Trending now

ពិធីប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី

00:40 | 26/06/2021 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៣ ខែមិថុនា នៅច្រកទ្វារព្រំដែន Bu Prang (ខេត្ត Dak Nong) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong វៀតណាម បានរៀបចំពិធីប្រគល់ស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី។

កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)
កងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់សម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជន​វៀត​ណាមនៅខេត្តមណ្ឌលគិរី (រូបថត៖ bienphong.com.vn)
កងទ័ពការពារព្រំដែន និងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់សម្ភារៈបរិក្ខារពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជន​វៀត​ណាមនៅខេត្តមណ្ឌលគិរី (រូបថត៖ bienphong.com.vn)

ថ្លែងក្នុងពិធីប្រគល់ លោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Nong បានឲ្យដឹងថា ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺ Covid-19 កងទ័ពការពារព្រំដែននិងបញ្ជាការដ្ឋានយោធាខេត្ត Dak Nong រំពឹងថា សម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងជួយកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរីឆ្លងកាត់ការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន ការយាមល្បាត ការពិនិត្យ និងការទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់។

តំណាងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងជំនួយដ៏មានអត្ថន័យ និងទាន់ពេលវេលាដែលកងទ័ពការពារព្រំដែនខេត្ត Dak Nong ជូនដល់កងកម្លាំងប្រដាប់អាវុធ និងសមាគមន៍អាណិកជនវៀតណាមនៅខេត្តមណ្ឌលគិរីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ