Trending now

ហុកគីកម្ពុជាយកការប្រកួតជើងឯកអាស៊ីចុងឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម២០២៣

09:31 | 05/07/2021 ហេង វុធ្ធី

កីឡា​ហុ​ក​គី​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ី នា​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ប្រទេស​ថៃ ខណៈ​ប្រភេទ​កីឡា​របស់​កម្ពុ​ជាមួយ​នេះ មិន​មាននៅ​ក្នុង​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣១ ចុងឆ្នាំ​២០២១​នេះ​ទេ ដោយ​សហព័ន្ធ​បាន​ចាត់​ទុក​ថា ការ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នេះ គឺជា​ទុន​មួយ​បន្ថែម​ទៀត ក្នុង​ការ​បង្កើន​គុណភាព បច្ចេកទេស ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ក្រុមកង់កម្ពុជានឹង​ដាក់បញ្ចូល​កីឡាករកូនកាត់ ឱ្យហាត់​សម្រួច​លើ​វិញ្ញាសា​ជាក្រុម ត្រៀម​ប្រកួត​ស៊ីហ្គេមនៅវៀតណាម ក្រុមកង់កម្ពុជានឹង​ដាក់បញ្ចូល​កីឡាករកូនកាត់ ឱ្យហាត់​សម្រួច​លើ​វិញ្ញាសា​ជាក្រុម ត្រៀម​ប្រកួត​ស៊ីហ្គេមនៅវៀតណាម
CAMSOC បន្តពិភាក្សាផែនការលម្អិតត្រៀមចូលរួម ស៊ីហ្គេម នៅវៀតណាម CAMSOC បន្តពិភាក្សាផែនការលម្អិតត្រៀមចូលរួម ស៊ីហ្គេម នៅវៀតណាម
ហុកគីកម្ពុជាយកការប្រកួតជើងឯកអាស៊ីចុងឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម២០២៣
ហុកគីកម្ពុជាយកការប្រកួតជើងឯកអាស៊ីចុងឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម២០២៣

លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុ​ក​គី​កម្ពុជា គូសបញ្ជាក់​ថា សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ហុ​ក​គី​ជើងឯក​អាស៊ី នៅ​ប្រទេស​ថៃ ចុងឆ្នាំ​នេះ គឺ​សហព័ន្ធ​នឹង​បញ្ជូន​ក្រុម​ជម្រើសជាតិ​នារី​១​ក្រុម ទៅ​ចូលរួម​ប្រកួត ដែល​មាន​ជាង​៣០​ប្រទេស ជា​សមាជិក​អាស៊ី​នឹង​ចូលរួម​ប្រកួត​។ បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​ហុ​ក​គី​កម្ពុជា​នារី កំពុង​បន្ត​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន នៅ​ក្នុង​បរិបទ​កូ​វី​ដ​-១៩​នេះ ដោយ​ត្រួតពិនិត្យ​ការ​ហ្វឹកហាត់​ពី​សំណាក់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​​ថា សម្រាប់​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ចុងឆ្នាំ​២០២១ គឺ​ម្ចាស់ផ្ទះ​មិន​បាន​ដាក់​ប​ញ្ជូ​ល​ប្រភេទ​កីឡា​មួយ​នេះ​ឡើយ​។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​មាន​តែ​ការ​ប្រកួត​ជើងឯក​អាស៊ី​១​នេះ​ប៉ុណ្ណោះ​ដែល​យើង​អាច​ចូលរួម​បាន ដោយ​លោក​បាន​ដាក់​ក្តី​រំពឹង​ទុក​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ក្រុម​ហុ​ក​គី​នារី​កម្ពុជា​នឹង​បង្កើន​បច្ចេកទេស​កាន់តែ​ប្រសើរ ដើម្បី​ត្រៀមខ្លួន​បាន​កាន់តែ​ល្អ សម្រាប់​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា ប្រភេទ​កីឡា​ហុ​ក​គី ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដាក់​ប​ញ្ជូ​ល​ឲ្យ​បណ្តា​ប្រទេស​នានា ចូលរួម​ប្រកួតប្រជែង​មេដាយ សម្រាប់​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។ ដូច្នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ក៏​ដូច​ជា CAMSOC កំពុង​ផ្តល់​ការ​គាំទ្រ ទំនុកបម្រុង ដើម្បី​ជួយ​ជំរុញ​ឲ្យ​ប្រភេទ​កីឡា​ហុ​ក​គី​កម្ពុជា​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ក្នុង​គោលដៅ​ឲ្យ​ហុ​ក​គី មាន​ភាព​ប្រហាក់ប្រហែល​នឹង​ប្រភេទ​កីឡា​សក្តានុពល​នានា​របស់​កម្ពុជា ត្រៀម​ឆ្ពោះ​រួម​គ្នា​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​លើក​ដំបូង និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។

សូម​រំឭក​ថា ហុ​ក​គី គឺជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដែល​មាន​វត្ត​មាននៅ​កម្ពុជា​ប្រមាណ​២០​ឆ្នាំ​មកនេះ តាម​រយៈ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ជា​អ្នក​នាំ​ចូល​។ ហុ​ក​គី មាន​ច្រើន​ប្រភេទ​វិញ្ញាសា ដែល​គេ​តែងតែ​លេង​នៅ​លើ​ទីលាន​វាល គ្មាន​ដំបូល ក្នុង​សាល និង​លេង​លើ​ទឹកកក​ជាដើម​។ កន្លង​មក ប្រភេទ​កីឡា​ហុ​ក​គី​កម្ពុជា មិន​ធ្លាប់​ប្រកួត​ជា​លក្ខណៈ​ជើងឯក​របស់​ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​ប្រភេទ​កីឡា​មួយ​នេះ ធ្លាប់​ត្រូវ​បាន​គាំទ្រ​ឲ្យ​មានការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ ដែល​ធ្លាប់​បាន​ចូលរួម​ប្រកួត​ប្រែង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នានា ជាក់ស្តែង ស៊ី​ហ្គេ​ម នៅ​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ចុងឆ្នាំ ២០១៩​កន្លង​ទៅ​ ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ