យុគសម័យ - ទីក្រុង Da Nang ទើបតែបានអនុម័តការប្រកាសចេញកម្មវិធីសកម្មភាពសម្រាប់កុមារទីក្រុង Da Nang ក្នុងរយៈពេល ២០២១-២០៣០ ដោយមានសកម្មភាពជាក់ស្តែងជាច្រើន។
![]() |
![]() |
![]() |
រូបថតឧទាហរណ៍ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
គោលដៅនៃកម្មវិធីនេះគឺដើម្បីធានាថា កុមារគ្រប់រូបបានរស់នៅនិងអភិវឌ្ឍដោយទទួលបានការថែទាំល្អបំផុតខាងសុខភាព អាហារូបត្ថម្ភ និងទទួលបានការប្រើប្រាស់សេវាកម្មបង្ការនិងព្យាបាលជំងឺនិងសេវាកម្មសង្គមចាំបាច់ផ្សេងៗទៀត។ កុមារបានប្រើប្រាស់ទឹកស្អាតនិងអនាម័យនៅក្នុងគ្រួសារនិងសាលារៀន។ ថែមទាំង កុមារត្រូវបានយកចិត្តទុកដាក់ គោរពនិងទទួលការប្រព្រឹត្តិដោយយុត្តិធម៌ ក្នុងសហគមន៍ ថែមទាំងមានឱកាសសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។
កុមារទាំងអស់ត្រូវបានការពារពីការរំលោភបំពានអំពើហឹង្សា ការកេងប្រវ័ញ្ចនិងការជួញដូរ។ កម្មវិធីនេះផ្តល់អាទិភាពដល់ការគាំទ្រដល់កុមារដែលមានហានិភ័យនៃការរំលោភបំពានកុមារមកពីក្រុមគ្រួសារក្រីក្រ ជនជាតិភាគតិចនិងកុមារនៅក្នុងគ្រួសារជនធ្វើចំណាកស្រុកបង្ការនិងប្រឆាំងនឹងគ្រោះថ្នាក់ដែលបង្កស្នាមរបួសដល់កុមារ។
![]() |
កុមារទទួលបានការយកចិត្តទុកដាក់និងការព្យាបាល។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
កុមារទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាពនិងបានលេងការកំសាន្ត វប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍សមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៃតំបន់នីមួយៗ។
កុមារគ្រប់រូបមានសិទ្ធិចូលរួមក្នុងកិច្ចការរបស់កុមារសមស្របតាមវ័យអាយុនិងសមត្ថភាពរបស់ពួកគេ។ សំលេងតំរូវការនានានិងអាទិភាពរបស់កុមារម្នាក់ៗត្រូវបានគេស្តាប់ និងពិចារណាក្នុងគោលនយោបាយនិងសេចក្តីសំរេចទាំងឡាយដែលជះឥទ្ធិពលដល់កុមាររបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទីក្រុង Da Nang៕
TTXVN
មតិពីមិត្តអ្នកអាន