Trending now

លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥

10:03 | 21/07/2021

នារសៀលថ្ងៃទី ២០ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ ដោយសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត កាន់ដំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong
លោក Vuong Dinh Hue អញ្ជើញស្បថចូលកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥  (រូបថតៈ Doan Tan/TTXVN)
លោក Vuong Dinh Hue អញ្ជើញស្បថចូលកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៥ (រូបថតៈ Doan Tan/TTXVN)

អញ្ជើញស្បថចូលកាន់ដំណែងចំពោះមុខរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្តេជ្ញាចិត្តស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជនចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយខិតខំប្រឹងប្រែង បំពេញយ៉ាងល្អនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។

ថ្លែងបន្ទាប់ពីពិធីស្បថចូលកាន់ដំណែងប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា កាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១៥ គឺជាកិត្តិយសនិងជាទំនួលខុសត្រូវដ៏ធ្ងន់សម្រាប់រូបលោកផ្ទាល់។

“ក្នុងនាមជាប្រធានរដ្ឋសភា ខ្ញុំសូមសច្ចាររួមគ្នាជាមួយរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ភ្នាក់ងារនៃរដ្ឋសភានិងសមាជិករដ្ឋសភា ដើម្បីទទួលមរតកនិងលើកកម្ពស់ប្រពៃណីយ៉ាងល្អប្រសើរក្នុងរយៈពេល ៧៥ ឆ្នាំនៃ រដ្ឋសភាវៀតណាមបន្តផ្លាស់ប្តូរថ្មីវិធីសាស្រ្តច្នៃប្រឌិត កែលម្អគុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភា ដើម្បីគោលដៅចុងក្រោយបម្រើផលប្រយោជន៍ជាតិ ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាជនវៀតណាម។ ជាពិសេស បង្កើនគុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋសភាជានិច្ច”។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងថា ក្នុងដំណើរការ ៧៥ឆ្នាំនៃការអភិវឌ្ឍន៍ រដ្ឋសភាវៀតណាមជានិច្ចកាលជាកន្លែងប្រមូលផ្តុំប្រាជ្ញា ភាពក្លាហាននិងកម្លាំងពលំដើម្បីបង្រួបបង្រួមប្រជាជាតិទាំងមូល ហើយជានិច្ចរួមដំណើរជាមួយប្រទេសជាតិ។ ដោយមានកម្លាំងពលំដ៏ធំធេងនោះ លោកជឿជាក់ថារដ្ឋសភាវៀតណាមនីតិកាលទី ១៥ នឹងបំពេញយ៉ាងល្អភារកិច្ចដែលបក្សនិងប្រជាជនប្រគល់ជូនជាពុំខាន។

លោក Vuong Dinh Hue កើតក្នុងឆ្នាំ ១៩៥៧ មកពីឃុំ Nghi Xuan ស្រុក Nghi Locខេត្ត Nghe An។ លោកជាសាស្ត្រាចារ្យ-បណ្ឌិតសេដ្ឋកិច្ច ជាសមាជិកមជ្ឈឹមបក្សនីតិកាលទី ១០,១១,១២,១៣ ជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១២,១៣ និងជាសមាជិករដ្ឋសភានីតិកាលទី ១៣,១៤,១៥។

លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនិងជាឧបនាយករដ្ឋមន្ត្រី។ នៅខែកុម្ភៈឆ្នាំ ២០២០ លោក Vuong Dinh Hue ត្រូវបានការិយាល័យនយោបាយចាត់ចែងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។ នៅខែមីនាឆ្នាំ ២០២១ លោកត្រូវបានរដ្ឋសភាជ្រើសតាំង កាន់តំណែងជាប្រធានរដ្ឋ នីតិកាលទី ១៤ និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស