Trending now

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរបុណ្យឯករាជ្យជាតិវៀតណាមលើកទី៧៥

16:47 | 01/09/2020 (សរុបដោយវិច្ឆិកា)

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរជូនចំពោះលោកជំទាវ ង្វៀន ធិគីងិន ប្រធានរដ្ឋសភាវៀតណាម។ ក្នុងសារលិខិតនេះ សម្តេច សាយ ឈុំបានវាចា៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរបុណ្យឯករាជ្យជាតិវៀតណាមលើកទី៧៥។

«តាងនាមរដ្ឋសភា និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងក្លៀវក្លា និងមនោសញ្ចេតនាកក់ក្តៅ ស្និទ្ធស្នាលបំផុត ជូនចំពោះ លោកជំទាវប្រធាន រដ្ឋសភា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមទាំងមូល ក្នុងឱកាសទិវាឯករាជ្យជាតិខួបអនុស្សាវរីយ៍ លើកទី៧៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។

ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំមានក្តីសោមនស្សរីករាយជាអនេកជាមួយបក្ស រដ្ឋនិងប្រជាជន វៀតណាម ដែលបន្ទាប់ពីបានទទួលឯករាជ្យកន្លងមក មានការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់។ ជាពិសេសនៅក្នុង អាណត្តិរបស់ លោកជំទាវប្រធាន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ត្រូវបានពង្រីកពង្រឹងយ៉ាងរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព នៃប្រទេស យើងទាំងពីរ នឹងកាន់តែរីកចំរើនលូតលាស់ឥតឈប់ឈរជានិច្ចនិរន្តរ៍ ដើម្បីបម្រើនូវឧត្តមប្រយោជន៍រួមគ្នាទៅ វិញទៅមក រវាងប្រជាជន និងប្រទេសយើងទាំងពីរជាបងប្អូន។

ជាថ្មីម្តងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនចំពោះ លោកជំទាវប្រធាន និងថ្នាក់ដឹកនាំ ទាំងអស់ រ សូមទទួលបានសុខភាពល្អបរិបូរណ៍ និងជ័យជំនះគ្រប់ភារកិច្ច និងសូមជូនពរប្រជាជនវៀតណាមជាបង ប្អូន ក៏ដូចជាសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងមូល បន្តទទួលបានភាពចម្រើនរុងរឿងតរៀងទៅ។»

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី