Trending now

អរគុណកងទ័ពវៀតណាម!

15:44 | 04/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

“អរគុណកងទ័ពវៀតណាម” គឺជាសម្តីដែលលោកយាយ ហេង អេម (អាយុ ៦៥ឆ្នាំ) នៅឃុំអង្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និយាយទាំងក្តីរំភើបក្តុកក្តួលយ៉ាងខ្លាំងក្នុងចិត្ត ខណៈពេលក្រុមការងារនៃយោធាខេត្ត Khanh Hoa ប្រទេសវៀតណាម មកផ្តល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅទីនេះ។

កិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស កិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស
ការយាមល្បាតទ្វេភាគីនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា ការយាមល្បាតទ្វេភាគីនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ក្រុមការងារនៃយោធាខេត្ត Khanh Hoa ប្រទេសវៀតណាម ផ្តល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ក្រុមការងារនៃយោធាខេត្ត Khanh Hoa ប្រទេសវៀតណាម ផ្តល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ក្នុងឱកាសខិតជិតចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្ត Khanh Hoa ក្រុមការងារខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Viet Thanh ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានបំពេញទស្សនកិច្ចនៅខេត្ត ស្ទឹងត្រែង និងជួយពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូននាយទាហាន និង ពលទាហាននៃតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋក្រីក្រនៅស្រុកថាឡាបរិវ៉ាត់។

មានវត្តមានក្នុងពិធីចែកអំណោយ និងពិនិត្យសុខភាពនេះ លោកយាយ ហេង អេម និយាយថា៖ “ប៉ុន្មានថ្ងៃមុននេះ ខ្ញុំកំពុងសម្អាត តុបតែងផ្ទះដើម្បីត្រៀមរៀបចំពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ស្រាប់តែទទួលបានដំណឹងពីមេភូមិថា មានកងទ័ពវៀតណាម មកផ្តល់អំណោយ និងជួយពិនិត្យសុខភាពឱ្យប្រជាពលរដ្ឋ។ រូបខ្ញុំមានជំងឺឈឺសន្លាក់ និងឆ្អឹង ហើយម្តងនេះខ្ញុំទទួលបានការពិនិត្យសុខភាព និងថ្នាំព្យាបាល ខ្ញុំសប្បាយចិត្តណាស់។ អរគុណកងទ័ពវៀតណាម!”។

ស្រុកថាឡាបរិវ៉ាត់ មានប្រជាជនប្រមាណ ៤ ម៉ឺននាក់ សេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម ការដាំដុះស្រូវ ដំឡូងមី។ តំបន់នេះនៅឆ្ងាយពី ដូច្នេះជីវិតខាងសម្ភារៈ និងខាងវិញ្ញាណនៅតែមានកម្រិត និងខ្វះខាតណាស់។ លើសពីនេះទៅទៀត សេវាកម្មសម្រាប់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅតែមានភាពលំបាក គួបផ្សំនឹងអាកាសធាតុមិនអំណោយផល មនុស្សចាស់ៗភាគច្រើនទទួលរងនូវជំងឺសរសៃឈាម បេះដូង លើសឈាម ហើយកុមារវិញគឺមានកង្វះអាហារូបត្ថម្ភច្រើន។ល។

គ្រូពេទ្យវៀតណាមជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់
គ្រូពេទ្យវៀតណាមជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់

ដូច្នេះហើយ ការពិនិត្យសុខភាពឆ្នាំនេះ វេជ្ជបណ្ឌិត គ្រូពេទ្យ បានផ្តោតសំខាន់លើឯកទេសផ្នែកវេជ្ជសាស្ត្រខាងក្នុង ការវះកាត់ បេះដូង រោគសើស្បែក ការផ្តល់ប្រឹក្សាអាហារូបត្ថម្ភ និងការថែទាំកុមារ…។ មានវត្តមាន និងសម្របសម្រួលជាមួយវេជ្ជបណ្ឌិតវៀតណាម លោកវេជ្ជបណ្ឌិត សាន សុខគា ប្រធានមណ្ឌលសុខភាពនៃតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ “ស្ថានភាពខាង សម្ភារៈបរិក្ខារពេទ្យរបស់យើងខ្ញុំនៅតែជួបការលំបាក ខ្វះខាតជាច្រើន។ យើងខ្ញុំពិតជារំភើបណាស់ដែលត្រូវបានគាំទ្រ ដោយសហការីមកពីវៀតណាម។ នេះក៏ជាឱកាសសម្រាប់យើងក្នុងការផ្លាស់ប្តូរ និងរៀនបទពិសោធន៍ក្នុងការងារ ហើយប្រការនេះពិតជាល្អប្រសើរណាស់សម្រាប់យើងខ្ញុំក្នុងការលើកកំពស់ជំនាញវិជ្ជាជីវៈរបស់ខ្លួនឯងដើម្បីបម្រើមន្ត្រី កងទ័ព ក៏ដូចជាប្រជាជនឱ្យកាន់តែប្រសើរថែមទៀត”។

តាមលោកវរសេនីយ៍ឯក Trinh Viet Thanh ការចុះសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃនេះ គឺជាសកម្មភាពប្រចាំឆ្នាំរបស់ខេត្ត Khanh Hoa សម្រាប់ខេត្តស្ទឹងត្រែង។ អាស្រ័យហេតុនេះ ការរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម វៀតណាម-កម្ពុជា និងរវាងខេត្តទាំងពីរ ជាពិសេសខេត្ត Khanh Hoa-ស្ទឹងត្រែង កាន់តែមាននិរន្តរភាព រឹងមាំ។

គ្រូពេទ្យវៀតណាមជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់
គ្រូពេទ្យវៀតណាមជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋស្រុកថាឡាបរិវ៉ាត់

ក្នុងឱកាសនេះ យោធាខេត្ត Khanh Hoa បានប្រគល់អំណោយចំនួន ១៥០ កញ្ចប់ដោយកញ្ចប់នីមួយៗមានតម្លៃ ៥០០,០០០ ដុង ដល់គ្រួសារក្រីក្រ និងពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង១ពាន់នាក់ នៅស្រុកថាឡាបរិវ៉ាត់។ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ យោធាខេត្ត Khanh Hoa បានរៀបចំក្រុមការងារជួយពិនិត្យសុខភាពចំនួន ៦ លើកហើយសម្រាប់ជួយពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយមិនគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំ និងស្រុកជាច្រើនក្នុងខេត្តស្ទឹងត្រែង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ