Trending now

ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ

18:18 | 28/05/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ២៧ ឧសភា លោក Nguyen Anh Tuan សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម ប្រធានសហព័ន្ធយុវជនវៀតណាមបានជួបសន្ទនាជាមួយ​ លោកហ៊ុនម៉ានី ប្រធានសហភាពសហព័នយុវជនកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ ភាគីទាំងពីរបានឯកភាពចែករំលែកបទពិសោធន៍ជាទៀងទាត់ ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid -19 លើកកម្ពស់ការឃោសនានូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរ។

យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
យុវជនវៀតណាម - កម្ពុជាចំនួន ២០០ នាក់បានផ្លាស់ប្តូរមិត្តភាពនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ យុវជនវៀតណាម - កម្ពុជាចំនួន ២០០ នាក់បានផ្លាស់ប្តូរមិត្តភាពនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ
ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ

លោក Nguyen Anh Tuan ក្នុងកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា។

(រូបថត៖ Xuan Tung)

ក្នុងនាមមជ្ឈិមសម្ព័ន្ធយុវជនវៀតណាមនិងសហព័ន្ធយុវជនវៀតណាម លោក Nguyen Anh Tuan បានចែក​រំលែកដ៏ស្មោះស្ម័គ្រចំពោះលោក ហ៊ុន ម៉ានី មន្រ្តីសហភាពសហព័ន្ធយុវជនកម្ពុជា យុវជននិងប្រជាជនកម្ពុជាដែលកំពុងប្រឈមមុខនឹងការខូចខាតដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ។ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម សហព័ន្ធយុវជន​វៀតណាមត្រៀមខ្លួន​ជាស្រេចដើម្បីចែករំលែកបទពិសោធន៍និងកម្លាំង ដើម្បីកម្ចាត់ការរីករាលដាលនៃជំងឺនេះ។

ក្នុងឱកាសនេះដែរ សហព័ន្ធយុវជនវៀតណាមបានប្រគល់ជូននូវរម៉ាស់ក្រណាត់មានគុណភាពខ្ពស់ចំនួន ៥០០០ ដល់សហភាពសហព័ន្ធយុវជនកម្ពុជាដែលមានតម្លៃជិត ១៦.០០០ ដុល្លារ។

លោក Tuan បានបញ្ជាក់ថា“ យើងជួយអ្នកក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺ Covid- 19 ក៏កំពុងជួយខ្លួនឯងដែរ។ អ្នកមានសុវត្ថិភាព យើងមានសុវត្ថិភាពហើយ” ។

នៅឯកិច្ចសន្ទនានេះ​ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីពីទប់ស្កាត់នឹងរីករាលដាលនៃជំងឺនេះនិងការចូលរួមរបស់កម្លាំងយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅប្រទេសនីមួយៗ។

តាមប្រសាសន៍របស់លោក Nguyen Anh Tuan ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 ក្រៅពីការអនុវត្តវិធានការណ៍បង្ការចាំបាច់ត្រូវជំរុញការបន្សាំខ្លួន។ ក្នុងរយៈពេលកន្លងមក សម្ព័ន្ធយុវជន សមាគមនិងយុវជនវៀតណាមមានវិធីសាស្រ្តជាច្រើន ក្នុងការបន្សាំខ្លួនទៅនឹងស្ថានភាពរាតត្បាត ដូចជា៖ រៀបចំសន្និសីទតាមអ៊ីនធើណិត; ណែនាំសិស្សនិស្សិតនិងយុវជនឱ្យរស់នៅដោយសុវត្ថិភាព ការសិក្សានិងលេងកម្សានក្នុងបរិបទនៃការរាតត្បាត រៀនចំសកម្មភាពខ្នាតតូចក្នុងមូលដ្ឋានដែលជំនួសឱ្យសកម្មភាពធំៗ ដែល​ប្រមូលប្រជាចន​ជាច្រើន គាំទ្រយុវជននៅលើមូលដ្ឋាន តាមរយៈប្រើប្រាស់កម្មវិធីវឌីជីថល ...

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សហព័ន្ធយុវជនវៀតណាមដែលបានអមដំណើរ គាំទ្រកម្លាំងនិងចែករំលែកបទពិសោធន៍ជាមួយសមាគមនិងយុវជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid -19 ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានលើកឡើងថា ក្នុងបរិបទនៃស្ថានភាពពិភពលោកដែលស្មុគស្មាញនោះកម្លាំងអរិភាពមានសកម្មភាពជាច្រើនដើម្បីបំបែកទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។

ដូច្នេះ ចាំបាច់ត្រូវបន្តការឃោសនានិងការអប់រំស្តីពីប្រពៃណី“ ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង” រវាងវៀតណាមនិងកម្ពុជាសម្រាប់ស្រទាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ ក្រៅពីវិធីសាស្រ្តដោយផ្ទាល់ ប្រើវិធីសាស្រ្តប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីឃោសនា។

ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ

ទិដ្ឋភាពនៃកិច្ចសន្ទនា តាមរយៈប្រព័ន្ធវីដេអូរវាងថ្នាក់ដឹកនាំមជ្ឈិមសម្ព័ន្ធយុវជនវៀតណាមនិងសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថត៖Xuan Tung)

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរថា នៅឆ្នាំ ២០២១ ប្រទេសទាំងពីរនឹងបន្តរៀបចំកម្មវិធីផ្លាស់ប្តូរយុវជននិងនិស្សិតនៃប្រទេសទាំងពីរ នៅក្នុងប្រទេសនីមួយៗឱ្យសមស្របទៅនឹងស្ថានភាពនៃការរីករាល ដាលនៃជំងឺ Covid-19 ។

នៅឆ្នាំ ២០២២ ដែលជាខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជាសហព័ន្ធយុវជននៃប្រទេសទាំងពីរបានរួមគ្នារៀបចំការប្រឡង ដើម្បីស្វែងយល់អំពីចំណងមិត្តភាពរវាងវៀតណាម - កម្ពុជានិងកម្ពុជា - វៀតណាមសម្រាប់ស្រទាប់យុវជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានសន្យាថា នឹងបន្តបង្ហាញនូវសាមគ្គីភាព ការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងការផ្លាស់ប្តូរនិងសកម្មភាពកិច្ចសហប្រតិបត្តិការយុវជនពហុភាគី នៅក្នុងតំបន់និងពិភពលោក ជាពិសេសនៅក្នុងយន្តការសហប្រតិបត្តិការយុវជនក្នុងតំបន់អាស៊ាន៕

ឌីណា

Tien Phong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម