កម្ពុជា និងវៀតណាម បានពិភាក្សាគ្នា លើកិច្ចសហប្រតិ បត្តិការ វិស័យដឹកជញ្ជូន តាមច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ ក្នុងគោលបំណងឱ្យ ប្រតិបត្តិការដឹកជញ្ជូន កាត់ព្រំដែន កាន់តែល្អប្រសើរ។
![]() |
![]() |
លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីធ្វើឱ្យ ប្រសើរឡើង នូវប្រតិបត្តិការដឹកជញ្ជូន នៅច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីលោកអនុរដ្ឋមន្ត្រី ដឹកជញ្ជូនវៀតណាម Le Dinh Tho ថ្នាក់ដឹកនាំក្រសួង និងមន្ត្រី ជំនាញបច្ចេកទេស ពាក់ព័ន្ធក្រោមឱវាទក្រសួង។
![]() |
ទដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ rasmeinews) |
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពរួម ស្តីពីការរៀបចំច្រកទ្វារព្រំដែន អន្តរជាតិ កម្ពុជា-វៀតណាម និងពិនិត្យ ពិភាក្សា លើបញ្ហាប្រឈម និងដំណោះស្រាយ ចំពោះការកក ស្ទះចរាចរណ៍ ដោយសារការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម។
ថ្លែងក្នុងកិច្ចប្រជុំ នាឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ ពីការរីកចម្រើនឥតឈប់ឈរ ទាក់ទងនឹងវិស័យដឹកជញ្ជូន នាពេលបច្ចុប្បន្ន ទោះបីកម្ពុជា ជួបប្រទះនឹងវិបត្តិ នៃការឆ្លងរាតត្បាតពីជំងឺ កូវីដ-១៩ យ៉ាងណា ក៍ដោយ។
គួរកត់សម្គាល់ថា ការបើកច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម នឹងបើកឱកាស យ៉ាងទូលំ ទូលាយ ដល់កិច្ចសហប្រតិបត្តិការ អន្តរជាតិ រវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើ ជូនប្រជា ពលរដ្ឋ និងការទាក់ទាញ ភ្ញៀវទេសចរ ដែលកត្តាទាំងនេះ ជាកម្លាំងចលករយ៉ាង សំខាន់ មិនអាចខ្វះបាន ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម របស់ប្រជាជាតិ ទាំងពីរ ផងដែរ៕
rasmeinews
មតិពីមិត្តអ្នកអាន