ការសន្យារបស់លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជា។
![]() |
![]() |
![]() |
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីអាមេរិក លោកស្រី Wendy R. Sherman |
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំឲ្យសហរដ្ឋអាមេរិកពិនិត្យពិចារណាបញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិក ដោយអនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីបន្តិចម្ដងៗ ,ទី២.សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី ១ ភាគរយ និង ទីបី.បំណុលដែលកម្ពុជាសងទៅអាមេរិកនោះគឺសំណង ៧០% ត្រូវបង្វិលមកធ្វើជាជំនួយសម្រាប់ប្រទេសកម្ពុជាវិញដោយជួយទៅលើវិស័យ អប់រំ វិស័យវប្បធម៌ វិស័យដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមមក។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញ អំពីបញ្ហាបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកត្រឡប់មកកម្ពុជាវិញផងដែរ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅល្ងាចថ្ងៃទី ១ ខែមិថុនានៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖ នៅក្នុងជំនួបនោះលោកស្រី Wendy R. Sherman បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សេន ថាដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះគឺដើម្បីពាំនាំនូវលិខិតរបស់ លោកប្រធានាធិបតី ចូ បៃដិន ជម្រាបជូនសម្ដេចតេជោហ៊ុនសែនដោយផ្ទាល់លោកស្រីក៏បានបន្ថែមថានេះគឺជាបំណងរបស់លោកប្រធានាធិបតី ចូ បៃដិនក្នុង គោលបំណងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។លោកស្រីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចប្រតិបត្តិការរវាង កម្ពុជានិងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើន ជាពិសេសលើវិស័យនៃការរុករកអដ្ឋិធាតុទាហានបាត់ខ្លួនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា ,កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និង កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាការផ្តល់ឲ្យនាវា westerndam ចូលចតនៅកម្ពុជាជួយ សង្គ្រោះប្រជាពលរដ្ឋដែលជាប់នៅលើកប៉ាល់ ដោយប្រទេសដទៃទៀតមិនអនុញ្ញាតឲ្យចូលដោយសារតែបញ្ហាជំងឺកូវីដ១៩ ។ ពីនោះទៅទៀតលោកស្រីក៏បាន ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានទាំងការលុបបំបាត់បំណុលរបស់កម្ពុជាចំពាក់អាមេរិក បញ្ហាសហប្រតិបតិ្តការលើបញ្ហាប្រេងនិងឧស្ម័ន ការវិនិយោគរបស់សហរដ្ឋអាមេរិកលើការបញ្ហាទឹកនិង បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតងនិងបញ្ហា ដទៃទៀតជាច្រើន ។
![]() |
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីអាមេរិក លោកស្រី Wendy R. Sherman |
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះអ្វីដែលលោកស្រីបានលើកឡើងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់ កម្ពុជារួមមានការស្វែងរកសន្តិភាពនៅកម្ពុជា ,ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយកម្ពុជា ដោយផ្ទាល់និងដោយប្រយោលតាមរយៈអង្គការ w h o ក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ឆ្លៀតឱកាសនោះដែរសម្តេចតេជោហ៊ុនសែនក៏បានសុំឱកាសអបអរសាទរដល់រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិកដែលបានទប់ទល់នឹងជំងឺកូវីដ១៩បាន ជោគជ័យដែលជាការឆ្លុះបញ្ចាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺមានការធ្លាក់ចុះនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងលោកស្រីផងដែរពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រីទៅលើការដោះស្រាយបញ្ហាបំណុលដែលកម្ពុជា ជំពាក់អាមេរិក។ សម្ដេចតេជោហ៊ុនសែនបានស្នើឲ្យសហរដ្ឋអាមេរិក ពិសេសលោកប្រធានាធិបតី ចូ បៃដិន សូមមេត្តាពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិកតាមរយៈទ្វេភាគីដោយអនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះបន្តិចម្ដងៗនិងទី២.សងប្រាក់តាមកម្មវិធីដែលមានការ ប្រាក់ត្រឹម១% និង ទី៣.បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះគឺសំណង ៧០ ភាគរយត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
ជាមួយនេះសម្តេចតេជោក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញអំពីបញ្ហាបញ្ជូនជនជាតិ កម្ពុជាពីសហរដ្ឋអាមេរិកត្រឡប់មកកម្ពុជាវិញ។
លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១ ថ្ងៃនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ។ កម្ពុជាជាប្រទេសបីនៅក្នុងចំណោមអាស៊ាន ១០ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះជ្រើសរើសយកនៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន១១ ថ្ងៃទៅកាន់ប្រទេសចំនួន ៥ ចាប់ពីថ្ងៃទី ២៥ ខែឧសភាដល់ថ្ងៃទី ៤ ខែមិថុនាឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិកហើយបន្តទៅតួកគី ,ឥណ្ឌូនេស៊ី, កម្ពុជា និង ប្រទេសថៃផងដែរ៕
kampucheathmey/Freshnews
មតិពីមិត្តអ្នកអាន