Trending now

ចិនអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ទៀត វេចខ្ចប់ នាំចេញផ្លែចេកកម្ពុជា ទៅកាន់ប្រទេសចិន

17:49 | 26/07/2020 (បូកសរុបដោយឌីណា)

យុគសម័យ - ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះរដ្ឋបាលគយចិន បានសម្រេចអនុញ្ញាតឲ្យ ក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មផ្សេងទៀត សរុបចំនួន៥ ជាសហ គ្រាសចម្ការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេក នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤។

រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេករបស់កម្ពុជាមានចំនួនជាង ១៤ម៉ឺនតោន ។ (រូបថត៖ dap.com.khmer)

ស្ថានទូតចិន ប្រចាំកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជាដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរលើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ដំណាំចេកនៅក្នុងប្រទេសកម្ពុជា។ សូមរំលឹកថា ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេករបស់កម្ពុជាមានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ៦៨លានដុល្លារ។

ក្រៅពីនោះ កម្ពុជា-ចិន បាននិងកំពុងពិភាក្សា អំពីពីនីតិវិធីនិងលក្ខខណ្ឌតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅធ្វើការអនុម័ត លើឯកសារសំណើនាំចេញ ម្រេច មៀនប៉ៃលិន ក្រូចថ្លុងទុរេននិងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថា កិច្ចការនេះនឹងអាចចាប់ផ្តើមធ្វើការនាំចេញ នាពេលឆាប់ៗខាងមុខនេះ”៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម-ហ្វីលីពីន៖ ពីក្របខ័ណ្ឌនៃទំនាក់ទំនងថ្មីឆ្ពោះទៅកាន់កម្លាំងរុញច្រានសហប្រតិបត្តិការសេដ្ឋកិច្ចមានសារធាតុ
៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ