យុគសម័យ៖ ក្នុងអំឡុងពេលនិងក្រោយសម័យសង្គ្រាម សារធាតុគីមីពុលពណ៌លឿងទុំបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានក៏ដូចជាសុខភាពរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់។ ទោះយ៉ាងណា ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំរបស់វៀតណាមនៅតែមានភាពអង់អាចក្លាហាន ឆ្លងកាត់និងជំនះនឹងស្ថានភាពលំបាករ ដើម្បីរស់នៅប្រកបដោយសុភមង្គលនិងមានឧត្តមគតិ ថែមទាំងជួយដល់ជនរងគ្រោះដទៃទៀតផងដែរ។
![]() |
![]() |
តន្ត្រីករ Nguyen Thanh Tung កើតនៅឆ្នាំ ១៩៧៩ រងឥទ្ធិពល ដោយសារធាតុគីមីពុលពណ៌លឿងទុំដែលបណ្តាលឱ្យលោកពិការភ្នែកទាំងពីរ។ ក្នុងកំឡុងពេលសង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិក នៅសមរភូមិភាគខាងត្បូង ឪពុករបស់តន្រ្តីករ Tung - លោក Nguyen Thanh Son បានឆ្លងសារធាតុគីមីពុលពណ៌លឿងទុំ ដូច្នេះវាបណ្តាលឱ្យកូនទាំងពីររបស់លោកមានបញ្ហាសុខភាព។ កូនស្រី Nguyen Thi Phuong Thuy មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ពិការភ្នែក ថ្លង់ មានជំងឺឆ្កួតនិងពិការភាពបញ្ញា។
ចាប់តាំងពីលោកនៅតូច តន្ត្រីករ Tung ចូលចិត្តតន្ត្រីខ្លាំងណាស់ ប៉ុន្តែលោកបានប្រសូត្រនៅក្នុងគ្រួសារ ដែលជីតានិងឪពុកធ្លាប់ជាអតីតយុទ្ធជន ហើយគ្មាននរណាម្នាក់នៅក្នុងគ្រួសារជាសិល្បៈករឬសិល្បការិនីទេ ដូច្នេះផ្លូវធ្វើដំណើររបស់លោកបានឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីក្លាយជាតន្ត្រីករ។
នៅពេលមានអាយុ ៧ ឆ្នាំ លោកបានចូលរួមក្នុងការប្រឡងមួយដែលរៀបចំឡើងដោយរោងមហោស្រពកុមារ Ha Noi សម្រាប់កុមារដែលមានទេពកោសល្យខាងសិល្បៈហើយលោកបានឈ្នះរង្វាន់ពិសេស។ ចាប់តាំងពីពេលនោះមក ក្រៅពីការសិក្សា លោកក៏បានចូលរួមក្នុងសកម្មភាពនៅរោងមហោស្រពកុមារ Ha Noi ផងដែរ។
លោក Tung បានចែករំលែកថា “ មកពីការប្រកួតប្រឡងនេះដែលខ្ញុំមានជំនឿលើសិល្បៈ។ ជំហានដំបូងទាំងនោះប្រហែលជាបានបង្កើតការផ្លាស់ប្តូរការគិតរបស់មនុស្សជុំវិញខ្ញុំ។ ឪពុកម្តាយខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់ ប៉ុន្តែអាស្រ័យទៅលើអ្វីដែលខ្ញុំអាចធ្វើបានហើយសមាជិកគ្រួសារខ្ញុំដឹងនិងជឿជាក់ថា ខ្ញុំអាចរៀនសូត្រចំណេះដឹងនូវសិល្បៈនេះបាន” ។
បន្ទាប់មក លោក Nguyen Thanh Tung បានប្រឡងជាប់ចូលបណ្ឌិតសភាតន្ត្រីវៀតណាមនិងបានសិក្សានៅដេប៉ាតេម៉ងតន្រ្តីប្រពៃណីដែលសិក្សាអំពិចាប៉ីសាដៀបនិងទ្រឹស្តីតែងនិពន្ធ ដឹកនាំការនិពន្ធ។ លោកធ្លាប់លេងចាប៉ីសាដៀបក្នុងកម្មវិធីសម្តែងសិល្បៈផ្លាស់ប្តូរជាមួយមិត្តភក្តិអន្តរជាតិជាច្រើន ដូចជា នៅកូរ៉េខាងត្បូង ប្រទេសបារាំង ប្រទេសស្វីស ប្រទេសអាល្លឺម៉ង់ជាដើម។ បច្ចុប្បន្ននេះ តន្រ្តីករ Thanh Tung នៅតែចូលរួមក្នុងកម្មវិធីសម្តែងសិល្បៈជាច្រើន នៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងសប្បុរសធម៌និងនិពន្ធតន្រ្តី។
![]() |
តន្ត្រីករ Nguyen Thanh Tung ក្នុងការសម្ដែងផ្លាស់ប្តូរនៅប្រទេសកូរ៉េខាងត្បុង។ |
លោក Nguyen Thanh Tung តែងតែស្រាវជ្រាវនិងរៀនសូត្រ ជាពិសេសដោយសារការអភិវឌ្ឍបច្ចេកវិទ្យា ពឹងផ្អែកលើកម្មវិធីអានអត្ថបទលើទូរស័ព្ទនិងកុំព្យូទ័រ លោកចេះរបៀបផ្ញើសារនិងអ៊ីមែល ដើម្បីទាក់ទងជាមួយមិត្តភក្តិ ថែមទាំងការនិពន្ធបទភ្លេងឬអានសៀវភៅ។ លោកក៏បានធ្វើបច្ចុប្បន្នភាពរូបភាពនិងតន្ត្រីរបស់ខ្លួនជាទៀងទាត់នៅលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយដល់មិត្តភក្តិនិងទស្សនិកជនទៀតផង។
![]() |
កន្លែងនិពន្ធនៅឯផ្ទះរបស់តន្រ្តីករ Nguyen Thanh Tung ។ |
“ជនពិការមិនមានអាទិភាពខាងសុខភាពនោះទេ ប៉ុន្តែពួកគេនៅតែចូលរួមក្នុងវិស័យជាច្រើន ដូចជា ការគូរគំនូរ ការបកប្រែ ការគូរប្លង់ ... សហគមន៍នឹងមានការយល់ដឹងពេញលេញជាបណ្តើរ ៗ លុបបំបាត់ការរើសអើង ហើយមានតែភាពកក់ក្តៅនិង សេចក្តីស្រឡាញ់ប៉ុណ្ណោះដែលនៅគងវង្ស ទទួលស្គាល់នូវសមិទ្ធិផលការងាររបស់ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ។ មានតែពេលវេលាទេដែលទទួលទទួលស្គាល់នូវលទ្ធផលនិងសមត្ថភាពរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់” ។ តន្រ្តីករ Nguyen Thanh Tung បានចែករំលែក
តន្រ្តីករ Nguyen Thanh Tung ជឿជាក់ថា សុទិដ្ឋិនិយមគឺជាប្រការដែលជួយអោយលោកជំនះរាល់ការលំបាកហើយប្រការដែលរីករាយបំផុតនោះគឺបន្ទាប់ពីការលំបាកទាំងអស់ លោកនៅតែបន្តដើរលើគន្លងសិល្បៈហើយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន៕
thoi dai
មតិពីមិត្តអ្នកអាន