Trending now

ពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ

10:36 | 04/06/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៣១ ខែឧសភា ខេត្ត Tay Ninh បានសហការ​ជាមួយខេត្តព្រៃវែង (កម្ពុជា) រៀបចំពិធី​ប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែន​អន្តរជាតិ Tan Nam (ខេត្ត Tay Ninh) - ម៉ឺនជ័យ (ខេត្តព្រៃវែង) ។ ​ ដោយសារការវិវឌ្ឍន៍នៃជំង៊ឺកូវីដ ១៩ មានភាពស្មុគស្មាញ ដូច្នេះ​ពិធីប្រកាសនេះ​បាន​រៀបចំ ត្រឹមកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែង(កម្ពុជា) និងខេត្ត Tay Ninh (វៀតណាម)

សមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុកហៃជូ (ទីក្រុងដាណាំង) បរិច្ចាគថវិកាក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ សមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុកហៃជូ (ទីក្រុងដាណាំង) បរិច្ចាគថវិកាក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩
ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង​បានសង្កត់​ធ្ងន់ថា ការដាក់ឲ្យដំណើរការជាបណ្តោះអាសន្នច្រកទ្វារ​ព្រំដែនអន្តរជាតិ​ Tan Nam - ម៉ឺនជ័យ មានគឺមានសារ សំខាន់​ណាស់សម្រាប់អាជ្ញាធរនិងប្រជាជនខេត្តព្រៃវែង និងខេត្ត Tay Ninh ជាពិសេស ដូចជាប្រទេស​ទាំងពីរ​វៀតណាម - កម្ពុជាជាទូទៅ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបាន​បញ្ជាក់​ថា​ ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam (Tay Ninh ) - ម៉ឺនជ័យ (ខេត្តព្រៃវែង)​ នៅពេលដាក់ឱ្យដំណើរការ​នឹងបង្កើត​លក្ខខណ្ឌអំណោយផលសម្រាប់​ប្រជាជន​នៃប្រទេសទាំងពីរក្នុងការទៅសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរ​ទំនិញ ជំរុញកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ ការទាក់ទងប្រាស្រ័យមិត្តភាព លើកកម្ពស់ជីវភាព ប្រជាជន​នៅតាមតំបន់ព្រំដែន តាមរយៈនេះ​រួមចំណែកដល់​ការពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម - កម្ពុជា​ឱ្យអភិវឌ្ឍន៍ឡើងដល់កំរិតកម្ពស់ថ្មីមួយ ដែលស្រប​នឹងពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ​មិត្តភាពជាប្រពៃណី​ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយនិងយូរអង្វែង” ដែលថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរបានឯកភាព។

ពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ
ពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ។

បច្ចុប្បន្ននេះ វៀតណាម - កម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ ច្រកទ្វារព្រំដែនទ្វារភាគី ចំនួន ១១ និងច្រកទ្វារព្រំដែន​តំបន់ចំនួន ២០ ៕លោក ជា សុមេធី បានមានប្រសាសន៍ថា​នេះក៏ជា​កន្លែង​ប្រវត្តិសាស្ត្រដ៏សំខាន់មួយ​ផងដែរ​ដែលបញ្ជាក់​ពីកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រដ៏អស្ចារ្យរបស់វៀតណាមដល់ប្រជាជនកម្ពុជា ក្នុងដំណើរការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម។

ឌីណា

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា