Trending now

ការយាមល្បាតទ្វេភាគីនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

10:21 | 17/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៥ ខែមីនា ប៉ុស្តិ៍ការពារព្រំដែន Song Trang នៃកងទ័ពការពារព្រំដែនខេត្ត Long An សម្របសម្រួលជាមួយកងវរសេនាតូចការពារព្រំដែនលេខ ៣ ខេត្តព្រៃវែង បានរៀបចំការយាមល្បាតទ្វេភាគីដើម្បីការពារព្រំដែន និងបង្រ្គោលព្រំដែនវៀតណាម-កម្ពុជា។

ដំណោះស្រាយជាបន្តបន្ទាប់ដើម្បី ដំណោះស្រាយជាបន្តបន្ទាប់ដើម្បី "ជំរុញ" ការដឹកជញ្ជូនតាមផ្លូវទឹក វៀតណាម-កម្ពុជា កើនឡើងជាង ២០%
ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តកំពង់ស្ពឺ ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តកំពង់ស្ពឺ
នាយទាហាន នាយទាហានរង នៃប៉ុស្តិ៍ការពារព្រំដែន Song Trang និងកងវរសេនាតូចការពារព្រំដែនលេខ៣ គោរពបង្គោល​អធិបតេយ្យភាព បង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
នាយទាហាន នាយទាហានរង នៃប៉ុស្តិ៍ការពារព្រំដែន Song Trang និងកងវរសេនាតូចការពារព្រំដែនលេខ៣ គោរពបង្គោល​អធិបតេយ្យភាព បង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

កម្លាំងយាមល្បាតទ្វេភាគីបានយាមល្បាតតាមព្រំដែនវៀតណាម-កម្ពុជា ប្រវែង ១២ គីឡូម៉ែត្រ រួមទាំងបង្គោលព្រំដែនជាតិចំនួន ១២ (ចាប់ពីបង្គោលលេខ ២៣០ ដល់បង្គោលលេខ ២៣០/១១)។

នេះជាសកម្មភាពជាប្រចាំរវាងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ ដើម្បីការពារអធិបតេយ្យភាពព្រំដែនជាតិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែននៃស្រុក Tan Hung ខេត្ត Long An និងស្រុកកំពង់ត្របែកខេត្ត ព្រៃវែង រកឃើញ និងដោះស្រាយទាន់ពេលវេលារាល់សកម្មភាពបំផ្លាញខ្សែព្រំដែន បង្គ្រោលព្រំដែន បទល្មើសគ្រឿងញៀន ការរត់ពន្ធ ការចេញចូលដោយខុសច្បាប់ ...

នាយទាហាន នាយទាហានរងនៃប៉ុស្តិ៍ការពារព្រំដែន Song Trang និងកងវរសេនាតូចការពារព្រំដែនលេខ៣ ឯកភាពលើផែនការការពារព្រំដែន នាពេលខាងមុខ
នាយទាហាន នាយទាហានរងនៃប៉ុស្តិ៍ការពារព្រំដែន Song Trang និងកងវរសេនាតូចការពារព្រំដែនលេខ៣ ឯកភាពលើផែនការការពារព្រំដែន នាពេលខាងមុខ

ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងនីតិវិធីក្នុងកិច្ចការបរទេស។ ជាលទ្ធផល បង្គោលព្រំដែនត្រូវបានរក្សាទុកនៅដដែល និងមានសុវត្ថិភាព។

ក្នុងក្របខ័ណ្ឌនៃការយាម​ល្បាត ភាគីទាំងពីរបានផ្លាស់ប្តូរស្ថានភាព និងឯកភាពលើខ្លឹមសារមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម