Trending now

ពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តកំពង់ស្ពឺ

14:10 | 06/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

ស្ដូបមិត្តភាពវៀតណាម-កម្ពុជាគឺជាសំណង់និមិត្តរូបដើម្បីចងចាំជានិច្ចនូវគុណូបការៈរបស់យុទ្ធជនពលីនៃប្រជាជាតិទាំងពីរ។

ត្រួតពិនិត្យទូទៅលើការទិញលក់បសុបក្សី និងបសុសត្វនៅតាមព្រំដែនវៀតណាម-កម្ពុជា ត្រួតពិនិត្យទូទៅលើការទិញលក់បសុបក្សី និងបសុសត្វនៅតាមព្រំដែនវៀតណាម-កម្ពុជា
ចំណងសាមគ្គីវៀតណាម-កម្ពុជាពោរពេញទៅដោយមនោសញ្ចេតនា ចំណងសាមគ្គីវៀតណាម-កម្ពុជាពោរពេញទៅដោយមនោសញ្ចេតនា
លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា កាត់ខ្សែបូសម្ពោធស្ដូបមិត្ដភាពវៀតណាម-កម្ពុជា (រូបថត៖​ nhandan)
លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា កាត់ខ្សែបូសម្ពោធស្ដូបមិត្ដភាពវៀតណាម-កម្ពុជា (រូបថត៖​ nhandan)

“កងទ័ពស្ម័គ្រចិត្តវៀតណាមសុខចិត្តពលីជីវិត ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម​។ នេះជាពលីកម្មដ៏ធំធេងដែលគ្មានអ្វីអាចប្រៀបធៀបបានឡើយ” លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាបានអះអាងដូច្នេះក្នុងពិធីសម្ពោធស្ដូបមិត្តភាពវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី ៣ មីនា នៅខេត្តកំពង់ស្ពឺ កម្ពុជា។

លោក ញ៉ែម វ៉ាលី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ ១៩៧៩។ លោកបានអះអាងថា ស្ដូបមិត្តភាព វៀតណាម-កម្ពុជា គឺជាសំណង់និមិត្តរូបដើម្បីចងចាំជានិច្ចនូវគុណូបការៈរបស់យុទ្ធជនពលីនៃប្រជាជាតិទាំងពីរ ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។

ប្រតិភូបានថតរូបអនុស្សាវរីយ៍ក្នុងពិធីសម្ពោធ។
ប្រតិភូបានថតរូបអនុស្សាវរីយ៍ក្នុងពិធីសម្ពោធ។

រីឯខ្លួនវិញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា សង្ឃឹមថា ស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តកំពង់ស្ពឺ គឺជាកន្លែងសម្រាប់យុវជននៃប្រទេសទាំងពីរស្វែងយល់អំពីទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជន និងកង​ទ័ព​នៃប្រទេសទាំងពីរ។

ស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តកំពង់ស្ពឺ គឺជាស្ដូបមិត្តភាពទី ១៧ ក្នុងចំណោមស្ដូបមិត្តភាពសរុបចំនួន ២៥ ដែលត្រូវបានកែលំអលើកសោភ័ណភាព​ និងសាងសង់ថ្មីនៅកម្ពុជាផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម