Trending now

ពង្រឹងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID -19 នៅតាមព្រំដែនវៀតណាម - កម្ពុជា

16:16 | 25/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អនុវត្តសម្រេចចិត្តប្រមូលផ្តុំកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា បញ្ជាការយោធាកងទពការពារព្រំដែនខេត្ត Ba Ria – Vung Tau បានប្រកាសសេចក្តីសម្រេចចិត្តនិងចាត់តាំងភារកិច្ចអំពីការគ្រប់គ្រងនិងការពារព្រំដែននិងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 នៅតំបន់ព្រំដែននៃខេត្ត An Giang ដល់នាយទាហាននិង ៥០ នាក់ដែលជាកងទពការពារព្រំដែនខេត្ត Ba Ria - Vung Tau ។

ពង្រឹងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID -19 នៅតាមព្រំដែនវៀតណាម - កម្ពុជា។ (ប្រភព៖ bienphong)

ថ្លែងសន្និសិទនេះលោកវរសេនីយ៍ឯក Nguyen Van Thong ស្នងការរងនយោបាយកងទពការពារព្រំដែនខេត្ត Ba Ria – Vung Tau បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់នាយទាហាននិងពលទាហានដែលត្រៀមខ្លួនជាស្រេចក្នុងការជំរុញកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID – 19​ នៅតាមព្រំដែនវៀតណាម - កម្ពុជាដែលគ្រប់គ្រងដោយកងទពការពារព្រំដែនខេត្ត​ An Giang។

លោកវរសេនីយ៍ឯក Nguyen Van Thong ជឿជាក់ថានាយទាហាននិងពលទាហានដែលបានចាត់តាំងក្នុងរយៈពេលនេះនឹងលើកកម្ពស់គុណសសម្បិត្តរបស់កងទ័ពលោកអ៊ំហូ ជាប្រពៃណីវីរភាពរបស់កងទពការពារព្រំដែនដែនមិនខ្លាចលះបង់ពលស៊ូទ្រាំការលំបាកដើម្បី បំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់កងទពលោកអ៊ំហូក្នុងដួងចិត្តប្រជាជន។

ភ្លាមៗបន្ទាប់ពីសន្និសិទនោះ កងទពការពារព្រំដែនខេត្ត Ba Ria – Vung Tau បានរៀបចំពិធីដើរក្បួនដើម្បីបញ្ជូននាយទាហាននិងពលទាហានបំពេញភារកិច្ច ពង្រឹងកិច្ចការគ្រប់គ្រងនិងការពារព្រំដែននិងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID – 19 ចំនួន ៥០ នាក់ ដល់កងទពការពារព្រំដែនខេត្ត​ An Giang តាមគ្រោងទុក។

នាព្រឹកថ្ងៃដដែលក្រោមការអនុញ្ញាតពីបញ្ជាការដ្ឋានកងទពការពារព្រំដែន បញ្ជាការយោធាកងទពការពារព្រំដែនខេត្ត Tien Giang បានរៀបចំសន្និសិទប្រកាសនិងប្រគល់សេចក្តីសម្រេចរបស់បញ្ជាការដ្ឋានកងទពការពារព្រំដែនដើម្បីប្រមូលនាយទាហាននិងពលទាហាន ២០ នាក់ដែលជាកងទពការពារព្រំដែននៃខេត្ត Tien Giang ដើម្បីបំពេញភារកិច្ចពង្រឹងការគ្រប់គ្រងនិងការពារព្រំដែនខេត្ត Long An និងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បត COVID - 19។

ថ្លែងក្នុងសន្និសិទនេះ លោកវរសេនីយ៍ឯក Bui Van Vu ស្នងការរងនយោបាយកងទពការពារព្រំដែនខេត្ត​ Tien Giang បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់នាយទាហាននិងពលទាហានត្រៀមខ្លួនជាស្រេចក្នុងការបំពេញភារកិច្ចគ្រប់គ្រងនិងការពារព្រំដែនខេត្ត Long An និងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។ លោកបានសំណូមពរដល់នាយទាហាននិងពលទាហាន ត្រូវពង្រឹងត្រូវតែជំនះការលំបាកការដើម្បីបំពេញភារកិច្ចដែលបានចាត់តាំងដោយជោគជ័យ រក្សាទំនាក់ទំនងសាមគ្គីភាពជាមួយប្រជាជនមូលដ្ឋាន។​ ផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជននៅតាមព្រំដែនឱ្យបានច្បាស់អំពីកម្រិតគ្រោះថ្នាក់នៃជំងឺរាតត្បាត COVID - 19 ដើម្បីបង្ការនិងចាត់វិធានការទប់ស្កាត់ជំងឺរាតត្បាតមិនឲ្យឆ្លងចូលប្រទេសវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ