Trending now

កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត

14:10 | 24/02/2021 (យោងតាម កាសែតកងទ័ពប្រជាជន)

នៅឆ្នាំ ២០២០ ដោយមានការផ្តល់យោបល់ត្រឹមត្រូវ និងទាន់ពេលវេលានៃផ្នែកវេជ្ជសាស្រ្តយោធា បានជាការបង្ការ និងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ទទួលបានលទ្ធផលសំខាន់ៗ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺចូលក្នុងជួរកងទ័ព។

លោកឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យរង បណ្ឌិត Nguyen Xuan Kien ប្រធានស្នងការដ្ឋានវេជ្ជសាស្ត្រយោធានៃអគ្គស្នងការដ្ឋានភស្តុភារ នៃកងទ័ពប្រជាជនវៀតណាម

ក្រៅពីនេះ ផ្នែកវេជ្ជសាស្ត្រយោធាក៏ជាកម្លាំងស្នូលរបស់កងទ័ពចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងលុបបំបាត់ជំងឺរាតត្បាតនៅតាមមូលដ្ឋាន។ ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 យើងមានជំនួបផ្លាស់ប្តូរយោបល់ជាមួយលោកឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យរង បណ្ឌិត Nguyen Xuan Kien ប្រធានស្នងការដ្ឋានវេជ្ជសាស្ត្រយោធានៃអគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនវៀតណាមអំពីវិធានការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរបស់កងទ័ពនាពេលខាងមុខនេះ។

អ្នកយកព័ត៌មាន៖ ប្រឈមមុខនឹងការអភិវឌ្ឍដ៏ស្មុគស្មាញនៃការរីរាលដាល Covid-19 តើស្នងការដ្ឋានវេជ្ជសាស្ត្រយោធាបានមានការផ្តល់យោបល់អ្វីខ្លះដល់ថ្នាក់ដឹកនាំដើម្បីមានចំណាត់ការឱ្យអនុវត្ត?

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien៖ ក្នុងនាមជាភ្នាក់ងារអចិន្ត្រៃយ៍របស់គណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំង Covid-19 នៃក្រសួងការពារប្រទេសនោះ ស្នងការដ្ឋានវេជ្ជសាស្ត្រយោធាតែងតែស្វែងយល់ពីការវិវឌ្ឍនៃសភាពការណ៍ និងផ្តល់យោបល់ទាន់ពេលជូនថ្នាក់លើដើម្បីដឹកនាំកងទ័ពទាំងមូលឱ្យដាក់ពង្រាយវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ហើយឱ្យតែមានករណីឆ្លងជំងឺណាមួយកើតឡើងនោះ គឺត្រូវតែដឹកនាំ និងចាត់ចែងឱ្យតាមរកករណីពាក់ព័ន្ធទាំងអស់យ៉ាងរហ័សសម្រាប់ការធ្វើចត្តាឡីស័ក កំណត់ទីតាំងផ្ទុះឡើងជំងឺ និងលុបបំបាត់ជំងឺឱ្យទាន់ពេលជាដើម។

ក្នុងរយៈពេលកន្លងមក ស្នងការដ្ឋានវេជ្ជសាស្ត្រយោធា បានចេញឯកសារដឹកនាំ និងណែនាំកងទ័ពទាំងមូលឱ្យដាក់ពង្រាយគ្រប់វិធានការប្រឆាំងជំងឺរាតត្បាត តាមរកករណីប៉ះពាល់ជិតនឹងករណីជំងឺ SARS-CoV-2 និងដឹកនាំគ្រប់អង្គភាពពេទ្យយោធាក្នុងជួរកងទ័ពដើម្បីធ្វើតេស្តចំពោះករណីជា F1 និង F2។ តាមរយៈបណ្តាដំណាក់កាលនៃការបង្ការ និងប្រយុទ្ធនឹង Covid-19 នោះ យើងអាចវាយតំលៃបានថា ផ្នែកវេជ្ជសាស្រ្តយោធាតែងតែផ្តល់យោបល់បានត្រឹមត្រូវ និងរហ័សជូនគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំង Covid-19 របស់កងទ័ព ដោយធានាបាននូវបាវចនាថា កងទ័ពមុនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិតបើធៀបនឹងការកំណត់។

អ្នកយកព័ត៌មានៈ ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរាល់ទីភ្នាក់ងារ និងអង្គភាពគួរតែផ្តោតលើខ្លឹមសារអ្វីទៅ?

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien៖ រាល់ទីភ្នាក់ងារ អង្គភាព និងគ្រប់យោធិនទាំងអស់ត្រូវតែស្វែងយល់ និងគោរពឱ្យបានម៉ត់ចត់នូវបទបញ្ជា ដំណោះស្រាយ និងសេចក្តីណែនាំខាងពីថ្នាក់លើ ដែលក្នុងនោះត្រូវផ្តោតសំខាន់លើការ៖ មិនត្រូវតែទុកឱ្យមានការភ័យស្លន់ស្លោ និងមើលស្រាល ធ្វេសប្រហែស បាត់ការប្រុងប្រយ័ត្ននឹងការរីករាលដាលជាដាច់ខាត។ គោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការ "៥ពុំ" គ្រប់ពេលវេលា គ្រប់ទីកន្លែង។ យោធិនម្នាក់ៗគ្រប់គ្នាត្រូវតែជាអ្នកគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដល់គ្រួសារសាច់ញាតិ និងតំបន់រស់នៅរបស់ខ្លួន។

គ្រប់អង្គភាពដែលរៀបចំការធ្វើចត្តាឡីស័ក ពីជនអន្តោប្រវេសន៍នោះត្រូវតែគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនៃការចត្តាឡីស័ក។ ហាមឃាត់ មិនឱ្យឆ្លងជំងឺចូលកងកម្លាំងជាដាច់ខាត។ គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតែរៀបចំឱ្យមានការបែងចែកមុខសញ្ញាគ្រាចូលត្រួតពិនិត្យសុខភាព។ គ្រប់ករណីដែលជួយសង្គ្រោះបន្ទាន់ត្រូវតែចាត់ទុកជាអ្នកផ្ទុក SARS-CoV-2 ហើយត្រូវតែធ្វើការពិនិត្យសុខភាព។ គ្រូពេទ្យគ្រប់រូបត្រូវតែបំពាក់ឧបករណ៍សម្ភារៈការពារយ៉ាងតឹងរឹង។ ក្រុមកងទ័ព អង្គភាពទាំងមូល ត្រូវតែត្រៀមខ្លួនជាស្រេចនូវឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យ ដើម្បីបំពេញភារកិច្ចក្នុងគ្រប់កាលៈទេសៈ។

សម្រាប់អង្គភាពដែលមានអ្នកជំនាញបរទេសធ្វើការ ពួកគេក៏ត្រូវដាច់ឱ្យដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃធ្វើតេស្តយ៉ាងហោចណាស់អវិជ្ជមាន ២ ដង។ នៅក្នុងដំណើរការនៃការងារ ត្រូវតែបន្តតាមដានសុខភាព និងគោរពតាមបទបញ្ជា "៥ពុំ"។ យោធិនដែលធ្វើការជាមួយអ្នកជំនាញនោះមិនត្រូវមានទំនាក់ទំនងសហគមន៍ទេ។ កងទ័ពការពារព្រំដែន ធានាការការពារ និងត្រួតពិនិត្យការឆ្លងបានល្អសម្រាប់អ្នកបំពេញភារកិច្ច...

អ្នកយកព័ត៌មានៈ ភារកិច្ចសំខាន់មួយនៅដើមឆ្នាំ ២០២១ គឺការងារជ្រើសរើសកងទ័ព។ តើស្នងការដ្ឋានវេជ្ជសាស្ត្រយោធា នឹងណែនាំ និងដឹកនាំការងារនេះសមមិត្តយ៉ាងដូចម្តេច?

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien៖ គ្រប់អង្គភាពដែលទទួលកងទ័ពនោះ ត្រូវតែធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារយោធាក្នុងមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់អំពីស្ថានភាព និងការវិវឌ្ឍនៅតំបន់ ដាក់ពង្រាយព្រមៗគ្នាបណ្តាវិធានការប្រយុទ្ធប្រឆាំងជំងឺ និងស្នើឱ្យមានការពន្យាពេល នៃការប្រគល់ និងទទួលកងទ័ពខណៈមូលដ្ឋានដែលប្រព្រឹត្តទៅការប្រគល់ និងទទួលកងទ័ពនោះស្ថិតក្នុងតំបន់មានការផ្ទុះឡើងជំងឺរាតត្បាត ហើយថែមទាំងត្រូវតែធ្វើចត្តាឡីស័ក ទៅតាមបទបញ្ជារបស់ក្រសួងការពារប្រទេស និងក្រសួងសុខាភិបាល។

សម្រាប់មូលដ្ឋានដែលមិនមានរោគរាតត្បាតទេ នឹងអនុវត្តការប្រគល់ និងទទួលកងទ័ពតាមការគ្រោងទុក អនុវត្តបទបញ្ញត្តិ "៥ពុំ" និងតម្រូវឱ្យមានការរាយការណ៍ពីសុខភាពចំពោះយុទ្ធជនថ្មីទាំងអស់។ នៅពេលរកឃើញករណី ដែលមានរោគសញ្ញាគួរឱ្យសង្ស័យ ឬ មានទាក់ទងនឹងរោគរាតត្បាតនោះត្រូវតែធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានក្នុងរយៈពេលកំណត់តែម្តង។ អ្នកជូនដំណើរត្រូវតែស្នាក់នៅកន្លែងដាច់ដោយឡែក រក្សាគម្លាត មិនមកជិតជាមួយយុទ្ធជនថ្មី។ នៅពេលមកដល់អង្គភាពត្រូវតែទទួលបានការពិនិត្យ សីតុណ្ហភាពរាងកាយរបស់ពួកគាត់ភ្លាមៗ។ ក្នុងករណីមានករណីគ្រុនក្តៅ ឬ មានរោគសញ្ញាគួរឱ្យសង្ស័យត្រូវតែរាយការណ៍ភ្លាមៗដើម្បីធ្វើតេស្ត។ អង្គភាពត្រូវតែចាត់ចែងតាមដានសុខភាពរបស់យុទ្ធជនយ៉ាងតឹងរឹង ឃោសនា និងផ្សព្វផ្សាយពីរាល់វិធានការអនាម័យដើម្បីការពារជំងឺ ជាពិសេសបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹង Covid-19។

នៅតាមបណ្តាមូលដ្ឋានដែលលើកពេលប្រគល់ និងទទួលកងទ័ពនោះ ខណៈពេលដែលទទួលបានការអនុម័តលើវិធានការថ្មីៗ អង្គភាព និងគ្រប់ស្ថាប័នមានសមត្ថកិច្ចនឹងសម្របសម្រួលរៀបចំការប្រកាសវេជ្ជសាស្រ្ត និងធ្វើតេស្ត SARS-CoV-2 សម្រាប់ ១០០% យុទ្ធជនថ្មី (២ ថ្ងៃមុន)។

អ្នកយកព័ត៌មានៈសូមអរគុណលោក!

(យោងតាម កាសែតកងទ័ពប្រជាជន)

(យោងតាម កាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤