Trending now

រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស

10:26 | 02/06/2021 ហេង វុធ្ធី

ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងនោះការនាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ ចំណែកការនាំចេញផ្លែស្វាយស្រស់កើនឡើង២៥៥ភាគរយ។ នេះបើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត វេចខ្ចប់ នាំចេញផ្លែចេកកម្ពុជា ទៅកាន់ប្រទេសចិន ចិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត វេចខ្ចប់ នាំចេញផ្លែចេកកម្ពុជា ទៅកាន់ប្រទេសចិន
ចិនពេញចិត្តជាខ្លាំង ចំពោះបច្ចេកទេសការដាំដុះ និងប្រមូលផលផ្លែចេករបស់កម្ពុជា ចិនពេញចិត្តជាខ្លាំង ចំពោះបច្ចេកទេសការដាំដុះ និងប្រមូលផលផ្លែចេករបស់កម្ពុជា
រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស
រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស

ក្នុងចំណោមផ្លែចេកស្រស់ចំនួន ២០៥ ០២៤,៤៧ តោន កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេចំនួន១៧៩ ០៩៦,៨១ តោន បន្ទាប់មកគឺប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន និងប្រទេសជប៉ុនចំនួន ៣៣៣,៨៤ តោន។

សម្រាប់ផ្លែស្វាយស្រស់ចំនួន១៥៦ ៧២៤,៥២តោន កម្ពុជាបាននាំចេញទៅប្រទេសវៀតណាមច្រើនជាងគេចំនួន១៣៦ ១០២,៦៥តោន បន្ទាប់មកគឺប្រទេសថៃចំនួន ២០ ២១៩,២៨ តោន ប្រទេសចិនចំនួន២១១,២២តោន ប្រទេសកូរ៉េចំនួន១២៤,៣៨តោន ហុងកុងចំនួន ៥០,៧៨តោន ប្រទេសសិង្ហបុរីចំនួន១៦,២០តោន និងប្រទេសគុយវ៉ែតចំនួន០,០១ តោន។

ផ្លែចេក និងផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្មដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់។ បើទោះបីជា កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួនតែ២១១,២២តោនក្នុងរយៈពេល៥ខែដំបូង នៅក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។ នេះបើយោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស
រយៈពេល៥ខែ កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស

ឯកឧត្តម វេង សាខុន បានបន្តថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។

បើយោងតាមស្ថិតិឆ្នាំ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម៕

ហេង វុធ្ធី

kohsantepheapdaily/kampucheathmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី