យុគសម័យ - លោកបណ្ឌិត Nguyen Duc Thai - អាណិកជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកត្រូវបានគេស្គាល់នៅក្នុងពិភពវិទ្យាសាស្ត្រថា ជាមនុស្សម្នាក់ដែលបានរកឃើញហ្សែនដំបូងនៃជំងឺ glaucoma ដែលបណ្តាលឱ្យងងឹតភ្នែកសម្រាប់មនុស្សជាង ៧០ លាននាក់ នៅទូទាំងពិភពលោក។ លោកក៏ជាមនុស្សម្នាក់ដែលទទួលបានកម្មសិទ្ធិប៉ាតង់ចំនួន ១០ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះលទ្ធផលនៃការស្រាវជ្រាវអំពីការរកឃើញហ្សែនដែលគាត់បានដាក់ឈ្មោះថា TIGR (ដែលត្រូវបានគេស្គាល់ថាជា MYOC, GLCA1) ។
![]() |
![]() |
ក្នុងឆ្នាំ ២០១១ លោកបណ្ឌិត Nguyen Duc Thai បានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដោយមានបំណងចូលរួមចំណែកដល់សហគមន៍និងមាតុភូមិវៀតណាម ដោយចំណេះដឹងនូវវេជ្ជសាស្ត្ររបស់លោក។ ទស្សនាវដ្តីយុគសម័យមានបទសម្ភាសជាមួយលោកបណ្ឌិត Nguyen Duc Thai ដើម្បីស្វែងយល់ពីសេចក្តីប្រាថ្នារបស់លោកចំពោះប្រទេសជាតិ។
- សូមគោរពលោកបណ្ឌិត តើលោកអាចចែករំលែកនូវសេចក្តីសម្រេចចិត្តដែលលោកវិលត្រឡប់ទៅប្រទេស វៀតណាមវិញ?
ក្នុងឆ្នាំ ១៩៩៤ ដែលជាឆ្នាំដំបូងដែលខ្ញុំបានមកទស្សនា នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តនៅទីក្រុង Ho Chi Minh ខ្ញុំមានអារម្មណ៍ថា សាលានេះមានការលំបាកនិងខ្វះសម្ភារៈសម្រាប់សកម្មភាពវិទ្យាសាស្ត្រ។ នៅឆ្នាំនោះ ខ្ញុំបាននាំយកមកវិញនូវបច្ចេកវិទ្យា PCR សម្រាប់ការធ្វើរោគវិនិច្ឆ័យហ្សែននៃបាក់តេរីបង្កជំងឺ ហើយនោះប្រហែលជាជាលើកដំបូងដែលបច្ចេកវិទ្យា PCR ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេស។ បច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងតបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ។ មិនត្រឹមតែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប្រទេសវៀតណាមក៏នាំចេញទៅប្រទេសផ្សេងទៀតក្នុងតំបន់និងអឺរ៉ុប ផងដែរ។
ក្រឡេកមកមើល រយៈពេល ២៦ ឆ្នាំ ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ឥឡូវនេះប្រទេសវៀតណាមបើកចំហកាន់តែខ្លាំងឡើងនិងទំនួលខុសត្រូវនូវការចែករំលែករបស់អ្នកវិទ្យាសាស្ត្រ ការវិលត្រឡប់ទៅស្រុកកំណើតវិញនិងសហប្រតិបត្តិការជាមួយវៀតណាមគឺជាការងារដែលមានលក្ខណៈសាមញ្ញ ហើយមានអត្ថន័យច្រើនចំពោះខ្ញុំ។
- រួមគ្នាជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីស្រាវជ្រាវវ៉ាក់សាំងនិងបច្ចេកទេសធ្វើតេស្ត ... ទាក់ទងនឹងជំងឺ Covid-19 តើលោកបណ្ឌិតវាយតម្លៃសកម្មភាពនេះរបស់អ្នកវិទ្យាសាស្ត្រវៀតណាមនិងវិស័យសុខភាពវៀតណាមយ៉ាងដូចម្តេច?
ប្រទេសវៀតណាមក៏កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតវ៉ាក់សាំងជំនាន់ថ្មីដ៏មានសក្តានុពលជាច្រើនផង ដែរ។ វ៉ាក់សាំង Nanovac របស់ក្រុមហ៊ុន Nanogen សម្រាប់ Covid បង្កើត antigen protein កំពុងត្រូវបានសាកល្បង ក្នុងដំណាក់កាលទី ៣ ។ ប្រសិនបើទទួលជោគជ័យ វ៉ាក់សាំងNanovac អាចជំនួស Si-novac បានទាំងស្រុង ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនជាងមុននិងអាចជំនួសវ៉ាក់សាំងរបស់អឺរ៉ុបនិងអាមេរិក។
ក្រុមហ៊ុន Nanogene នៅទីក្រុង Ho Chi Minh គឺជាមូលដ្ឋានផលិតកម្មសម្រាប់ផលិតផលជីវសាស្ត្រដែលមានគុណភាពដូចគ្នានឹងប្រទេសគុយបាឬប្រទេសជឿនលឿនដទៃទៀត។ ប្រទេសវៀតណាមក៏មានកន្លែងធ្វើតេស្តិ៍ជាច្រើនដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺ។ អស់រយៈពេល ៥ ឆ្នាំមកហើយដែលខ្ញុំបានរៀបចំសន្និសីទប្រចាំឆ្នាំ TransMed-Vietnam តាមរយៈតភ្ជាប់មជ្ឈមណ្ឌលវិទ្យាសាស្ត្រក្នុងស្រុកនិងបរទេស ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីបច្ចេកវិទ្យាឈានមុខគេ នាពេលបច្ចុប្បន្ន រួមមាន កោសិកាដើម ការព្យាបាលដោយភាពស៊ាំ ហ្សែនមនុស្ស ជីវវិទ្យាព័ត៌មានវិទ្យា។
ខ្ញុំជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះនឹងមានអ្នកជំនាញបរទេសនិងនិស្សិតបញ្ចប់ការសិក្សានៅបរទេសជាច្រើននាក់ដែលបានវិលត្រឡប់ទៅវិញនិងចូលរួមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ ពីការផ្លាស់ប្តូរនិងការរីកចម្រើនថ្មីៗនៅក្នុងប្រទេស។
![]() |
លោកបណ្ឌិត Nguyen Duc Thai អាណិកជនវៀតណាមម្នាក់។ |
- តើលោកវាយតម្លៃការបង្ការនិងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 នៅវៀតណាមយ៉ាងដូចម្តេច?
ថ្នាក់ដឹកនាំវៀតណាមបានសម្រេចចិត្តប្រកបដោយមានបទពិសោធន៍និងយុទ្ធសាស្ត្រក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញនៃការរាតត្បាត។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺពួកគេមានស្មារតីខ្ពស់ ហើយបានប្រមូលផ្តុំស្ថាប័ននិងក្រុមដែលត្រៀមខ្លួនលះបង់ ដើម្បីការពារប្រជាជននិងប្រទេស ដើម្បីកុំអោយធ្លាក់ចូលក្នុងគ្រោះរាតត្បាតដូចប្រទេសដទៃទៀតលើពិភពលោក នាពេលបច្ចុប្បន្ននេះ។ ។ ដោយការប្តេជ្ញាចិត្តនិងការសម្រេចចិត្តសមស្រប ថ្នាក់ដឹកនាំវៀតណាមបានធ្វើឱ្យប្រជាជនជឿជាក់និងគោរពតាមនផែនការទាំងអស់ ដើម្បីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ជាថ្មីម្តងទៀត ប្រទេសវៀតណាមបានបង្ហាញដល់ពិភពលោកឃើញថា នៅពេលដែលយើងបានប្តេជ្ញាចិត្ត យើងនឹងបង្កើត កម្លាំងដែលគ្មានដែនកំណត់ សំដៅសម្រេចគោលដៅរបស់យើង។
- តើលោកមានអនុសាសន៍អ្វីខ្លះសម្រាប់ប្រទេសវៀតណាមដើម្បីគ្រប់គ្រងបានជំងឺ Covid-19 យ៉ាងឆាប់រហ័សនិងអភិវឌ្ឍវិស័យសុខាភិបាលរបស់ប្រទេស?
ខ្ញុំគិតថា រដ្ឋាភិបាលចាំបាច់វិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាសំខាន់ៗ ដើម្បីអោយវៀតណាមអាចដើរតាមវិទ្យាសាស្ត្រពិភពលោក។ ជាពិសេសអ្នកជំនាញដែលមានសមិទ្ធិផលវិទ្យាសាស្ត្រនិងបទពិសោធន៍នៅបរទេសគួរតែប្រគល់ភារកិច្ច ក្នុងការអភិវឌ្ឍដើម្បីឱ្យវិទ្យាសាស្ត្រវៀតណាមកាន់តែអភិវឌ្ឍ។
រីឯអ្នកជំនាញបរទេសវិញ ពួកគេក៏ត្រូវនាំយកចំណេះដឹងនិងបទពិសោធន៍របស់ពួកគេប្រកបដោយសកម្ម ដើម្បីចូលរួមវិភាគទានក្នុងកម្មវិធីវិទ្យាសាស្ត្រក្នុងស្រុក មានតំរូវការនិងឱកាសជាច្រើន។
ខ្ញុំចាត់ទុកថា វិទ្យាសាស្ត្រសព្វថ្ងៃនេះមិនត្រឹមតែធ្វើការនៅក្នុងបន្ទប់ពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏មានរឿងសំខាន់ៗជាច្រើនទៀតសម្រាប់អ្នកជំនាញផងដែរ ដូចជា ការរៀបចំកម្មវិធីសហការ សិក្ខាសាលស្តីពីប្រធានបទស្រួច ការបណ្តុះបណ្តាល ពិគ្រោះយោបល់ វិនិយោគគាំទ្រដល់និស្សិតនូវឱកាសទៅសិក្សានៅបរទេសនិងក្លាយជា ធនធាន នាពេលអនាគត ដើម្បីរកដំណោះស្រាយសំរាប់សុខភាពសង្គមរបស់វៀតណាម។ ប្រការមួយដែលខ្ញុំដឹងថា ចាំបាច់លើកកម្ពស់គឺស្មារតីចែករំលែកនិងទំនួលខុសត្រូវសង្គមក្នុងសកម្មភាពវិទ្យាសាស្ត្រនៅក្នុងប្រទេស។ តម្លៃវិទ្យាសាស្ត្រគួរតែចែករំលែកយ៉ាងទូលំទូលាយ តាមរយៈការសហការនិងការតភ្ជាប់ខាងក្នុងនិងខាងក្រៅ។ ទំនួលខុសត្រូវរបស់អ្នកវិទ្យាសាស្ត្រគឺចែករំលែកជាមួយ សហគមន៍និងសង្គម ហើយនោះក៏ជារង្វាន់សម្រាប់ពួកគេដែរ។
- សូមអរគុណលោក!

thoidai.com.vn
មតិពីមិត្តអ្នកអាន