Trending now

សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥១,០០០ ម៉ាសដល់ប្រជាជនបារាំង

13:50 | 22/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែមេសា គណៈប្រតិភូនៃសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំងដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹមសម្រាប់កិច្ចការពារសុខភាព និងជាប្រធាននៃសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង លោកស្រី Nguyen Thi Kim Tien បានមកដល់ស្ថានទូតបារាំងប្រចាំនៅវៀតណាម និងប្រគល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥១,០០០ ម៉ាសដើម្បីគាំទ្រប្រជាជនបារាំងក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19។

សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ប្រគល់អំណោយបរិច្ចាគនៅស្ថានទូតបារាំងប្រចាំនៅវៀតណាម។

ចំនួនម៉ាសវេជ្ជសាស្រ្តនៅពេលនេះមានតម្លៃជាង ២០០ លានដុង (ស្មើនឹងជាង ៨៥០០ ដុល្លាអាមេរិក) ដែលសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម​ - បារាំង បានអំពាវនាវឱ្យមានការគាំទ្រពីសមាគមអតីតនិស្សិតវៀតណាមនៅប្រទេសបារាំង (UAVF) អង្គការមជ្ឈឹមនឹងមូលដ្ឋាន និងអាជីវកម្មវៀតណាមបានសហការជាមួយប្រទេសបារាំង ... បច្ចុប្បន្ន សមាគមនៅតែបន្តអំពាវនាវ ហើយរំពឹងថានឹងរៀបចំពិធិប្រគល់ដំណាក់កាលទី ២ ជាមួយម៉ាសចំនួន ១០០,០០០ ម៉ាស។

លោក Nicolas Warnery ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំងចំពោះអំណោយដ៏មានតម្លៃនិងមានអត្ថន័យបំផុត។ លោកបានឲ្យដឹងថា នាពេលថ្មីៗនេះតំណាងរដ្ឋាភិបាលវៀតណាមក៏បានប្រគល់ម៉ាសចំនួន ១១០,០០០ ម៉ាស​ ហើយឥឡូវនេះបារាំងនៅតែបន្តទទួលអំណោយដ៏មានអត្ថន័យទាំងនេះពីសមាគមមិត្តភាពនិងសហប្រតិបតិ្តការវៀតណាម - បារាំងទៀត។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ “យើងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ធំធេងនេះហើយនឹងដាក់ចេញនូវនីតិវិធីដើម្បីដឹកជញ្ជូនទៅសមាគមមិត្តភាពបារាំង - វៀតណាមដែលជាដៃគូរបស់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ដើម្បីចែកចាយដល់វេជ្ជបណ្ឌិតនិងវេជ្ជបណ្ឌិតបារាំង។

ចែករំលែកនៅក្នុងពិធីនេះ លោកស្រី Nguyen Thi Kim Tien បានឲ្យដឹងថា ក្នុងបរិបទពិភពលោកកំពុងតស៊ូនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID - 19 និងបារាំងជាប្រទេសមានអត្រាឆ្លងនិងស្លាប់ខ្ពស់បំផុតទី ៤ នៅលើពិភពលោក។ គ្រូពេទ្យនិងគិលានុបដ្ឋាយិកាបារាំងកំពុងតស៊ូដើម្បីគ្រប់គ្រងជំងឺនេះ។ បច្ចុប្បន្នការផ្គត់ផ្គង់វេជ្ជសាស្រ្តដូចជាម៉ាសគឺចាំបាច់ណាស់។ ដោយមានចំណងមិត្តភាពយូរអង្វែង សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ជូនម៉ាសចំនួន ៥១,០០០ ម៉ាសនៃស្តង់ដារគុណភាពដល់បារាំង ហើយសង្ឃឹមថាបារាំងនឹងឈ្នះជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីការអំពាវនាវរបស់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ក្នុងឱកាសនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយក៏បានប្រគល់ម៉ាសវេជ្ជសាស្រ្តចំនួន ១០,០០០ ម៉ាំសដល់គ្រូពេទ្យនិងប្រជាជនបារាំងផងដែរ។

ចែករំលែកជាមួយ ទស្សនាវដ្តីយុគសម័យ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nicolas Warnery បានឲ្យដឹងថាការរួមវិភាគទានរបស់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង គឺមានលក្ខណៈទាន់ពេលវេលានិងជាក់ស្តែង។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះប្រជាជនបារាំង”៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី