Trending now

លោក Andrew Jeffries៖ រដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រតិបត្តិដោយបត់បែន

10:17 | 17/05/2021 យោងតាមវិឡុសំលេងវៀតណាម

រដ្ឋាភិបាលវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងផលប៉ះពាល់បណ្តាលពីជំងឺកូវីដ-១៩ លើផ្នែកសេដ្ឋកិច្ច ដោយមានឧបករណ៍ដ៏មានឥទ្ធិពលដើម្បីធានាបាននូវភាពធន់នៃសេដ្ឋកិច្ច។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)
ពង្រឹងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID -19 នៅតាមព្រំដែនវៀតណាម - កម្ពុជា ពង្រឹងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID -19 នៅតាមព្រំដែនវៀតណាម - កម្ពុជា
លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម (រូបថត៖ VGP)
លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម (រូបថត៖ VGP)

គោលនយោបាយរូបិយវត្ថុសមស្រប តាមរយៈការកាត់បន្ថយអត្រាការប្រាក់សំខាន់ៗ រួមជាមួយការអនុវត្ត កញ្ចប់ឥណ ទាននិងវិធានការគាំទ្រសារពើពន្ធ បានបង្កើតកន្លែង “ងើបឡើងវិញ” សម្រាប់អង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ រួមទាំងសហគ្រាសធុនតូចនិងមធ្យមទៀតផង។

នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ ស្តី ពីទស្សនៈវិស័យម៉ាក្រូរបស់វៀត ណាម ក្នុងបរិបទសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ ១៩ លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមបានឲ្យដឹងថា ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងកើនឡើងដល់ ៦,៧% ក្នុងឆ្នាំ ២០២១ និង ៧.០% ក្នុងឆ្នាំ ២០២២។ កំណើនដ៏ខ្លាំងក្លានិងមានស្ថេរភាពគឺដោយសារ តែជោគជ័យរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ អតិផរណានឹងត្រូវបានគ្រប់គ្រងទោះបីជាគ្រោងនឹងកើនឡើងដល់ ៣,៨% នៅឆ្នាំនេះនិង ៤,០% នៅឆ្នាំ ២០២២ ដោយសារតម្លៃប្រេងអន្តរជាតិកើនឡើងដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងការប្រើប្រាស់ក្នុងស្រុក។

លោក Andrew Jeffries បានចាត់ទុកថា ក្នុងរយៈពេលខាងមុខនេះ កម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ជាដំបូងបង្អស់ត្រូវរំលឹកដល់ផ្នែកឧស្សាហកម្មដែលមានផលិតកម្មតម្រង់ទិសនាំចេញ។ ទីពីរគឺការកើនឡើងនៃការវិនិយោគ ទាំងការវិនិយោគ សាធារណៈនិងការវិនិយោគពីវិស័យឯកជន។ ទីបីគឺជាកម្លាំងចលករពីកំណើនពាណិជ្ជកម្មអន្តរជាតិ។

យោងតាមតំណាងរបស់ ADB ទោះបីជាជំងឺរាតត្បាតនៅតែបង្កការលំបាកក៏ដោយ ប៉ុន្តែការ ងើបឡើងវិញនៃដៃគូអាជីវកម្មសំខាន់ពីរ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៥ ហើយវៀតណាមដែលមានអតិថិជនធំៗ ជាច្រើននឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មនិងការវិនិយោគរបស់វៀតណាមនាពេលខាងមុខ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម