Trending now

ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

14:11 | 07/05/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៥ ឧសភា នៅបង្គោលព្រំដែនជាតិលេខ ២១១ (ក្នុងច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep - ព្រៃវល្លិ៍) នៅទីរួម​ខេត្ត ​Kien Tuong និងនៅស្ពាន Huu Nghi ទី ២ (នៅច្រកទ្វារ ព្រំដែន តំបន់ Tan Hung - ស្វាយអាង៉ោង) ដែល​ស្ថិត​ក្នុងស្រុក Tan Hung ខេត្ត Long An គណៈកម្មាធិការរណសិរ្សមាតុភូមិ​ខេត្ត​និងគណៈកម្មាធិការនិងផ្នែកនានានៃខេត្ត Long An បានគាំទ្រ ខេត្តស្វាយរៀងនិងខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។​

ខេត្ត Long An វៀតណាម ចុះហត្ថលេខាអភិវឌ្ឍទេសចរណ៍ ខេត្ត Long An វៀតណាម ចុះហត្ថលេខាអភិវឌ្ឍទេសចរណ៍
ធ្វើដំណើរកំសាន្តទេសចរណ៍តាមច្រាំងទន្លេ Vam Co Tay (ខេត្ត Long  An - វៀតណាម) ធ្វើដំណើរកំសាន្តទេសចរណ៍តាមច្រាំងទន្លេ Vam Co Tay (ខេត្ត Long An - វៀតណាម)
ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
តំណាងខេត្ត Long An បានប្រគល់អំណោយ ដល់អាជ្ញាធរនៃ​ខេត្តព្រៃវែង។

តាមនោះខេត្ត Long An បានប្រគល់ទឹកលាងដៃសម្លាប់​មេរោគ​ ASIRUB ចំនួន ៣០០ ដប (ចំណុះ ១០០០ មីលីលីត្រ/ដប) សម្លៀកបំពាក់ការពារ រួមមាន ៧ មុខ មានចំនួន ៤៥០ ឈុត ម៉ាស់ពេទ្យចំនួន ៩០០ ប្រអប់ ដែលមានតម្លៃសរុប ១៥០ លានដុង។

លើសពីនេះ សម្ព័ន្ធយុវជនខេត្ត Long An បានជួយគាំទ្រ​ដល់សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត​ស្វាយរៀង​និងខេត្តព្រៃវែង អំណោយមួយចំនួន ក្នុងនោះមាន ម៉ាស់ពេទ្យ​ចំនួន ៣ ម៉ឺន ទឹកសម្លាប់មេរោគ​ចំនួន​ ២៥០០ មីលីលីត្រ​និង​ឧបករណ៍​បាញ់ថ្នាំ​សំលាប់មេរោគចំនួន ៤ ។

ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
សមាជិកសម្ព័ន្ធយុវជននិងយុវជនខេត្ត Long An បាន​ប្រគល់​អំណោយ​ដល់ខេត្តចំនួន ២ នៃប្រទេសកម្ពុជា។

ការប្រគល់អំណោយ ដើម្បីគាំទ្រដល់ការការពារជំងឺឆ្លងកូវីដ ១៩ របស់ Long An មិនត្រឹមតែជាការជួយឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ​ថែមទាំងជាការលើកទឹកចិត្តខាងស្មារតី ដើម្បីជួយខេត្តស្វាយរៀង​និងខេត្តព្រៃវែង​ជំនះនូវគ្រាលំបាកនានា

ទន្ទឹមនឹងនេះ បង្ហាញពីប្រពៃណីដ៏មានតម្លៃនៃ​ការជួយគ្នាទៅវិញ​ទៅមក និងការស្រឡាញ់គ្នាទៅវិញទៅមករ​វាងវៀតណាម​និង​កម្ពុជា។

ក្នុងឱកាសនេះខេត្ត Long An ក៏បានប្រគល់អំណោយចំនួន ៤០០ រួមមាន៖ អង្ករ មី។ ចំពោះអំណោយនិមួយៗ ដែល​មានតម្លៃ ៣០០,០០០ ដុង​ជូន​ដល់​ប្រជាជន​មាន​ដើមកំណើតវៀតណាម​ដែល​រស់នៅខេត្តស្វាយរៀងនិងខេត្តព្រៃវែង./.

ឌីណា

Tin tuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍