Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងស្អាតស្និតស្នាលសម្រាប់កុមារនៅឆ្នាំ២០៣០

01:59 | 16/06/2021 Print
យុគសម័យ - ទីក្រុង Da Nang ទើបតែបានអនុម័ត​ការ​ប្រកាស​ចេញ​កម្មវិធី​សកម្មភាពសម្រាប់កុមារទីក្រុង Da Nang ក្នុងរយៈពេល ២០២១-២០៣០ ដោយមានសកម្មភាពជាក់ស្តែងជាច្រើន។
គោលដៅទេសចរណ៍ពិសារម្ហូបអាហារសម្រាប់ភ្ញៀវចូលចិត្តធ្វើដំណើរទេសចរ៖ ទីក្រុង Da Nang អភិវឌ្ឍន៍វិស័យទេសចរណ៍ចំណីអាហារ គោលដៅទេសចរណ៍ពិសារម្ហូបអាហារសម្រាប់ភ្ញៀវចូលចិត្តធ្វើដំណើរទេសចរ៖ ទីក្រុង Da Nang អភិវឌ្ឍន៍វិស័យទេសចរណ៍ម្ហូបអាហារ
ពិធីបង្កើតសាខាសមាគមវៀតណាម - កម្ពុជានៃសង្កាត់ Hoa Tho Tay ខណ្ឌ Cam Le (ទីក្រុង Da Nang) ពិធីបង្កើតសាខាសមាគមវៀតណាម - កម្ពុជានៃសង្កាត់ Hoa Tho Tay ខណ្ឌ Cam Le (ទីក្រុង Da Nang)
Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងស្អាតស្និតស្នាលសម្រាប់កុមារនៅឆ្នាំ២០៣០
រូបថតឧទាហរណ៍ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

គោលដៅនៃកម្មវិធីនេះគឺដើម្បីធានាថា កុមារគ្រប់រូបបាន​រស់នៅ​និង​អភិវឌ្ឍដោយទទួលបានការថែទាំល្អបំផុត​ខាងសុខភាព​ អាហារូបត្ថម្ភ និងទទួលបានការប្រើប្រាស់សេវាកម្មបង្ការនិងព្យាបាលជំងឺនិងសេវាកម្មសង្គមចាំបាច់ផ្សេងៗទៀត។ កុមារបានប្រើប្រាស់​ទឹកស្អាតនិងអនាម័យ​នៅក្នុងគ្រួសារនិងសាលារៀន។ ថែមទាំង កុមារត្រូវបាន​យកចិត្ត​ទុកដាក់​ គោរព​និងទទួលការប្រព្រឹត្តិដោយយុត្តិធម៌ ក្នុងសហគមន៍ ថែមទាំងមានឱកាសសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។

កុមារទាំងអស់ត្រូវបានការពារពីការរំលោភបំពានអំពើហឹង្សា ការកេងប្រវ័ញ្ចនិងការជួញដូរ។ កម្មវិធីនេះផ្តល់អាទិភាពដល់ការគាំទ្រ​ដល់កុមារដែលមានហានិភ័យនៃការរំលោភបំពានកុមារមកពីក្រុមគ្រួសារក្រីក្រ ជនជាតិភាគតិចនិងកុមារនៅក្នុងគ្រួសារជនធ្វើចំណាកស្រុកបង្ការនិងប្រឆាំងនឹងគ្រោះថ្នាក់ដែលបង្កស្នាមរបួសដល់កុមារ។

Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងស្អាតស្និតស្នាលសម្រាប់កុមារនៅឆ្នាំ២០៣០
កុមារទទួលបានការយកចិត្តទុកដាក់និងការព្យាបាល។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កុមារទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាពនិងបានលេងការកំសាន្ត វប្បធម៌​ សិល្បៈ​ កីឡា និងទេសចរណ៍​សមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងនៃតំបន់នីមួយៗ។

កុមារគ្រប់រូបមានសិទ្ធិចូលរួមក្នុងកិច្ចការរបស់កុមារសមស្របតាមវ័យអាយុនិងសមត្ថភាពរបស់ពួកគេ។ សំលេង​តំរូវការ​​នានានិងអាទិភាពរបស់កុមារ​ម្នាក់ៗត្រូវបានគេស្តាប់ និងពិចារណា​ក្នុងគោលនយោបាយ​និងសេចក្តីសំរេចទាំងឡាយដែលជះឥទ្ធិពលដល់កុមាររបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទីក្រុង Da Nang៕

ឌីណា

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម