Trending now

លើកកំពស់ជីវភាពរស់នៅប្រជាជននៅតំបន់ព្រំដែនវៀតណាម-ឡាវ

09:31 | 11/05/2022 ឌីណា

យុគសម័យ - នេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលបានកំណត់ក្នុងរបាយការណ៍ស្តីពីការរៀបចំផែនការច្រកទ្វារព្រំដែនវៀតណាម - ឡាវ ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ
លើកកំពស់ជីវភាពរស់នៅប្រជាជននៅតំបន់ព្រំដែនវៀតណាម-ឡាវ
ប្រតិភូដែលចូលរួមក្នុងសិក្ខាសាលានេះបានថតរូបអនុស្សាវរីយ៍។ (រូបថត៖ Bao The gioi va Viet Nam)

របាយការណ៍នេះបានណែនាំនៅក្នុងសិក្ខាសាលា 'ស្ថានភាពបច្ចុប្បន្ន និងទិសដៅអភិវឌ្ឍន៍ប្រព័ន្ធច្រកទ្វារព្រំដែនលើដីគោក រវាងវៀតណាម និងឡាវ ក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ទើបបានរៀបចំឡើងដោយក្រសួងការបរទេស។

ប្រព័ន្ធច្រកទ្វារព្រំដែនវៀតណាម-ឡាវដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងរយៈពេលកន្លងមក ការបើកនិងកែលម្អច្រកទ្វារព្រំដែននេះ បាន​ធ្វើឡើងដែ​លផ្អែកទៅលើលើលក្ខខណ្ឌធម្មជាតិ និងតម្រូវការសហប្រតិបត្តិការអភិវឌ្ឍន៍នៃខេត្តជាប់គ្នានីមួយៗ ដូច្នេះហើយ នៅខ្សែ​ព្រំដែននៅតែមានអតុល្យភាពក្នុងការចែកចាយទាំងចំនួន និងប្រភេទនៃច្រកព្រំដែន។

ជាងនេះទៅទៀត ច្រកទ្វារព្រំដែនវៀតណាម-ឡាវ មិនត្រូវបានវិនិយោគត្រឹមត្រូវទេ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ សម្ភារៈបរិក្ខារ និងមធ្យោបាយបច្ចេកទេស ខណៈដែលតម្រូវការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មឆ្លងដែន និងទេសចរណ៍រវាងវៀតណាម និងឡាវមានការកើនឡើងដែលនាំឱ្យមានការកំណត់លើការនាំចេញ​ នាំចូល អន្តោប្រវេសន៍ សន្តិសុខ និងការពារជាតិ ព្រមទាំងទាក់ទាញការវិនិយោគនៅតំបន់ព្រំដែន។

ប្រការនេះដាក់ចេញតម្រូវការសម្រាប់រៀបចំផែនការ និងអភិវឌ្ឍប្រព័ន្ធច្រកទ្វារព្រំដែន តាមទិសដៅវិទ្យាសាស្ត្រ ទំនើបកម្ម និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស