យុគសម័យ - នាថ្ងៃទី ១៤ ខែមេសា នៅស្រុក Chau Thanh សម្ព័ន្ធយុវជនវៀតណាមនៃខេត្ត Kien Giang បានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពនិងគណៈនាយកនៃសាកលវិទ្យាល័យ Kien Giang បានរៀបចំកម្មវិធីប្រាស្រ័យទាក់ទងយុវជនរវាងវៀតណាម - ឡាវ - កម្ពុជាដែលសិក្សានៅ សកលវិទ្យាល័យ Kien Giang ។
![]() |
![]() |
កម្មវិធីនេះធ្វើឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យោងតាមប្រតិទិនប្រពៃណីខ្មែរ ដោយមានសកម្មភាពគួរឱ្យសប្បាយរីករាយ ដូចជា៖ ល្បែងប្រជាប្រិយពិធីបុណ្យជះទឹក ការផ្លាស់ប្តូរវប្បធម៌ធ្វើម្ហូប សម្តែងសិល្បៈកម្មភាពបោះជំរុំរវាងយុវជននៃប្រទេសទាំងបី...
ថ្លែងនៅក្នុងកម្មវិធីនេះ អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្ត និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនវៀតណាមនៃខេត្ត Kien Giang លោក Phan Dinh Nhan បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពមួយ សំដៅផ្សព្វផ្សាយយ៉ាងស៊ីជម្រៅ ដល់សមាជិកនិងយុវជនអំពីទំនាក់ទំនងសមាគ្គី និងមិត្តភាពរវាងយុវជនវៀតណាមនិងយុវជនមកពីប្រទេសឡាវនិងកម្ពុជា ។ ដោយហេតុនេះអាចជួយយុវជនមកពីបណ្តាប្រទេសនេះៗ ឱ្យស្វែងយល់ជិតស្និទ្ធ រួមគ្នាអភិវឌ្ឍ និង ការពារបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ។
នៅឆ្នាំនេះដោយសារឥទ្ធិពលនៃជំងឺកូវីដ ១៩ និស្សិតឡាវនិងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Kiem Giang មិនមានលក្ខខណ្ឌវិលត្រឡប់ទៅស្រុកកំណើត ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដូច្នេះកម្មវិធី
![]() |
ការប្រាស្រ័យទាក់ទងនេះគឺជាឱកាសមួយសម្រាប់និស្សិតឡាវនិងនិស្សិតកម្ពុជា។ |
សម្តែងនូវអារម្មណ៍របស់ខ្លួននៅពេលចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យទាក់ទងរវាងយុទ្ធជននៃប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា ដែលសិក្សា នៅសកលវិទ្យាល័យ Kien Giang បានចែករំលែកថា “ខ្ញុំនិងមិត្តភក្តិ ខ្ញុំរីករាយណាស់ដែលបានចូលរួមនិងលេងល្បែងប្រជាប្រិយ ដើម្បីផ្លាស់ប្តូររវាងយុវជនប្រទេសវៀតណាម និងឡាវ ដើម្បីដឹងបន្ថែមទៀតអំពីល្បែងប្រជាប្រិយគួរឱ្យចាប់អារម្មណ៍។ ដូច្នេះ យើងបានបន្ថយការនឹកផ្ទះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ខ្ញុំសូមអរគុណក្រុមប្រឹក្សាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Kien Giang ដែលបាននាំមកនូវសេចក្តីរីករាយពិសេសនេះដល់យើង។”
ក្នុងឱកាសនេះសម្ព័ន្ធយុវជនវៀតណាមខេត្ត Kien Giang និងសម្ព័ន្ធមិត្តអង្គការមិត្តភាពខេត្តបានប្រគល់អំណោយចំនួន ៦៩ និងអាហារូបករណ៍ ១២ ដល់និស្សិតឡាវនិងកម្ពុជាចំនួន ១២ នាក់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Kien Giang ./.
tin tuc
មតិពីមិត្តអ្នកអាន