅបរទេសដែលបានផ្សព្វផ្សាយបញ្ហាជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមដល់សាធារណជនបារាំង

10:27 | 12/08/2021 ឌីណា

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ ឆ្នាំនៃទិវាគ្រោះមហន្តរាយជាតិគីមី​ពុល​ពណ៌​លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ ដល់ ១០ សីហា ២០២១) នៅថ្ងៃទី ៧ ខែសីហានៅទីស្នាក់ការសមាគមជនជាតិវៀតណាមនៅប្រទេសបារាំង (UGVF) នៅទីក្រុងប៉ារីស សមាគមយុវជនវៀតណាមនៅប្រទេសបារាំង (UJVF) បានសម្របសម្រួលជាមួយអង្គការ Collectif Vietnam Dioxine ដើម្បីបើកការតាំងពិពណ៌គំនូរក្រាហ្វិកស្តីអំពីជាតិគីមីពុលពណ៌លឿងទុំបានអនុវត្តដោយវិចិត្រការិនី Tram Anh ។

សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា
«ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម» «ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម»
វិចិត្រការិនីជាអាណិកជនវៀតណាមម្នាក់ នៅបរទេសដែលបានផ្សព្វផ្សាយបញ្ហាជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមដល់សាធារណជនបារាំង
លោកស្រី Vo Tram Anh និងគំនូរក្រាហ្វិចចំនួន ១០ ផ្ទាំងឆ្លុះបញ្ចាំងពីផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ។

លោកស្រី Vo Tram Anh កើតនិងធំដឹងក្តីនៅប្រទេសបារាំង ប៉ុន្តែនៅពេលសិក្សាអំពីបញ្ហាជាតិគីមី​ពុល​ពណ៌លឿងទុំនៅប្រទេសវៀតណាម តាមរយៈសារព័ត៌មាន លោកស្រីរូបនេះបានសម្រេចចិត្តឆ្លុះបញ្ចាំង​ពីផលវិបាក​នៃ​ជាតិគីមីពុលពណ៌លឿងទុះ តាមរយៈគំនូរក្រាហ្វិកចំនួន ១០ ផ្ទាំង។

វិចិត្រការិនីវ័យក្មេង Tram Anh បានពិព័ណ៌នាឡើងវិញនូវគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំក្នុងសម័យសង្គ្រាមវៀតណាម តំបន់ផ្ទៃដីរងការបំផ្លិចខ្លះបានបំផ្លាញ ជនរងគ្រោះមានការឈឺចាប់ដោយមានរាងកាយខូចទ្រង់​ទ្រាយ តស៊ូដើម្បីយុត្តិធម៌ ព្រមទាំងការសហការជាមួយគ្នានិងជំនួយពីមិត្តភក្តិជនជាតិបារាំងនិងអាណិក​ជនវៀតណាមនៅបរទេសដើម្បីបន្ធូរបន្ថយការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ។

តាមរយៈការតាំងពិព័រណ៍ លោកស្រី Tram Anh ក៏បានណែនាំគម្រោងឥណទានខ្នាតតូចដែលបានអនុវត្ត ដើម្បីជួយគាំទ្រដល់គ្រួសារជនពិការនៅតំបន់ដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ នៅ Quang Binh ដោយមានការចូលរួមពីសមាគមយុវជនវៀតណាមនៅប្រទេសបារាំង (UJVF) ហ្សេ Zebunet FORIM និង Song Viet។

សាធារណជនក្នុងស្រុកនិងអន្តរជាតិដែលចង់ទស្សនាការតាំងពិព័រណ៍ តាមអ៊ីនធើណិត ចាប់តាំងពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា សូមទាក់ទងនឹងគណៈរៀបចំតាមរយៈអ៊ីមែល [email protected] ឬផ្ញើសារមកកាន់លេខ +៣៣ ៦ ៨៤ ០១ ៨៣ ០៥ ឬមកទស្សនាដោយផ្ទាល់នៅទីស្នាក់ការ UGVF ទីស្នាក់ការកណ្តាល នៅលេខ ១៨ វិថី Petit Musc ខណ្ឌទី ៤ (ទីក្រុងប៉ារីស)។

វិចិត្រការិនីជាអាណិកជនវៀតណាមម្នាក់ នៅបរទេសដែលបានផ្សព្វផ្សាយបញ្ហាជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមដល់សាធារណជនបារាំង
ការយកចិត្តទុកដាក់របស់សាធារណជន ជាពិសេសយុវជនបារាំងនិងយុវជនវៀតណាមដែលកើតនិងធំធាត់នៅប្រទេសបារាំងអំពីបញ្ហាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងនៅប្រទេសវៀតណាម។

នៅប្រទេសបារាំង ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមដូចជា UGVF, UJVF, សមាគមមិត្តភាពបារាំង-វៀតណាម, Collectif Vietnam Dioxine ... ក៏បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមនិងគាំទ្រការតស៊ូរបស់​ជន​រង​គ្រោះ ដើម្បីយុត្តិធម៌ ក្នុងនោះមានការប្តឹងរបស់លោកស្រី Tran To Nga ជាអាណិកជនវៀតណាមម្នាក់នៅប្រទេសបារាំង ក៏ជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងដែលដាក់ពាក្យបណ្តឹងក្រុមហ៊ុនគីមីចំនួន ២៦ ដែលបានផ្គត់ផ្គង់ថ្នាំកម្ចាត់ស្មៅដល់យោធាអាមេរិកក្នុងកំឡុងពេលសង្គ្រាម៕

យោងតាមស្ថិតិមិនពេញលេញ បច្ចុប្បន្នវៀតណាមមានជនរងគ្រោះប្រហែល ៧៥.០០០ នាក់ជាជំនាន់ទី ២ ជនរងគ្រោះចំនួន ៣៥.០០០ នាក់ជាជំនាន់ទី ៣; តាមរយៈការស្ទង់មតិនៅតាមតំបន់ខ្លះផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុះបានឆ្លងដល់ជំនាន់ទី ៤។ នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសវៀតណាមក្នុងចំណោមជនរងគ្រោះជាងពាក់កណ្តាលគឺជាជនស៊ីវិល (ខេត្ត Kon Tum Quang Ngai សមាមាត្រនៃជនស៊ីវិលប្រៀបធៀបនឹងជនរងគ្រោះសរុប គឺ ៧០,៧%, ៧៥,៤%, ៦៧,៩%); ៨៥%នៃគ្រួសារមានជនរងគ្រោះ២ នាក់ឬច្រើនជាងនេះ ៣% នៃគ្រួសារមានជនរងគ្រោះ ៥ នាក់ឬច្រើនជាងនេះ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ