Trending now

Gensuikyo អំពាវនាវឱ្យមានការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រតេសវៀតណាម

23:17 | 07/08/2021 ឌីណា

យុគសម័យ​ - ក្រុមប្រឹក្សាជប៉ុនប្រឆាំងនឹងគ្រាប់បែក A និងគ្រាប់បែក H នៃប្រទេសជប៉ុន (Gensuikyo) បានអំពាវនាវឱ្យមានការគាំទ្រជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមនិងពង្រឹងសាមគ្គីភាពរវាងសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin វៀតណាម (VAVA) និង Gensuikyo។

ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីមិនពឹងផ្អែកលើគ្រួសារនិងសង្គម ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីមិនពឹងផ្អែកលើគ្រួសារនិងសង្គម
«ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម» «ខ្ញុំនៅតែជឿជាក់ថាយុត្តិធម៌នឹងមកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម»
Gensuikyo អំពាវនាវឱ្យមានការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រតេសវៀតណាម
តំណាងសមាគមជន​រងគ្រោះ ដោយសារជាតិគីមីពុល​ពណ៌លឿង​ទុំ​ dioxin អញ្ជើញចូលរួមក្នុងសន្និសីទនេះ។

នៅថ្ងៃទី ៤ ខែសីហា VAVA និង Gensuikyo បានរៀបចំសន្និសីទ តាមអ៊ិនធើណិត ក្រោមប្រធានបទ“ ហេតុអ្វីយើងត្រូវសម្របសម្រួលក្នុងការគាំទ្រជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ នៅប្រទេសវៀតណាម ហើយប្រយុទ្ធប្រឆាំងនឹងការកំទេចអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យពូជសាសន៍ផ្សេងទៀត?” ដោយមានការអញ្ជើញចូលរួមរបស់ប្រតិភូមកពីប្រទេសជប៉ុននិងវៀតណាមចំនួន ១៦៥ នាក់។ នៅក្នុងសន្និសីទ Gensuikyo បានអំពាវនាវឱ្យមានការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាមនិងពង្រឹងសាមគ្គីភាពរវាង VAVA និង Gensuikyo ។

Gensuikyo អំពាវនាវឱ្យមានការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រតេសវៀតណាម
តំណាងក្រុមប្រឹក្សាជប៉ុនប្រឆាំងនឹងគ្រាប់បែក A និងគ្រាប់បែក H នៃប្រទេសជប៉ុន (Gensuikyo) អញ្ជើញចូលរួមក្នុងសន្និសីទនេះ។

លោកស្រី Tamiko Nishimoto ដែលបានរស់រាននិង​មានជីវិត ក្រោយការទម្លាក់គ្រាប់បែកបរមាណូនៅ Hiroshima (ចម្ងាយជាង ២ គីឡូម៉ែត្រពីផ្ទះរបស់លោកស្រី នៅពេលនោះ លោកស្រីទើបមានអាយុតែ ៤ ឆ្នាំ) និងលោក Oonaka Shinichi ដែលមានឱពុករបស់លោកស្រីបានស្លាប់ ដោយគ្រាប់បែកបរមាណូនៅ Hiroshima បានមានប្រសាសន៍និងបង្ហាញពីការសាមគ្គីភាពនិងការគាំទ្រជនរងគ្រោះដោយគ្រាប់បែកបរមាណូជប៉ុន (Hibakusha) ចំពោះជនរងគ្រោះដោយជាតិគីមីពុលព៌ណលឿងទុំនៅវៀតណាម។

លោក Goro Nakamura អ្នកសារព័ត៌មាននិងលោកសាស្រ្តាចារ្យ Hajime Suzuki បាននិយាយអំពីការងារដែលបានធ្វើនិងការគ្រោងទុករបស់​ប្រជាជនជប៉ុន ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿង​ទុំ​នៅប្រទេសវៀតណាម។

Gensuikyo អំពាវនាវឱ្យមានការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រតេសវៀតណាម
ជនរងគ្រោះជនជាតិ​ជប៉ុនម្នាក់ ដោយគ្រាប់បែកបរមាណូនៅ Hiroshima។

សន្និសិទនេះបានស្តាប់តំណាងក្រុមប្រឹក្សា Gensuikyo អានការអំពាវនាវ ដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាមនិងពង្រឹងសាមគ្គីភាពរវាង VAVA និងGensuikyo រវាងប្រជាជនវៀតណាម - ជប៉ុននិងប្រជាជននៅជុំវិញពិភពលោកក្នុងការតស៊ូប្រឆាំងសង្គ្រាម ទប់ស្តាត់នឹងការប្រើប្រាស់អាវុធប្រល័យលោក ដើម្បីការពារសន្តិភាព៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ