Trending now

ប្រទេសកម្ពុជាបានកំណត់គោលដៅបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍នៅចុងឆ្នាំនេះ

08:43 | 08/05/2021 ហេង វុធ្ធី

យុគសម័យ - ខណៈដែលកម្ពុជា លេចចេញនូវ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» រាជរដ្ឋាភិបាលសម្រេចនូវការអនុវត្តវិធានការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល៣សប្តាហ៍ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះវិញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយប្រគល់សិទ្ធិអំណាចឱ្យរដ្ឋបាលមូលដ្ឋាន ជាអ្នកដាក់វិធានការ ដោយមានការបិទខ្ទប់ទ្រង់ទ្រាយតូចជាងមុន។

ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ប្រទេសកម្ពុជាបានកំណត់គោលដៅបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍នៅចុងឆ្នាំនេះ
ប្រទេសកម្ពុជាបានកំណត់គោលដៅបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍នៅចុងឆ្នាំនេះ

រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការបិទខ្ទប់ទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការរីលរាលដាលជំងឺកូវីដ១៩ គឺត្រូវការចំណាយខ្ពស់ និងបង្កផលប៉ះពាល់ច្រើនដល់ជីវភាពប្រជាពលរដ្ឋ។ នេះបើតាម «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ សំដៅបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃនេះ។

ខណៈដែលកម្ពុជា លេចចេញនូវ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» រាជរដ្ឋាភិបាលសម្រេចនូវការអនុវត្តវិធានការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល៣សប្តាហ៍ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការបិទខ្ទប់នេះវិញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយប្រគល់សិទ្ធិអំណាចឱ្យរដ្ឋបាលមូលដ្ឋាន ជាអ្នកដាក់វិធានការ ដោយមានការបិទខ្ទប់ទ្រង់ទ្រាយតូចជាងមុន។

«ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ សំដៅបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» បានបញ្ជាក់ទៀតថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ សំដៅបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» គួបផ្សំជាមួយនឹងការជំរុញអនុវត្តវិធានការចាំបាច់ផ្សេងទៀត ជាពិសេសវិធានការ «៣កុំ និង ៣ការពារ» គឺពិតជាមានភាពចាំបាច់បន្ទាន់ និងមានសារសំខាន់ដ៏ធំធេងក្នុងគោលដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២១ នៅរាជធានី, ទីរួមខេត្ត និងតំបន់ទីប្រជុំជនធំៗ ដែលជាមជ្ឈមណ្ឌល និងសរសៃឈាមសំខាន់ៗនៃសង្គម-សេដ្ឋកិច្ចជាតិ។

ដោយសារភាពមមាញឹកនៃសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលមានភាពប្រទាក់ក្រឡាជាមួយគ្រប់តំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា, ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំ សហគមន៍នៅតាមតំបន់អាទិភាពខ្ពស់ទាំងនេះ គឺជាកិច្ចការអាទិភាពគន្លឹះមួយ ដែលអាចជួយរួមចំណែកគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់នេះ ខ្លួនឯងផង និងអាចជួយរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលទៅកាន់តំបន់ដទៃផង ហើយលើសពីនេះទៀតអាចជួយបញ្ចៀសបាននូវការអនុវត្តវិធានការ បិទខ្ទប់ក្នុងទ្រង់ទ្រាយធំ នាពេលអនាគតផងដែរ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការអនុវត្តផែនការយុទ្ធសាស្រ្តនេះឲ្យសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី ទាមទារឱ្យមានការគិតគូរគ្រប់ជ្រុងជ្រោយ, ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីជំនះគ្រប់បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតមានឡើងជាយថាហេតុ។

ភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការប្រយុទ្ធទប់ទល់នឹងផលវិបាកបង្កដោយជំងឺកូវីដ-១៩ និងជាការបោះជំហាន ឆ្ពោះទៅរកការធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស នៃវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជាតាមគន្លង «ប្រក្រតីភាពថ្មី»។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៥៦៥,២៩២នាក់ហើយ៕

ហេង វុធ្ធី

VN+

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស