Trending now
តំណាងរាស្ត្រសភាជាន់ទាប លោកស្រី BARBARA LEE៖

សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា

10:23 | 10/08/2021 ឌីណា

យុគសម័យ - តំណាងរាស្ត្រនៃសភាជាន់ទាបអាមេរិក លោកស្រី ​ Barbara Lee (គណបក្សប្រជាធិបតេយ្យ​ - រដ្ឋ California)) សមាជិកគណៈកម្មាធិការអាមេរិកសម្រាប់ជំនួយនិងទំនួលខុសត្រូវ​ចំពោះ​ជាតិគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម (VAORRC) សមាគមអតីតយុទ្ធជន ដើម្បីសន្តិភាពអាមេរិក (VFP) បានដាក់ជូនរដ្ឋសភាអាមេរិកសេចក្តីព្រាងច្បាប់​ចំនួន ៥ ស្តីពីការ​ជួយសង្គ្រោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ។ ថ្មីៗ នេះ នៅថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ តំណាងរាស្ត្រនៃសភាជាន់ទាបអាមេរិក លោកស្រី ​ Barbara Lee បានដាក់ជូនរដ្ឋសភាអាមេរិកនូវសេចក្តីព្រាងច្បាប់ស្តីពីការជួយសង្គ្រោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំឆ្នាំ ២០២១ (H.R.3518) ។

ត្រូវមានការយោគយល់ចំពោះជនរងគ្រោះដោយសារជាតុគីមីពុលពណ៌លឿងទុំ ត្រូវមានការយោគយល់ចំពោះជនរងគ្រោះដោយសារជាតុគីមីពុលពណ៌លឿងទុំ
«ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម» «ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម»
សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា
តំណាងរាស្ត្រសភាជាន់ទាប លោកស្រី Barbara Lee (គណបក្សប្រជាធិបតេយ្យ រដ្ឋ California) ( រូបថត៖ AP)

ថ្មីៗនេះនៅខែកក្កដាឆ្នាំ ២០២១ ឧត្តមសេនីយ៍ឯក លោក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin នៅប្រទេសវៀតណាមបានសរសេរសំបុត្រថ្លែងអំណរគុណមួយជូនដល តំណាងរាស្ត្រនៃសភាជាន់ទាបអាមេរិក លោកស្រី ​ Barbara Lee ។ នៅក្នុងលិខិតនោះបានលើកឡើងថា៖“ ជំនួសមុខជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមចំនួន ៣ លាន​នាក់ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការរួម​ចំណែ​កក្នុងការប្រយុទ្ធ ដើម្បីយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្នើអោយអាមេរិកចូលរួមក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលដែលអាមេរិកធ្លាប់ប្រើប្រាស់នៅប្រទេស​វៀតណាម។ នេះគឺជាបញ្ហាបន្ទាន់ ពីព្រោះជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំជំនាន់ទី ២ និងទី ៣ កំពុងប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើននៅពេលឪពុកម្តាយនិងជីដូនជីតារបស់ពួកគេស្លាប់ ហើយពួកគេគ្មានអ្នកថែទាំ។

សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា
តំណាងរាស្ត្រសភាជាន់ទាប លោកស្រី Barbara Lee បានទទួលគណៈប្រតិភូនៃសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម វិមានរដ្ឋសភាអាមេរិក (ថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៥) ។ (រូបថត៖ AP)

យើងក៏សង្ឃឹមថា លោកស្រីនឹងបន្តតស៊ូមតិចំពោះជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ ដោយបញ្ចុះបញ្ចូលរដ្ឋសភាអាមេរិកឱ្យអនុម័តសេចក្តីព្រាងច្បាប់ដែលលោកស្រីបានដាក់ជូន។ ក្នុងនាមជាតំណាង​រាស្ត្រ​នៃសភាជាន់ទាបអាមេរិកម្នាក់ យើងសង្ឃឹមថា លោកស្រីនឹងជំរុញឱ្យរដ្ឋាភិបាលអាមេរិកចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម” ។

សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា
អ្នកជំនាញបរទេសវាស់កម្រិតនៃការបំពុលសារធាតុគីមីពុលពណ៌លឿងទុំ នៅអាកាសយានដ្ឋាន Bien Hoa ។ ( រូបថត៖ VNE)

ឧត្តមសេនីយ៍ឯក លោក Nguyen Van Rinh ក៏បានថ្លែងអំណរគុណដល់តំណាងរាស្ត្រផ្សេងៗទៀត ដែលបានសហការឧបត្ថម្ភសេចក្តីព្រាងច្បាប់នេះ មិត្តអាមេរិកនៅក្នុងគណៈកម្មាធិការអាមេរិកសម្រាប់ជំនួយសង្គ្រោះនិងការទទួលខុសត្រូវចំពោះជាតិគីមីពុលពណ៌លឿងទុំវៀតណាម នៅសហរដ្ឋអាមេរិក (VAORRC) សមាគមអតីតយុទ្ធជន ដើម្បីសន្តិភាពអាមេរិក (VFP) សមាគមមេធាវីអាមេរិក (NLG) ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រាងច្បាប់ការពារជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ៕

ឌីណា

thoi dai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី