Trending now

ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ

11:05 | 15/04/2026 ហេង វុធ្ធី

យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦ បានទាក់ទាញការចូលរួមពីបណ្ដាស្ថាប័នគ្រប់គ្រង ស្ថាប័នជំរុញទេសចរណ៍ និងអាជីវកម្មទេសចរណ៍មកពី ៣១ ខេត្ត ក្រុងនៃប្រទេសវៀតណាម ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានសហគ្រាសជាង ៦០០ មានស្ដង់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ ១២ ខែមេសា នៅទីក្រុង Ha Noi ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ២០២៦ ក្រោមប្រធានបទ “ការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើនបៃតង - លើកកម្ពស់កម្រិតទេសចរណ៍វៀតណាម” បានអះអាងពីទិសដៅសកម្មភាពជាមូលដ្ឋានរបស់បណ្ដាសហគ្រាសទេសចរណ៍វៀតណាម គឺបៃតង ចីរភាព - គុណភាព - បច្ចេកវិទ្យាទំនើប។

VITM 2026 បានទាក់ទាញការចូលរួមពីបណ្ដាស្ថាប័នគ្រប់គ្រង ស្ថាប័នជំរុញទេសចរណ៍ និងអាជីវកម្មទេសចរណ៍មកពី ៣១ ខេត្ត ក្រុងនៃប្រទេសវៀតណាម ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានសហគ្រាសជាង ៦០០ មានស្ដង់តាំងបង្ហាញនៅក្នុងពិព័រណ៍។

ជាពិសេស ពិព័រណ៍បានអនុវត្តកម្មវិធីតភ្ជាប់ការដោះដូរពាណិជ្ជកម្ម B2B ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែមេសា ដោយមានការចូលរួមពីអ្នកទិញ (buyer) ជិត ៥០០ នាក់ ក្នុងនោះមានក្រុមហ៊ុនទេសចរណ៍ចំនួន ១២៥ មកពីបណ្ដាប្រទេសដែលជាទីផ្សារសំខាន់របស់វៀតណាម និងសហគ្រាសទេសចរណ៍វៀតណាមជាង ៣០០។

ក្រោយរយៈពេល ៤ ថ្ងៃនៃការរៀបចំ ត្រូវបានគេប៉ាន់ប្រមាណថាមានភ្ញៀវជាង ៩០.០០០ នាក់ បានមកទស្សនា ទទួលបទពិសោធន៍ និងទិញទំនិញនៅឯពិព័រណ៍។ VITM 2026 បានបង្ហាញថា បណ្ដាសហគ្រាសទេសចរណ៍វៀតណាមបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសទាំងពីររបស់បក្សយើង គឺការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើនបៃតង ដើម្បីបង្កើតនូវតម្លៃថ្មីសម្រាប់វិស័យទេសចរណ៍ ដោយធ្វើឱ្យការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើនបៃតង ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍វៀតណាម។

VITM បានទាក់ទាញសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិជិត ៤.៥០០ នាក់ មកចូលរួម និងធ្វើការនៅក្នុងពិព័រណ៍ ជាមួយនឹងការណាត់ជួប ជំនួបពិភាក្សា និងការដោះដូរកិច្ចសហប្រតិបត្តិការជាង ២៥.០០០ លើក; មានខ្សែទស្សនកិច្ច (tour) និងផលិតផលទេសចរណ៍បញ្ចុះតម្លៃប្រហែល ១៥.០០០ ត្រូវបានផ្ដល់ជូននៅក្នុងព្រឹត្តិការណ៍នេះ។

VITM 2026 បន្តអះអាងថាជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ឈានមុខគេនៃទេសចរណ៍វៀតណាម និងជាពិធីបុណ្យប្រចាំឆ្នាំរបស់បណ្ដាសហគ្រាសទេសចរណ៍វៀតណាម។

ភ្ញៀវទេសចរស្វែងយល់ព័ត៌មាននៅ VITM 2026។
ភ្ញៀវទេសចរស្វែងយល់ព័ត៌មាននៅ VITM 2026។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ មានព្រឹត្តិការណ៍ សន្និសីទ សិក្ខាសាលា សន្និសីទសារព័ត៌មាន និងសកម្មភាពជំរុញទេសចរណ៍ចំនួន ១៨ ត្រូវបានរៀបចំឡើង រួមមានសកម្មភាពជួបពិភាក្សារវាងសហគ្រាសនិងសហគ្រាស សហគ្រាសនិងភ្ញៀវទេសចរ និងសកម្មភាពរបស់បណ្ដាស្ថាប័នជំរុញទេសចរណ៍វៀតណាម និងអន្តរជាតិ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍វៀតណាម។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍ឯកទេសនៅ VITM 2026 គឺកិច្ចពិភាក្សា “ទេសចរណ៍វៀតណាម - ការអនុវត្ត AI ដើម្បីអភិវឌ្ឍយ៉ាងរហ័ស និងចីរភាព” ដែលរៀបចំដោយសមាគមទេសចរណ៍វៀតណាម។ កិច្ចពិភាក្សានេះបានទាក់ទាញការចាប់អារម្មណ៍ពីតំណាងស្ថាប័នគ្រប់គ្រងរដ្ឋផ្នែកទេសចរណ៍ អ្នកស្រាវជ្រាវ អ្នកជំនាញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ថ្នាក់ដឹកនាំសហគ្រាសទេសចរណ៍ និងស្ថាប័នគ្រប់គ្រងគោលដៅទេសចរណ៍នានា... ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ក្នុងស្រុក និងអន្តរជាតិ លើការផ្លាស់ប្តូរឌីជីថល និងការអនុវត្ត AI ដើម្បីធ្វើឱ្យបណ្ដាគំនិតផ្ដួចផ្ដើមក្លាយជាការពិត ពង្រីកទីផ្សារទេសចរណ៍ អភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ ផ្អែកលើមូលដ្ឋាននៃការអនុវត្តសមិទ្ធផលនៃការផ្លាស់ប្តូរឌីជីថល និង AI នៅវៀតណាម។

នៅក្នុងពិព័រណ៍នេះផងដែរ សមាគមទេសចរណ៍វៀតណាមបានរៀបចំពិធីប្រគល់រង្វាន់កិត្តិយសដល់បណ្ដាអង្គការ សហគ្រាសទេសចរណ៍ និងបុគ្គលឆ្នើមសម្រាប់ឆ្នាំ ២០២៥។ សមាគមទេសចរណ៍វៀតណាមបានប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរលើ ១៩ ផ្នែក ជាមួយនឹងពានរង្វាន់សរុបចំនួន ២២១ ក្នុងនោះរួមមានសមូហភាពចំនួន ១៤១ និងបុគ្គលចំនួន ៨០ នាក់។

ឆ្នាំនេះ ការប្រស្រ័យទាក់ទងគ្នានៅលើបណ្ដាញឌីជីថល បានបង្កើតឱ្យមានសញ្ញាសម្គាល់ដែលមិនធ្លាប់មានពីមុនមក៖ ក្នុងរយៈពេល ៤ ថ្ងៃនៃពិព័រណ៍ ត្រូវបានគេកត់ត្រាថាមានការចូលមើល និងការប្រស្រ័យទាក់ទងគ្នាជាង ៣៥ លានលើក អំពី VITM នៅលើបណ្ដាញ TikTok ដែលនាំឱ្យរូបភាពអំពីប្រទេសវៀតណាម និងបណ្ដាខ្សែទស្សនកិច្ច (tour) ដ៏សម្បូរបែប កាន់តែខិតជិតទៅដល់យុវជន ជាមួយនឹងរំពឹងថានឹងបង្កើតឱ្យមានការចាប់អារម្មណ៍ និងជាកម្លាំងជំរុញពីសំណាក់អតិថិជនវ័យក្មេងសម្រាប់វិស័យទេសចរណ៍៕

ឆ្នាំថ្មី ២០២៦ ដ៏កក់ក្តៅសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា ឆ្នាំថ្មី ២០២៦ ដ៏កក់ក្តៅសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា

យុគសម័យ - នៅថ្ងៃទី៩ និងទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានទូតវៀតណាម រួមជាមួយអាជីវកម្ម និងអង្គការនានា បានរៀបចំសកម្មភាពចុះសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតដល់អតីតយុទ្ធជន និងប្រជាជនដើមកំណើតវៀតណាម ដែលស្ថិតក្នុងស្ថានភាពលំបាកនៅកម្ពុជា។

ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦

យុគសម័យ - ដោយអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការកណ្តាលបក្ស និងនាយករដ្ឋមន្ត្រី ស្តីពីការរៀបចំថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដ៏រីករាយ មានសុខភាពល្អ សុវត្ថិភាព និងសន្សំសំចៃនៅឆ្នាំ ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានដឹកនាំនាយកដ្ឋានទូរគមនាគមន៍ រួមជាមួយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត និងសហគ្រាសទូរគមនាគមន៍ អនុវត្តដំណោះស្រាយបច្ចេកទេសជាច្រើនប្រភេទ ដើម្បីធានាបាននូវការទំនាក់ទំនងដែលមិនមានការរំខាន និងបំពេញតម្រូវការអតិបរមារបស់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ ២០២៦។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ
រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី
ដំណើរក្រហមសិក្សាស្រាវជ្រាវ និងរៀនសូត្ររបស់យុវជន”៖ ប៉ះទៅលើប្រវត្តិសាស្ត្រ បើកចេញនូវអនាគត
សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន
នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន