Trending now

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ

07:24 | 04/04/2021 ហេង វុធ្ធី

យុគសម័យ - ដ្ឋសភានៃប្រទេសទាំងពីរបានរួមជាមួយស្ថាប័នពាក់ព័ន្ធសម្របសម្រួលយ៉ាងល្អដើម្បីរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ, ឡាវ - វៀតណាមនៅឆ្នាំ ២០២២។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

នារសៀលថ្ងៃទី ២ មេសា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។

ក្នុងជំនួបតាមទូរស័ព្ទនេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានបញ្ជាក់ថា នឹងបន្តចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ជាពិសេសក្នុងការកសាងស្ថាប័ន ប្រព័ន្ធច្បាប់និងការឃ្លាំមើលលើការអនុវត្តច្បាប់។

ទន្ទឹមជាមួយគ្នានោះ បន្តសម្របសម្រួលដោយបង្កើនការឃ្លាំមើលលើគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគ និងជំនួយដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ។ រដ្ឋសភានៃប្រទេសទាំងពីរបានរួមជាមួយស្ថាប័នពាក់ព័ន្ធសម្របសម្រួលយ៉ាងល្អដើម្បីរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ, ឡាវ - វៀតណាមនៅឆ្នាំ ២០២២។

តាមរយៈសកម្មភាពទាំងនេះ ចូលរួមចំណែកឃោសនានិងអប់រំយ៉ាងជ្រាលជ្រៅ អំពីប្រពៃណីនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ៕

ហេង វុធ្ធី

Baonhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦