Trending now

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម

18:35 | 04/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ៣ សីហា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Vuong Dinh Hue ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលសម័យប្រជុំលើកទី ១ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥ លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥
សម្តេចតេជោហ៊ុនសែននិង សម្តេចពញាចក្រី ហេង សំរិន  ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុនសែននិង សម្តេចពញាចក្រី ហេង សំរិន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។​(រូបថត៖ SPM)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។​(រូបថត៖ SPM)

ក្នុងលិខិតនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue ក្នុងអាណត្ដិថ្មីរបស់រដ្ឋសភាវៀតណាម ចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរនឹងកាន់តែរីកលូតលាស់បន្ថែមទៀតក្នុងពេលអនាគត។

ក្នុងឱកាសនេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានផ្តល់ម៉ាស់មុខដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូវីដ-១៩ ដែលបានរាតត្បាតនៅប្រទេសជាច្រើនលើទូទាំងពិភពលោក ព្រមទាំងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយផ្នែកវេជ្ជសាស្រ្ត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦