យុគសម័យ - នាបច្ចុប្បន្ន ចំណីអាហារមិនត្រឹមតែដើរតួនាទីជាកត្តាបម្រើអោយតម្រូវការ ហូបចុករបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាគោលដៅនៃ ដំណើរទេសចរទៀតផង។ ដោយហេតុនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយ បានច្រើនថែមទៀតផងដែរ។
![]() |
![]() |
![]() |
ទីក្រុង Da Nang អភិវឌ្ឍន៍វិស័យទេសចរណ៍ចំណីអាហារ |
ដាណាំង (Da Nang ) ជាទីក្រុងឈរលំដាប់ថ្នាក់ទី១៥ក្នុងគោលដៅទេសចរណ៍ជាជម្រើសកំពូលទាំង៥២កន្លែងដែលភ្ញៀវទេសចរមិនអាចរំលងបានក្នុងឆ្នាំ២០១៩ ដោយ ទស្សនាវដ្ដី New York Times ជ្រើសរើស។ ទីក្រុងដែលត្រូវបានប្រៀបធៀបប្រដូច ជា “Miami របស់វៀតណាម” នេះកំពុងរៀបចំសកម្មភាពនិងលំហរកំសាន្តជា ច្រើនអំពីចំណីអាហារ សំដៅនាំចំណីអាហារក្លាយទៅជាប្រភេទទេសចរគួរអោយ ទាក់ទាញចំពោះភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវអន្តរជាតិ។
ដោយប្រធានបទ “រសជាតិនៃស្រុកកំណើត” មហោស្រពចំណីអាហារអន្តរ ជាតិដាណាំងឆ្នាំ២០១៩ បាននាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ប្លែក អារម្មណ៍ ជាមួយមេចុងភៅអន្តរជាតិចំនួន១៣ រូបដែលជាអ្នកជំនាញចំណីអាហារ សមាជិកកិត្តិយសនៃសមាគមន៍មេចុងភៅពិភពលោក ឬក៏មេចុងភៅនៃភោជនីយ ដ្ឋាននិងសណ្ឋាគារធំៗនៅប្រទេសអាល្លឺម៉ង់ មិចស៊ីកូ ឥណ្ឌា ចិន ស៊ុយអែត អាមេរិក ទួរគី ក្រិក សឹង្ហបុរីនិងម៉ាឡេស៊ី។ នៅមហោស្រពនេះ បណ្ដាមេចុងភៅ បានបង្ហាញនិងឧទ្ទេសនាមដល់ទស្សនិកជនអំពីមុខម្ហូបដ៏សម្បូរបែបដែលបានធ្វើ ឡើងដោយវត្ថុធាតុដើមនិងគ្រឿងទេសប្រពៃណីនៅតំបន់ភាគកណ្ដាលវៀត ណាមតែប៉ុណ្ណោះ។ ប្រការនេះបានធ្វើអោយមហាជនមានការប្លែកចិត្តយ៉ាងខ្លាំង ដោយបានពិសាររសជាតិចម្លែកផងប៉ុន្តែស្គាល់ផង។ លោកស្រី Tran Thi Thom មកពីខេត្ត Bac Giang ភាគខាងជើងវៀតណាម បានចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំទៅដល់ទីក្រុង Da Nang ហើយចំពេលដែល ប្រព្រឹត្តទៅមហោស្រពចំណីអាហារអន្តរជាតិលើកដំបូងនេះដែរ។ មហោស្រព មានទ្រង់ទ្រាយធំណាស់ ហើយមុខម្ហូបក៏ឈ្ងុយឆ្ងាញ់និងសម្បូរបែបទៀតផង ដែលធ្វើអោយខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង”។
![]() |
ទីក្រុង Da Nang អភិវឌ្ឍន៍វិស័យទេសចរណ៍ចំណីអាហារ |
រួមជាមួយមហោស្រពចំណីអាហារអន្តរជាតិដាណាំងឆ្នាំ២០១៩ ក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ ចំណីអាហារដាណាំងកំពុងបង្កើតឡើងសញ្ញាសម្គាល់ក្នុងដួងចិត្តភ្ញៀវ ទេសចរដោយមុខម្ហូបពិសេសដោយឡែកជាច្រើនដូចជា៖ មី Quang នំបញ្ចុក ប្រហិតត្រី នំបញ្ចុកសាច់ជ្រូកអាំង បាញ់ត្រាងរមូរសាច់ជ្រូកស្ងោរ បាញ់ xeo ណែមអាំង បាយសាច់មាន់ និងគ្រឿងសមុទ្រស្ងោរនិងអាំងដ៏សម្បូរបែប ជា ដើម។ មនុស្សជាច្រើនបានចាត់ទុកថា “ទីក្រុងដាណាំងជាឋានសួគ៍ចំណីអាហារ” ដោយមានមុខម្ហូបដ៏វិសេសវិសាលដែលមានរសជាតិមិនអាចបំភ្លេចបានឡើយ។ លោកស្រី Tran Thi Kim Chi មកពីទីក្រុងហូជីមិញ បានចែករំលែកថា៖ “ខ្ញុំចូលចិត្តញ៉ាំនំបញ្ចុកប្រហិតត្រី មី Quang និងបាញ់ xeo។ មុខម្ហូបនៅ ទីក្រុងដាណាំងមានសម្បូរបែបហើយរសជាតិឆ្ងាញ់អស្ចារ្យណាស់។ ចំណីអាហារ គឺជាមូលហេតុដែលខ្ញុំចង់វិលត្រឡប់ទៅទីនេះវិញ”។
ទីក្រុងដាណាំងជាតំបន់ដែលមានលក្ខណៈវប្បធម៌នៃតំបន់ទាំងបីទូទាំង ប្រទេស ហេតុនេះហើយចំណីអាហារដាណាំងក៏មានលក្ខណៈយ៉ាងដូច្នេះដែរ។ ភ្ញៀវទេសចរមកដល់ដាណាំងអាចពិសារមុខម្ហូបពិសេសដោយឡែកនៃតំបន់ទាំងបី ដែលត្រូវបានចម្អិនដោយមនុស្សមកពីតំបន់នោះ ប៉ុន្តែមានការកែតម្រូវបន្តិច អោយបានសមស្របនឹងការនិយមចូលចិត្តរបស់ជនដាណាំង។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ នៅទីក្រុងដាណាំងបានបង្កើតឡើងវិថីចំណីអាហារជាច្រើនដូចជា៖ វិថី Huynh Thuc Khang វិថី Pham Hong Thai និងវិថី Le Thanh Nghi។ រួមជាមួយ គ្នានោះគឺប្រព័ន្ធហាងម្ហូបអាហារនិងភោជនីយដ្ឋានដោយមានការបម្រើយ៉ាងល្អ និងតម្លៃសមស្របនោះ បានបន្សល់ទុកមកនូវការចាប់អារម្មណ៍ចំពោះភ្ញៀវ ទេសចរ។ លោក Nguyen Xuan Binh នាយករងមន្ទីរទេសចរណ៍ទីក្រុងដាណាំង បានអោយដឹងថា ដាណាំងមានគោលបំណងចង់បង្កើតឡើងផលិតផលទេសចរ ជាច្រើន ថែមទៀតតាមរយៈមហោស្រពចំណីអាហារដោយមានទាំងលំដាប់តំបន់និង អន្តរជាតិ។ លោកបានថ្លែងថា៖ “ប្រសិនបើយើងអញ្ជើញមេចុងភៅអន្តរជាតិជាច្រើនមកដល់ទីនេះ ហើយ តាមរយៈការជួបប្រាស្រ័យ ក៏ដូចជាការចែករំលែកបទពិសោធន៍ជាមួយមេចុងភៅ នៃទីក្រុង នឹងធ្វើអោយចំណីអាហារដាណាំងកាន់តែសម្បូរបែបនិងសមាហរណ កម្មពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាមូលដ្ឋានដើម្បីឧទ្ទេសនាមដល់មិត្តភក្តិទាំងក្នុង និងក្រៅប្រទេសអោយបានដឹងថា ទីក្រុងដាណាំងមានចំណីអាហារយ៉ាងសម្បូរ បែបណាស់ ដោយត្រៀមខ្លួនជាស្រេចបម្រើភ្ញៀវទេសចរមកពីគ្រប់ទិសទីទូទាំង ពិភពលោក”។
![]() |
ទីក្រុង Da Nang អភិវឌ្ឍន៍វិស័យទេសចរណ៍ចំណីអាហារ |
លោក Thomas Andeas Guler ប្រធានសមាគមន៍មេចុងភៅពិភពលោក បានចាត់ទុកថាចំណីអាហារនៃទីក្រុងដាណាំងគួរតែបានឧទ្ទេសនាមយ៉ាងទូលំ ទូលាយទៅ0ដល់ពិភពលោកព្រោះថាវាមានរសជាតិដោយឡែកនិងសម្បូរបែបយ៉ាង ពិតប្រាកដ។ លោកបានថ្លែងថា៖ “ចាប់ពីព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅទីក្រុង Hoi An ៣ឆ្នាំមុននេះ យើងខ្ញុំបានស្វែង រកទីកន្លែងធំជាងទៀត ហើយបានជ្រើសរើសទីក្រុងដាណាំង។ ទីក្រុងនេះមានវត្តមានជាថ្មីម្ដងទៅនៅលើផែនទីចំណីអាហារពិភពលោកតាមរយៈសប្ដាហ៍ចំណីអាហារអន្តរជាតិលើកនេះ។ មហាជនក៏ដូចជាភ្ញៀវទេសចរគ្រប់ រូបអាចចូលរួមសកម្មភាពជាច្រើន ហើយទទួលទានរសជាតិនៃមុខម្ហូបមកពីគ្រប់ទិសទីទូទាំងពិភពលោក”។
នាបច្ចុប្បន្ន ចំណីអាហារមិនត្រឹមតែដើរតួនាទីជាកត្តាបម្រើអោយតម្រូវការ ហូបចុករបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាគោលដៅនៃ ដំណើរទេសចរទៀតផង។ ដោយហេតុនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយ បានច្រើនថែម៕
vietnamtourism.gov.vn/
មតិពីមិត្តអ្នកអាន