Trending now

តំបន់ចំនួន ២០ និងសមាគមធុរកិច្ចបារាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសវៀតណាម

11:24 | 13/11/2021 ឌីណា

យុគសម័យ - នាថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 ក្រុមវៀតណាមនៅសមាគមតំបន់បារាំងបានបើកកិច្ចប្រជុំនៃតំបន់បារាំងដែលមានកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយតំបននានានៃប្រទេសវៀតណាម តាមទម្រង់អនឡាញ…

មហោស្រពវៀតណាមលើកទី ២ បានចូលរួមលើកកម្ពស់វប្បធម៌វៀតណាមនៅទីរួមស្រុក La Plagne  (បារាំង) មហោស្រពវៀតណាមលើកទី ២ បានចូលរួមលើកកម្ពស់វប្បធម៌វៀតណាមនៅទីរួមស្រុក La Plagne (បារាំង)
សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥១,០០០ ម៉ាសដល់ប្រជាជនបារាំង សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥១,០០០ ម៉ាសដល់ប្រជាជនបារាំង
តំបន់ចំនួន ២០ និងសមាគមធុរកិច្ចបារាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសវៀតណាម
លោក Jean-Paul Guihaume ប្រធាន​ដេប៉ាម៉ង់ដ្ឋកិច្ចការបរទេសក្នុងស្រុក - ក្រសួងការបរទេសបារាំងក្នុងកិច្ចប្រជុំ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានពិនិត្យលឡើងវិញ​នូវលទ្ធផលសខាន់ៗ ដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នាពេលថ្មីៗ នេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ហើយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបើកឱកាសនូវកិច្ចសហប្រតិបត្តិការថ្មីៗ ជាច្រើន ជាពិសេសក្នុងវិស័យសុខាភិបាល ការបន្សាំបទៅនឹងការម្រែបម្រួលអាកាសធាតុ ឌីជីថលភាវូបនីយកម្ម ជាដើម ដែលទទួលបាន​ការចាប់អារម្មណ៍ខ្លាំង នាពេលបច្ចុប្បន្ននេះ សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងតំបន់ ដោយចាត់ទុកថាជាយន្តការកិច្ចសហប្រតិបត្តិការពិសេសដែលរួមចំណែកប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងបារាំង។

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានស្នើថា តំបន់នៃប្រទេសទាំងពីរ និងស្ថាប័នពាក់ព័ន្ធជំរុញគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតឆ្ពោះទៅរកការរៀបចំប្រកបដោយជោគជ័យនៃសន្និសីទកិច្ចសហប្រតិបត្តិការតំបន់វៀតណាម-បារាំងលើកទី១២ នៅទីក្រុងហាណូយ នាចុងឆ្នាំ២០២២ ហើយ​បាន​ចាត់ទុក​ថានេះគឺជំហានដ៏សំខាន់មួយ មុនខួបលើកទី 50 នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី 10 នៃការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងនៅឆ្នាំ 2023។

តំបន់ចំនួន ២០ និងសមាគមធុរកិច្ចបារាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានានៃប្រទេសវៀតណាម
ក្រុមវៀតណាមនៅសមាគមតំបន់បារាំងបានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអ៊ឺនធើណិតនៃតំបន់បារាំងដែលមានកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភា​ព​ជាមួយ​តំបនើនានា​នៃ​ប្រទេសវៀតណាម។

តំណាងនៃតំបន់ និងក្រសួងការបរទេសបារាំងដែលចូលរួមកិច្ចប្រជុំបានចែករំលែកព័ត៌មានអំពីស្ថានភាពសហប្រតិបត្តិការ និងការអនុវត្តសកម្មភាពជាមួយដៃគូវៀតណាម នាពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ ពួកគេបានឯកភាពបង្កើនការខិតខំប្រឹងប្រែង និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានារៀបចំ​ ប្រកបដោយជោគជ័យនៃសន្និសីទលើកទី ១២ ហើយសង្ឃឹមថា ភាគីនានា និងទីក្រុងហាណូយ ដែលជាម្ចាស់ផ្ទះនឹងពិភាក្សា និងឯកភាពគ្នាលើផែនការ និងកាលវិភាគជាក់លាក់សម្រាប់សន្និសីទ នាពេលឆាប់ៗនេះ។ ដើម្បីរួមចំណែកបង្កើតសន្ទុះសម្រាប់ឆ្នាំរំលឹកខួបអបអរសាទរនៃទិវាទំនាក់ទំនងវៀតណាម - បារាំង ក៏ដូចជាការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសចំពោះបញ្ហាប្រឈមថ្មីៗ ដែលវៀតណាមនិងបារាំងកំពុងប្រឈមមុខ ក្នុងនោះមានតម្រូវការចាំបាច់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងការប្រឈមមុខនឹងស្ថានភាពជំងឺរាតត្បាត Covid-19 និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីសន្និសីទ COP-26 នាពេលថ្មីៗនេះ…/.

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី