យុគសម័យ - ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំភាគច្រើនតជាជនពិការ ដូច្នេះពួកគេពិបាកក្នុងការស្វែងរកការងារធ្វើ ដោយសារតែរូបរាងកាយ និងសុខភាពរបស់ខ្លួន។ ដូច្នេះ ចាំបាច់ត្រូវបង្រៀនជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំនូវជំនាញមួយចំនួន ដើម្បីឱ្យពួកគេអាចទទួលបានការងារសមស្របនឹងសុខភាពរបស់ខ្លួន ទើបបង្កើតប្រាក់ចំណូល ដើម្បីមិនពឹងផ្អែកលើគ្រួសារ និងសង្គម។
![]() |
![]() |
![]() |
ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំមានមុខរបរចិញ្ចឹមជីវិត ដើម្បីមិនពឹងផ្អែកលើគ្រួសារនិងសង្គម |
នារី Vuong Thi Quyen (កើតឆ្នាំ១៩៨៩) ហើយធំដឹងក្តីនៅខេត្ត Quang Binh គឺជាកូនស្រីពៅក្នុងគ្រួសារដែលមានបងប្អូន ៤ នាក់។ ឪពុក Quyen បានចូលរួមក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ដើម្បីសង្គ្រោះប្រទេសនៅតំបន់ភាគអាគ្នេយ៍ និងតំបន់ Tay Nguyen ជាកន្លែងដែលអាមេរិកបានទម្លាក់សារធាតុគីមីពុលពណ៌លឿងទុំយ៉ាងច្រើនសន្ធឹកសន្ធាប់។ Quyen កើតមកមានលក្ខណៈធម្មតា និងមានសុខភាពល្អដូចក្មេងដទៃទៀតដែរ។ ប៉ុន្តែនៅពេលនាងមានអាយុ ៩ ឆ្នាំ នាងត្រូវបានរកឃើញថា មានជម្ងឺវៀចឆ្អឹងខ្នង ឬកោងឆ្អឹងខ្នង ដែលបណ្តាលមកពីសារធាតុគីមីពុលពណ៌លឿងទុំពីឪពុករបស់នាង។
ចាប់តាំងពីបានរកឃើញជំងឺនេះភ្លាម ក្រុមគ្រួសាររបស់ Quyen បានស្វែងរកការព្យាបាលនៅតាមកន្លែងជាច្រើន ប៉ុន្តែមិនអាចព្យាបាលបានឡើយ។ ចាប់ពីពេលនោះមក រាងកាយរបស់ Quyen តែងតែរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យការដើរពិបាកខ្លាំង។
ក៏ប៉ុន្តែ នារីរូបនេះតែងតែព្យាយាមរក្សាគំនិតវិជ្ជមានដែលរស់នៅដោយសុទិដ្ឋិនិយម។ ជាពិសេស នារី Quyen គឺជាអ្នកខិតខំរៀនសូត្រណាស់។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Quyen បានសិក្សានៅសាលាមធ្យមសិក្សាព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ Quang Binh ។ បន្ទាប់ពីបញ្ចប់ការសិក្សា Quyen ត្រូវបានគេទទួលយកមកធ្វើការនៅសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / dioxin នៃស្រុក Quang Trach ខេត្ត Quang Binh ។ បន្ទាប់ពីធ្វើការអស់រយៈពេលជាង ១ ឆ្នាំ Quyen បានទទួលអាហារូបករណ៍សិក្សាផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យ NIILM - ប្រទេសឥណ្ឌា ក្រោមកម្មវិធី “ស្វែងរកទេពកោសល្យរបស់និស្សិតស្រីវ័យក្មេង” របស់សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / dioxin វៀតណាម ដែលរៀបចំឡើង ដោយកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេសវៀតណាម និងឥណ្ឌា។
នារី Quyen បានចែករំលែកថា “ពេលវេលានៅក្នុងប្រទេសឥណ្ឌាគឺជាពេលវេលាដែលនាងមានការលំបាកច្រើនបំផុត អ្វីៗទាំងអស់សុទ្ធតែថ្មី និងចម្លែក ទាំងវប្បធម៌ ម្ហូបអាហារនិងអាកាសធាតុ…ដោយសារសុខភាពកាន់តែខ្សោយនារី Quyen ងាយធ្លាក់ខ្លួនឈឺ។ បន្ទាប់ពី ៣ ឆ្នាំ Quyen បញ្ចប់ការសិក្សាពីសាលា ហើយវិលត្រឡប់មកធ្វើការនៅសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / dioxin នៅខេត្ត Quang Binh ក្នុងរយៈពេល ១ ឆ្នាំ” ។
បច្ចុប្បន្ន នារី Quyen កំពុងធ្វើការនៅមជ្ឈមណ្ឌលគាំពារសង្គម នៃសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / dioxin ។ ការងាររបស់នារី Quyen នៅមជ្ឈមណ្ឌលគឺផ្នែកលិខិតស្នាម និងជាគ្រូបង្រៀនកុំព្យូទ័រសម្រាប់កុមារជាកូនរបស់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ។
![]() |
ថ្នាក់រៀនកុំព្យូទ័ររបស់អ្នកគ្រូ Vuong Thi Quyen ។ |
ដោយចងចាំនូវអនុស្សាវរីយ៍នៅក្នុងថ្នាក់របស់ខ្លួន អ្នកគ្រូ Quyen បានចែករំលែករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍បំផុត ក្នុងកំឡុងឆ្នាំ ២០១៩-២០២០ ថា នៅក្នុងថ្នាក់មានសិស្សឈ្មោះ Hang កើតនៅឆ្នាំ ១៩៧៩ មកពីខេត្ត Ninh Binh ដែលមិនអាចអាន ឬសរសេរបានទេ ដូច្នេះវាលំបាកណាស់ក្នុងការរៀនកុំព្យូទ័រ។ ហេតុដូច្នេះ មុនវគ្គសិក្សានេះ អ្នកគ្រូ Quyen បានកសាងវិធីសាស្ត្រថ្មី ដើម្បីបង្រៀនអក្ស និងលេខឲ្យបងស្រី Hang។ បងស្រី Hang មិនអាចចាំពាក្យ មិនអាចរាប់លេខបានទេ ដូច្នេះអ្នកគ្រូ Quyen បានបង្រៀនគាត់ឱ្យរាប់លេខតាមរយៈការរាប់លុយ។ អ្នកគ្រូ Quyen បានឲ្យក្រដាសប្រាក់ ១ ពាន់ ដល់ក្រដាសដល់បងស្រី Hang និងប្រាក់ចំនួន ២ ពាន់ដុង ដើម្បីអនុវត្តការរាប់ ចាប់ពីលេខ ១ ដល់ ១០០។ ចំពោះការសរសេរ អ្នកគ្រូ Quyen បានបង្រៀនបងស្រីតាមតួរអក្សរដូចជាសិស្សទើបរៀនអានអញ្ចឹង។ ដោយមានការតស៊ូព្យាយាម សិស្សរបស់អ្នកគ្រូ Quyen អាចរាប់លេខបាន និងសរសេរឈ្មោះខ្លួនឯងបាន ហើយចេះអានអក្សរផង។
![]() |
អ្នកឯកទេសនៃមជ្ឈមណ្ឌលគាំពារសង្គមនៃសមាគមជនរងគ្រោះដោយធាតុគីមីពុលពណ៌លឿងទុំ / dioxin បានចូលរួមជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ នៅឯសិក្ខាសាលាដែលមានចំណងជើងថា “ជនរងគ្រោះដោយសារសង្គ្រាម និងអ្នករស់រានមានជីវិតពីអាវុធប្រល័យលោក” វេទិកាប្រជាជនអាស៊ី - អឺរ៉ុប លើកទី ១៣ (AEPF ១៣) នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ ។ |
បច្ចុប្បន្ន អ្នកគ្រូ Vuong Thi Quyen នៅតែបង្រៀនជារៀងរាល់ថ្ងៃ ហើយចូលរួមយ៉ាងសកម្មក្នុងការចែករំលែក នៅឯសិក្ខាសាលាក្នុងស្រុកនិងអន្តរជាតិ ក្នុងពិធីសំណេះសំណាលជាមួយជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / dioxin ផ្សេងទៀត ដើម្បីចូលរួមចំណែកក្នុងការជួយគាំទ្រ និងចែករំលែកដល់ជនរងគ្រោះ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន