Trending now

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុប ចោលកម្មវិធីជួបទាំងអស់ដែលបានគ្រោងទុកដោយសារពាក់ព័ន្ធដោយ ប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩

11:09 | 21/06/2021 ហេង វុធ្ធី

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​សូម​អភ័យទោស ដែល​តម្រូវឱ្យ​សម្ដេច​លុបចោល​កម្មវិធី​ជួបជុំ​ទាំងអស់ ដែល​បាន​គ្រោងទុក ទាំង​ការជួប​ផ្ទាល់​ទាំង​ការជួប​តាម​វីដេអូ ជាពិសេស​សុំ​ការយោគយល់​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដែល​គ្រោង​ជួប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​នោះ​។​

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៤ចំណុច ដល់ភាគីពាក់ព័ន្ធ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៤ចំណុច ដល់ភាគីពាក់ព័ន្ធ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីអាមេរិក លោកស្រី Wendy R. Sherman ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីអាមេរិក លោកស្រី Wendy R. Sherman
សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុប ចោលកម្មវិធីជួបទាំងអស់ដែលបានគ្រោងទុកដោយសារពាក់ព័ន្ធដោយ ប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩
សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុប ចោលកម្មវិធីជួបទាំងអស់ដែលបានគ្រោងទុកដោយសារពាក់ព័ន្ធដោយ ប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​សូម​អភ័យទោស ដែល​តម្រូវឱ្យ​សម្ដេច​លុបចោល​កម្មវិធី​ជួបជុំ​ទាំងអស់ ដែល​បាន​គ្រោងទុក ទាំង​ការជួប​ផ្ទាល់​ទាំង​ការជួប​តាម​វីដេអូ ជាពិសេស​សុំ​ការយោគយល់​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដែល​គ្រោង​ជួប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព​នោះ​។​

នៅលើ​ផេ​ក​ផ្លូវការ នា​រសៀល​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​បានសរសេរថា បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​ដោយសារ​ខ្ញុំ​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​។​ក្រុមគ្រូពេទ្យ​តម្រូវឱ្យ​ខ្ញុំ​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ល្ងាច​ថ្ងៃទី ១៩​ខែមិថុនា ឆ្នាំ​២០២១​នេះ រហូតដល់​ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១​។ សម្ដេច​តេ​ជោ​បាន​បន្តថា «​ខ្ញុំ​សូម​អភ័យទោស​ដែល​តម្រូវឱ្យ​ខ្ញុំ​លុបចោល​កម្មវិធី​ជួបជុំ​ទាំងអស់​ដែល​បានគ្រោង​ទុក ទាំង​ការជួប​ផ្ទាល់​ទាំង​ការជួប​តាម​វីដេអូ ជាពិសេស​សុំ​ការយោគយល់​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដែល​គ្រោង​ជួបគ្នា​នៅ​ម៉ោង​៩:០០​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខនេះ​នៅ​វិមាន​សន្តិភាព​។ សម្ដេច​តេ​ជោ​បាន​គូស​បញ្ជាក់ដែរថា ទោះ​ត្រូវ​លុបចោល​ការជួប​ទាំង​ខ្មែរ​ទាំង​បរទេស តែ​ខ្ញុំ​នៅតែ​ធ្វើការ​ដូចពេលមុន​ជាមួយ​គ្រប់​ស្ថាប័ន ទាំង​ស៊ីវិល ទាំង​កងកម្លាំងប្រដាប់អាវុធ រាប់ទាំង​ការប្រជុំ​តាម ZOOM ផង ដោយសារ​បច្ចេកទេស​នេះ​មិន​តម្រូវឱ្យមាន​មនុស្ស​ចូលមក​ជិត​ខ្ញុំ​ទេ​៕

ហេង វុធ្ធី

information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu