Trending now

សម្តេចតេជោហ៊ុនសែននិង សម្តេចពញាចក្រី ហេង សំរិន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

07:45 | 29/06/2021 ហេង វុធ្ធី

ផេកហ្វេសបុកផ្លូវការរបស់សម្តេចតេជោបានថ្លែងថា ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។

សម្តេច ហេង សំរិន៖ រំលឹកនូវអនុស្សាវរីយ៍ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ពស្ម័គ្រចិត្តប្រទេសជា សម្តេច ហេង សំរិន៖ រំលឹកនូវអនុស្សាវរីយ៍ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកងទ័ពស្ម័គ្រចិត្តប្រទេសជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរបុណ្យឯករាជ្យជាតិវៀតណាមលើកទី៧៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរបុណ្យឯករាជ្យជាតិវៀតណាមលើកទី៧៥
សម្តេចតេជោហ៊ុនសែននិង សម្តេចពញាចក្រី ហេង សំរិន  ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោហ៊ុនសែនផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២១។

ផេកហ្វេសបុកផ្លូវការរបស់សម្តេចតេជោបានថ្លែងថា ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។

សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលដែលយើងសម្រេច បានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាន នាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិដែលបានធ្វើឱ្យកម្ពុជាមានសុខ សន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងការអរគុណដល់បងប្អូនជនរួមជាតិ និងសមាជិកសមាជិកាព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រើនរុងរឿង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកសម្តេចពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា មានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិ ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯក រាជ្យជាតិ ។ នៅក្នុងរយៈពេល ៧០ឆ្នាំមកនេះ យើងបានខិតខំ តស៊ូ លះបង់ និងចូលរួមយ៉ាងសកម្មនៅក្នុងការបម្រើ ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយបានឆ្លងកាត់ឧបសគ្គរាប់រយជំពូក។

គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាតស៊ូប្រឆាំងរបបអាណានិគមនិយមដើម្បីឯករាជ្យជាតិ បន្ទាប់មកពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ បានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ។ គណបក្សបានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស ពីភ្លើងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងបានរំដោះប្រទេសជាតិចេញផុតពីរបបដ៏សាហាវយង់ឃ្នង ប្រល័យពួជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។

យើងមិនអាចរៀបរាប់អស់ពីអ្វីដែលយើងបានឆ្លងកាត់ នៅក្នុងរយៈពេល៧០ឆ្នាំមកនេះ បាន នោះឡើយ។ ប៉ុន្តែជាសក្ខីភាព ទោះបីត្រូវប្រឈមនឹងការវិវឌ្ឍន៍ឆាប់រហ័ស និងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ អន្តរជាតិយ៉ាងណាក្តី ក៏គណបក្ស ប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ពោលគឺ " គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន"។

ដួចយើងបានដឹងគ្រប់គ្នាហើយ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ ដៃម្ខាងយើងអភិវឌ្ឍប្រទេសជាតិ ដៃម្ខាងយើងខិតខំទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកជាថ្មី រួមនឹងការខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើការបង្រួបបង្រួមជាតិដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង ធ្វើឱ្យជាតិខ្មែរទាំងមូលរស់នៅក្រោមដំបូលបាវចនាតែមួយគឺ ជាតិ សាសនា និងព្រះមហាក្សត្រ។ ប្រទេសជាតិ និងប្រជាជនទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទកភាពនាពេលបច្ចុប្បន្ននេះ។

ជាការសោកស្តាយដែលឆ្នាំនេះ មិនខុសពីឆ្នាំ២០២០ យើងមិនអាចរៀបចំពិធីមីទ្ទិញក្នុងទ្រង់ទ្រាយធំ ដើម្បីអបអរសាទរថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជារបស់យើងបាន ដូចឆ្នាំមុនៗ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មក្នុងការកសាងគណបក្សឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឱ្យសម្រេចបានសមិទ្ធផលធំៗ និងថ្មីៗថែមទៀត។

សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍។ ទោះបីយើងបានធ្វើដំណើរ៧០ឆ្នាំមកហើយ តែបេសកកម្មរបស់យើងក្នុងការបម្រើ កសាង ការពារទឹកដី និងប្រជាពលរដ្ឋនៅមិនទាន់ចប់នៅឡើយទេ។ សូមបងប្អូនជនរួមជាតិបន្តដំណើរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ ឯកភាពជាតិ ដែលយើងទទួលបាន ដោយលំបាកនាពេលបច្ចុប្បន្នសំដៅរួមគ្នា កសាង អភិវឌ្ឍន៍ប្រទេសជាតិ ទៅមុខទៀត ដើម្បីទុកជាកេរមរតកសម្រាប់កូនចៅយើងនៅគ្រប់ជំនាន់ក្រោយៗទៀតជារហូតទៅ៕

ហេង វុធ្ធី

information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ