ក្នុងឆ្នាំ២០២៤ ស្រុក Tan Hung ខេត្ត Long An វៀតណាម អនុវត្តយ៉ាងសកម្មនូវការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេស រួមចំណែកដល់ការពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងស្រុក Tan Hung ជាមួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និយាយដោយឡែក។
ស្រុក Tan Hung មានព្រំដែនប្រវែងជាង ១៥.៨ គីឡូម៉ែត្រដែលឆ្លងកាត់ឃុំចំនួន៣ គឺឃុំ Hung Ha ឃុំ Hung Dien និងឃុំ Hung Dien B ជាប់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ ដោយមានបង្គោលព្រំដែនជាតិចំនួន១៤។
![]() |
ប៉ុស្តិ៍ការពារព្រំដែន Song Trang សម្របសម្រួលការល្បាតទ្វេភាគីដើម្បីការពារព្រំដែន |
តាមរយៈនោះ ស្រុកបានផ្សព្វផ្សាយជាប្រចាំអំពីអធិបតេយ្យភាព សន្តិសុខព្រំដែន និងបូរណភាពទឹកដី សកម្មភាពកិច្ចការបរទេសរវាងថ្នាក់ដឹកនាំបក្ស និងអាជ្ញាធរមូលដ្ឋានជាមួយស្រុកជិតខាងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយផ្សព្វផ្សាយអំពីគោលនយោបាយ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស រដ្ឋ និងសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ស្រុក។
ស្រុកបានឃោសនានៅឃុំ Hung Ha ឃុំ Hung Dien ឃុំ Hung Dien B អំពីកិច្ចការបរទេស និងជំរុញការឃោសនាអំពីការបោះបង្គោលព្រំដែន បូរណភាពទឹកដីតាមព្រំដែនសមុទ្រ និងកោះ។ ទន្ទឹមនឹងនោះ ស្រុកក៏បង្កើនការត្រួតពិនិត្យការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេស ដើម្បីការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់កម្លាំងមហាសាមគ្គីជាតិ និងបំផ្លាញបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសវៀតណាម។
![]() |
ស្រុក Tan Hung ផ្លាស់ប្តូរវប្បធម៌ និងកីឡាជាមួយស្រុកកំពង់ |
នៅឆ្នាំ២០២៤ ស្រុកបានបញ្ជូនគណៈប្រតិភូចំនួន២ ទៅសួរសុខទុក្ខភាគីកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជានៅស្រុកស្វាយជ្រំ និងស្រុកកំពង់ត្របែក ក្នុងបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែន រួមចំណែករក្សាស្ថិរភាពនៃស្ថានភាពសន្តិសុខតាមព្រំដែន។
ស្រុកបានជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌-សិល្បៈ កីឡា ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងស្រុក Tan Hung ជាមួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយសហការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងព្រំដែនប្រកបដោយមិត្តភាព សន្តិភាព និងអភិវឌ្ឍន៍។
![]() |
ថ្នាក់ដឹកនាំស្រុក តាន់ ហុង បានចុះសួរសុខទុក្ខ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់បងប្អូនខ្មែរនៅស្រុកស្វាយជ្រំ និងស្រុកកំពង់ត្របែក។ |
ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនបន្តមានស្ថិរភាព ហើយទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅសងខាងព្រំដែន បន្តរក្សាបានល្អប្រសើរ។
ស្រុកបានសហការឃោសនា និងអប់រំជាប្រចាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិគ្រប់គ្រងព្រំដែនរបស់ប្រទេសនីមួយៗ រៀបចំសកម្មភាពពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃមូលដ្ឋានជាប់ព្រំដែនរបស់កម្ពុជា។
ការអនុវត្តដោយព្រមៗគ្នានូវសកម្មភាពផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរអំពីអត្ថន័យ និងសារៈសំខាន់នៃកិច្ចការបរទេសនៃបណ្តាស្រុកព្រំដែន ហើយពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Long An (វៀតណាម) និងខេត្តព្រៃវែង ខេត្តស្វាយរៀង (ព្រះរាជាណាចក្រកម្ពុជា) និយាយរួម និងរវាងស្រុក Tan Hung ជាមួយស្រុកកំពង់ត្របែក ស្រុកស្វាយជ្រំនិយាយដោយឡែក៕
![]() យុគសម័យ - នេះជាក្តីសង្ឃឹមរបស់លោកស្រី Vuyiswa Tulelo ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម ក្នុងពិធីទទួលជួបសំដែងការគួរសមរវាងគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងគណៈប្រតិភូរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាមក្នុងឱកាស ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Thua Thien Hue នារសៀលថ្ងៃទី២៥ ខែកញ្ញា។ |
![]() យុគសម័យ - ក្រុមប្រឹក្សាគ្រប់គ្រងឈូងសមុទ្រ Ha Long (Quang Ninh) បានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីនៃការលើកលែង និងកាត់បន្ថយថ្លៃសំបុត្រចូលទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long ចាប់ពីថ្ងៃទី ១៧ ខែកក្កដា ដោយជំនួសបទប្បញ្ញត្តិ និងគោលការណ៍ណែនាំពីមុន។ |
មតិពីមិត្តអ្នកអាន