Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម

23:32 | 14/05/2021

នារសៀលថ្ងៃទី ១៣ ខែឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម លោក Sengphet Houngboungnuang។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ​ជួបសំណេះសំណាល​ជាមួយ​ម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម លោក Sengphet Houngboungnuang នៅជំនួប (រូបថត៖ vnanet.vn)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម លោក Sengphet Houngboungnuang នៅជំនួប (រូបថត៖ vnanet.vn)

នៅក្នុងជំនួប លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយឡាវ។ លោកបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍល្អប្រពៃនៃទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា លោកនិងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane នឹងបន្តទទួលមរតក និងអភិវឌ្ឍទំនាក់ទំនងពិសេសដ៏ល្អប្រពៃរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ នាពេលខាងមុខ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតឡាវ សម្របសម្រួលជាមួយគណៈកម្មការបរទេសនៃរដ្ឋសភាវៀតណាម និងស្ថាប័នផ្សេងទៀត គាំទ្ររដ្ឋសភានៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការ។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសម្តែងនូវក្តីជឿជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡាវ-វៀតណាម នឹងបន្តអភិវឌ្ឍពីថ្ងៃមួយទៅថ្ងៃមួយ។ លោកបានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋវៀតណាមដែលបានបញ្ជូនគណៈប្រតិភូអ្នកជំនាញការ និងគាំទ្រសម្ភារៈបរិក្ខាពេទ្យ ជូនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាត Covid-19។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្តែងនូវក្តីសប្បាយរីករាយចំពោះវឌ្ឍនភាពនៃគម្រោងសាងសង់វិមានរដ្ឋសភាឡាវថ្មី ទាន់ពេលវេលាបម្រើសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៩។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានមានប្រសាសន៍ថា គ្រោងនៅចុងខែមិថុនា ឆ្នាំ ២០២១ ក្រសួងសំណង់វៀតណាមនឹងសម្របសម្រួលជាមួយភាគីឡាវដើម្បីរៀបចំពិធីប្រគល់សំណង់នេះទៅឱ្យភាគីឡាវ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤