Trending now

ចិន​នាំចូល​ផ្លែឈើ​ឡើងវិញ​តាម​ច្រកព្រំដែន Lao Cai

15:54 | 14/01/2022 ហេង វុធ្ធី

យុគសម័យ - ច្រកព្រំដែន Hekou (ចិន) និង Kim Thanh (ខេត្ត​ Lao Cai - វៀតណាម ) បានអនុញ្ញាតឲ្យដឹកជញ្ជូនផលិតផលផ្លែឈើឆ្លងកាត់ព្រំដែនឡើងវិញ ក្នុងនោះមានផ្លែស្រកានាគចាប់ពីថ្ងៃនេះ (១២ ខែមករា ឆ្នាំ២០២២)។

ចិន​មិន​ផ្អាក​ការ​នាំ​ចូល​បន្លែ​ផ្លែឈើ​ពី​វៀតណាម​ទេ ចិន​មិន​ផ្អាក​ការ​នាំ​ចូល​បន្លែ​ផ្លែឈើ​ពី​វៀតណាម​ទេ
កម្ពុជា​-​វៀតណាម ពិភាក្សា​ពី​ប្រតិបត្តិ​ការដឹកជញ្ជូន តាម​ច្រកទ្វារព្រំដែន កម្ពុជា​-​វៀតណាម ពិភាក្សា​ពី​ប្រតិបត្តិ​ការដឹកជញ្ជូន តាម​ច្រកទ្វារព្រំដែន
ចិន​នាំចូល​ផ្លែឈើ​ឡើងវិញ​តាម​ច្រកព្រំដែន Lao Cai
ចិន​នាំចូល​ផ្លែឈើ​មកវិញ​តាម​ច្រកព្រំដែន Lao Cai

ព័ត៌មាន​ពី​កាសែត Lao Cai បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​លេខ ២ Kim Thanh (ទីក្រុង Lao Cai) មាន​សភាព​មមាញឹក​ជាង​ថ្ងៃ​មុនៗ។ ចំនួន​រថយន្ត​ដឹកទំនិញ​ដែល​ប្រមូល​ផ្តុំ​នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​មាន​បរិមាណច្រើន​ណាស់ ដែល​ភាគច្រើន​ជា​រថយន្ត​កុងតឺន័រ​ទូរ​ទឹកកក​ដែល​ដឹក​ផ្លែឈើ​ស្រស់​។

គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១២ ខែមករានេះ មានរថយន្តដឹកផ្លែស្រកានាគ ស្វាយ និងខ្នុរ ជិត៥០គ្រឿង បានចុះបញ្ជីសម្រាប់នីតិវិធីនាំចេញទៅប្រទេសចិន។

កន្លងមក ការនាំចូលផ្លែឈើស្រស់ពីប្រទេសវៀតណាម តាមច្រកព្រំដែន ឡាវកាយ-ហាខូវ (Lao Cai - Hekou) ត្រូវបានផ្អាកតាំងពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីភាគីខេត្តយូណាន (ចិន) បានរកឃើញមេរោគ SAR-Cov-2 នៅលើវេចខ្ចប់ និងរថយន្តដឹកផ្លែស្រកានាគដែលនាំចូលពី ប្រទេសវៀតណាម។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ផ្លែ​ស្រកានាគ​ដែល​ជា​ផលិតផល​នាំ​ចេញ​ស្នូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ទី​២ Kim Thanh មាន​ការ​ថយ​ចុះ ៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

*មុននេះបន្តិច នាថ្ងៃទី៨ ខែមករា លោក Ha Duc Thuan អនុប្រធានអាជ្ញាធរតំបន់សេដ្ឋកិច្ចខេត្ត Lao Cai បានបញ្ជាក់ថា សារព័ត៌មានអនឡាញ និងបណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែមករា ថា ភាគីចិនផ្អាកឆ្លងព្រំដែននៅគយបណ្តោះអាសន្នតាមច្រកទ្វារអន្តរជាតិ Lao Cai ដើម្បីបម្រើការការពារ និងគ្រប់គ្រងជំងឺកូវីដ-១៩ គឺមិនត្រឹមត្រូវទេ។

ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Lao Cai បានពិភាក្សាជាមួយក្រុមប្រឹក្សាគ្រប់គ្រងច្រកទ្វារព្រំដែន Hakou (ប្រទេសចិន) តាមរយៈខ្សែទូរស័ព្ទបន្ទាន់រវាងភាគីទាំងពីរ។

ភាគី Hekou បានបញ្ជាក់ថា ក្រសួងការបរទេសចិនបានដឹកនាំច្រកទ្វារព្រំដែនតាមប្រព័ន្ធព្រំដែន គោកចិន និងវៀតណាម (រួមទាំងច្រកទ្វារព្រំដែន Hakou) ដើម្បីធានាការបញ្ចេញទំនិញតាមច្រកព្រំដែន ខេត្ត Yunnan (ចិន) និងខេត្ត Lao Cai (វៀតណាម) ក្នុងឱកាសមុន និងក្រោយបុណ្យចូលឆ្នាំថ្មី៕

ហេង វុធ្ធី

VGP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ