Trending now

ប្រជាជនបារាំងគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀត​​ណាម

17:02 | 14/08/2021

នាទី “ វេទិកា” នៃកាសែត Le Monde បានចុះផ្សាយអត្ថបទសរសេររបស់សម្ព័ន្ធសមាគមន៍ Collectif Vietnam-Dioxine ដោយអំពាវនាវដល់មជ្ឈដ្ឋានអ្នកនយោបាយបារាំង និងសហគមន៍អន្តរជាតិគាំទ្រជនរងគ្រោះ ដោយសារជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ព្រមទាំងចំណាយរយៈពេល ១ ថ្ងៃ ដើម្បីឧទ្ទិសផងដែរ។

សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា សេចក្តីព្រាងច្បាប់ H.R. ៣៥១៨ នឹងគាំទ្រដល់ការធ្វើល្អប្រសើរបរិស្ថាននៃតំបន់ដែលមានជាតិគីមីពុលពណ៌លឿងទុំនៅវៀតណា
ខ្ញុំនឹងបន្តជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ខ្ញុំនឹងបន្តជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (រូបថត៖ TTXVN)
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (រូបថត៖ TTXVN)

ក្រោមចំណងជើងថា “ យើងខ្ញុំចង់បំបែកភាពស្ងៀមស្ងាត់អំពីផលវិបាកនៃ ជាតិគីមីពុលពណ៌លឿងទុំនៅ វៀតណាម” អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា អស់រយៈពេល ៦០ ឆ្នាំ ក្រោយថ្ងៃកងទ័ពអាមេរិកបានបើកយុទ្ធនាការទំលាក់ជាតិគីមីពុលពណ៌លឿងទុំ - ជាថ្នាំកំចាត់ស្មៅ ដែលផ្ទុក Dioxin បង្កជំងឺមហារីក និងជំងឺតាំងពីកំណើត នៅតាមតំបន់ជាច្រើននៅភាគខាងត្បូងវៀតណាមនោះ ផលវិបាកដោយសារជាតិគីមីពុលនេះនៅតែកើតមាន។ ក្រុមឥស្សរជន ដែលមានកិត្យានុភាពនៅបារាំងមានគោលបំណងរំលឹកអំពីឧក្រិដ្ឋកម្មនេះ ហើយអំពាវនាវដល់ពិភពលោកចំណាយរយៈពេល ១ ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។

អត្ថបទសរសេរនេះបានស្នើឲ្យសមាជិកសភាបារាំងចូលរួមដោះស្រាយភាពអយុត្តិធម៌ របស់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំទាំងអស់ តាមរយៈការទទួលស្គាលឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅវៀតណាមនិងប្រទេសជិតខាងដូចជាកម្ពុជា និងឡាវផងដែរ៕

Vietnamplus/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​អះអាង​ពី​ជំហរ​របស់​ខ្លួន និង​ការ​ប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​សម័យ​សន្ទនា​ជាមួយ​គណៈកម្មាធិការ CEDAW
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៨ ស្តីពីកីឡា៖ ឯកភាព សហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព
ការលើកកម្ពស់ការធ្វើសមាហរណកម្ម និងនវានុវត្តន៍នៅក្នុងវិស័យសេវាកម្មក្នុងតំបន់អាស៊ាន
ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦
ក្រុមហ៊ុន FPT ស្នើឱ្យវិនិយោគលើអគារអប់រំមួយនៅខេត្ត Dien Bien