Trending now

ស្ថានកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្សិក មានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

09:22 | 17/10/2022

យុគសម័យ - លោក Baron De Grand Ry អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្ស៊ិកបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចវៀតណាម។

ថ្នាក់ដឹកនាំបូស្នៀ និងហឺហ្សេហ្គោវីណា កោតសរសើរចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាម ថ្នាក់ដឹកនាំបូស្នៀ និងហឺហ្សេហ្គោវីណា កោតសរសើរចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាម
ប្រធានាធិបតី Djibouti វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាម ប្រធានាធិបតី Djibouti វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាម
ស្ថានកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្សិក មានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

លោក Baron De Grand Ry អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្ស៊ិក

លោក De Grand Ry បាននិយាយថា វៀតណាមបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជោគជ័យបំផុតមួយក្នុងពិភពលោក ដែលបានបង្ហាញតាមរយៈសមត្ថភាព​ស្តារឡើង​វិញនូវការនាំចេញវាយនភណ្ឌ គ្រឿងអេឡិចត្រូនិក និងជលផល និងកសិកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រព្រឹត្តិទៅ​ចំពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយ​ចំនួន និង​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២៣ នឹងមាន ៧,២%។ យោងតាមលោក De Grand Ry នេះគឺជាអត្រាកំណើនដ៏ល្អ។ លោកបានមានប្រសាសន៍ថា បំណុលសាធារណៈរបស់វៀតណាមមានកម្រិតណាស់ ដោយសារគោលនយោបាយ និងវិធីសាស្រ្តដ៏តឹងរឹង ប៉ុន្តែអាចបត់បែនបានរបស់រដ្ឋាភិបាលវៀតណាម។ នៅប្រទេសវៀតណាម ការលេចឡើងនៃវណ្ណៈកណ្តាលជួយបង្កើនការប្រើប្រាស់ក្នុងស្រុក ខណៈដែលមជ្ឈមណ្ឌលផ្សារទំនើបគឺជាភស្តុតាងដែលបង្ហាញថាតម្រូវការក្នុងស្រុកមិនថយចុះ។

យោងតាមលោក De Grand Ry ចាប់តាំងពីឆ្នាំ ២០១៣ ប្រទេសមួយចំនួនបានប្រកាសថា វៀតណាម​បានអភិវឌ្ឍឆ្ពោះទៅរបបសេដ្ឋកិច្ចទីផ្សារដែលមិនប៉ះពាល់ដល់មុខងារគ្រប់គ្រងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលវៀតណាមក៏បានចាត់វិធានការដ៏ឈ្លាសវៃ ដើម្បីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុផងដែរ។ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ចូលជាធរមានក្នុងខែសីហា ឆ្នាំ ២០២០ ការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុបបានកើនឡើង ២៩%។

លោក De Grand Ry បានមានប្រសាសន៍ថា អង្គការអន្តរជាតិសុទ្ធតែវាយតំលៃវិជ្ជមានអំពីទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម។ វិស័យទេសចរណ៍របស់វៀតណាមក៏នឹងរីកចម្រើនផងដែរ បន្ទាប់ពីការ​ប្រតិបត្តិការដ៏លំបាកជាច្រើនឆ្នាំ ដោយសារជំងឺរាតត្បាត COVID-19។ លោកបានសង្កត់ធ្ងន់ថា សន្ទស្សន៍សំខាន់ៗចំនួនបីសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺភាពអត់ការងារធ្វើទាប អតិផរណាត្រឹមតែ ២,២​% ហើយតម្លៃពលកម្មនៅតែមានភាពប្រកួតប្រជែង ជួយទាក់ទាញការវិនិយោគពីបរទេស។ លើសពីនេះ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគាំទ្រដោយសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងកំណែទម្រង់សំខាន់ៗ។ វៀតណាមមានប្រជាជនវ័យក្មេង ពូកែភាសាបរទេស ឧស្សាហ៍ព្យាយាម មានជំនាញកុំព្យូទ័រ និងឌីជីថល។

បែលហ្សិកមានជំនាញខ្ពស់ក្នុងវិស័យថាមពលខ្យល់។ តាមពិតទៅ បែលហ្ស៊ិកបានសាងសង់នៅសមុទ្រខាងជើង ទួរប៊ីនខ្យល់ ៣៩៩ ដែលកំពុងដំណើរការ និងផ្តល់អគ្គិសនីដល់ប្រជាជនប្រហែល ២.៤ លាននាក់។ លោក De Grand Ry បានអត្ថាធិប្បាយថា នេះជាកម្លាំងសម្រាប់បែលហ្ស៊ិក ក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម